Monday, March 5, 2012

សេចក្ដីជូនដំណឹង


នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានកិត្តិយសសូមប្រគេននិងជូនដំណឹង ចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ្ធ បងប្អូនខ្មែរក្រោមរួមជាតិ ជាពិសេស គណៈកម្មការវត្តសេរីតា
សេក ស្រុកជ្រោយញរ ខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោមសូមទានជ្រាប និងជ្រាបថា៖

ចំពោះករណីរដ្ឋអំណាចវៀតណាម ដែលបានធ្វើការកោះហៅគណកម្មការវត្ត សេរីតា
សេកទៅប្រជុំ ដើម្បីគាំទ្រដល់មន្ត្រីសង្ឃខ្មែរក្រោម ក្នុងចំណាត់ការចាប់ផ្សឹកព្រះតេជ
គុណព្រះនាម ថាច់ ធឿន ដោយចោទ ប្រកាន់ថាបានទាក់ទងជាមួយសហព័ន្ធខ្មែរ
កម្ពុជាក្រោម នោះ នាយកដ្ឋានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានលោក
ត្រឹង ម៉ាន រិន ជាប្រធាន ព្រមទាំងគណប្រតិភូអមដំណើរគឺតំណាង យុវជនខ្មែរក្រោម
លោក លេនី ធម្មា និងតំណាងស្រ្តី ខ្មែរក្រោម អ្នកស្រី សឺង ធីនិត កំពុងធ្វើដំណើរ
បំពេញបេសកកម្ម ទៅជួបក្រុមការពារសិទ្ធិមនុស្សនៃសេតវិមានសហរដ្ឋអាមេរិក ដើម្បីរាយការណ៍ពីសកម្មភាពរំលោភសិទ្ធិសេរីភាពសាសនារបស់អាជ្ញាធរវៀតណាម
នេះ ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹងនៅថ្ងៃ ចន្ទទី ៥ ខែមីនា នេះហើយ ។

ដូច្នេះ សូមព្រះតេជព្រះគុណ និងបងប្អូនរួមជាតិជ្រាបថា ព្រះតេជព្រះគុណ និងបង
ប្អូនរួមជាតិពុំបាន ធ្វើអ្វីខុសទេប្រសិនបើទោះជាមានករណីទាក់ទងជាមួយសហព័ន្ធ
ខ្មែរកម្ពុជាក្រោមមែន ព្រោះអង្គការសហព័ន្ធ ខ្មែរកម្ពុជាក្រោមជាអង្គការស្របច្បាប់ធ្វើ ការងារដោយសន្តិវិធី ក្រោមឆ័ត្រនៃកិច្ចការពារសិទ្ធិសេរីភាពរបស់មនុស្សជាតិ ក្រោម
ដំបូលច្បាប់ នៃអង្គការសហប្រជាជាតិ។ គឺរដ្ឋអំណាចនៃប្រទេសវៀតណាមទេ ដែល
ជា អ្នកធ្វើខុសច្បាប់ ដោយធ្វើការរំលោភបំពានសព្វបែបយ៉ាង ទៅលើសិទ្ធសេរីភាព
សាសនា និងសិទ្ធិមនុស្សជា មូលដ្ឋាន ដែលមានចែងដោយច្បាប់អន្តរជាតិជាសកល ជាពិសេសចំពោះខ្មែរកម្ពុជាក្រោមជាជនជាតិដើម ។

សូមព្រះតេជព្រះគុណ និងជនរួមជាតិស្តាប់របាយការណ៍របស់លោក ត្រឹម ម៉ានរិន តាម កិច្ចសម្ភាសន៍ ដែលលោកបានធ្វើជាមួយវិទ្យុសំឡេងកម្ពុជាក្រោម តាមរយៈគេហទំព័រ​www.vokk.net សូមអរព្រះគុណ និងអរគុណ

0 comments:

Post a Comment