០៥ ខែមេសា ឆ្នាំ២០១២by: kmn Radio
បណ្ឌិត ឌី ការ៉េត អនុប្រធានគណះម្មាធិការព្រំដែនខ្មែរ និងពិភពលោក
បានឲ្យដឹងពីប្រទេសបារាំងមកថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២នេះ រូបលោក
និងថ្នាក់ដឹកនាំគណះម្មាធិការព្រំដែនខ្មែរ និងពិភពលោក
ទាំងអស់និងជួប្រជុំគ្នា កំណត់យកថ្ងៃណាមួយក្នុងសប្តាហ៍នេះឬក៏សប្តាហ៍ក្រោយ
ដើម្បីរៀបចំពិធីបុណ្យ បង្សុកូលឧទ្ទិសកុសលផលបុណ្យជូន វីវជនព្រៃឈើ ឈុត វទ្ឋី
ជាការតបស្នងសងគុណនូវគុណបំណាច់
ដែលលោកបានធ្វើចំពោះជាតិនិងប្រជារាស្ត្រខ្មែរ ។
ពិធីនិងមានការរៀបចំតាមបែបប្រពៃណីព្រះពុទ្ឋសាសនា ដែលមានព្រះសង្ឃ
ពុទ្ឋបរិសទ័ និងបងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសបារាំងចូលរួម ។
ដោយឡែកនៅក្នុងប្រទេសន័រវេស្សឯណោះវិញ បើតាមប្រសាសន៍លោក ម៉ែន ណាត ប្រធានសមាគមពុទ្ឋសាសនិកជនខ្មែរនៅប្រទេសន័រវេស្ស បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២នេះ គណះកម្មាធិការនាយករបស់សមាគមបានប្រជុំកំណត់យក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីប្រារព្ឋពិធីបុណ្យពិសាខបូជា ជាពិធីបុណ្យដ៏ធំក្នុងព្រះពុទ្ឋសាសនា ដែលជាការរំលឹកនិងគោរពបូជាដល់ព្រះសម្មា សម្ពុទ្ឋបរមគ្រូនៃយើងកាលពីព្រះទ្រង់ប្រសូត្រ ត្រាស់ដឹង និងយាងចូលព្រះនិព្វាន ។ ក្នុងពិធីនោះគណះកម្មាធិការក៏បានសម្រេចនិងរៀបចំពិធិបង្សុកូលជូនវីរជនព្រៃឈើ ឈុត វុទ្ឋី ផងដែរ ៕

0 comments:
Post a Comment