![]() |
| Boeung Kak Lake protest |
ទស្សនសារព៍មាន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ ដោយ: ឆាំ ឆានី http://www.kmn-radio.com/
តំណត់ទឹកភ្នែក
សម្រែកទាមទារយុត្តិធម៍របស់ប្រជាពលរដ្ឋរងគ្រោះ ដោយការរំលោភដីធ្លី
ផ្ទះសម្បែង និងការសម្លាប់ក្រៅរង្វង់ច្បាប់
នៅមិនទាន់រសាត់ឆ្ងាយពីអារម្ភណ៍របស់យើងទាំងអស់គ្នាផង ។
ស្រាប់តែវិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ (IRI)
ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក
បានបញ្ចេញនូវលទ្ធផលនៃការស្ទង់មតិកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២
បន្ទាប់ពីបានដំណើរការស្ទាប ស្ទង់មតិចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២៥
ខែធ្នូ ឆ្នាំ២០១១
ដោយមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវជាន់ខ្ពស់ដែលមានមូលដ្ឋាន
នៅរាជធានីភ្នំពេញបង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា២០០០នាក់
គឺមាន៨១ភាគរយ ដែលបានឆ្លើយថាកម្ពុជាដើរលើផ្លូវត្រូវ។
លទ្ឋផលនៃការស្ទង់មតិនេះបើយើងក្រឡេកមើលមួយភ្លែត
ហាក់ដូចជាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន
ជាប្រទេសដែលប្រជាពលរដ្ឋរស់នៅប្រកបទៅដោយភាពសុខសាន្តគ្មានបញ្ហាអ្វីកើតឡើងនោះឡើយ
។ ផ្ទុយទៅវិញ បើក្រឡេកមើល ពីភាពជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ននេះ
តាមរបាយការណ៍នៃការឃ្លាំមើលពីការរំលោភសិទ្ខិនមុស្ស ដែលផ្សាយចេញដោយ អង្គការ
សម្ពន្ឋ័ជំរឿនខ្មែរដើ្បម្បីសិទ្ឋិមនុស្ស (LICADO) ពេលថ្មីៗនេះបានឲ្យដឹងថា ចាប់ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានបណ្តេញប្រជាពលរដ្ឋស្លូត្រង់ឲ្យចាកចេញពីផ្ទះសម្បែងជាង ១លាននាក់ ។ ក្នុងនោះមានប្រជាពលរដ្ឋនៅតំបន់បឹងកក់ ចំនួន៤២៥២ គ្រួសារ បូរីកីឡា ចំនួន ១៧៧៦ គ្រួសារ និងតំបន់ដីក្រហម ជាង១ពាន់គ្រួសារ ព្រមទាំងប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តមួយចំនួនទៀតដូចជា កំពង់ស្ពឺ កោះកុង កណ្តាល កំពង់ធំ កំពត ក្រចេះ កំពង់ចាម រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង បាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ជាដើម ។
ការបណ្តេញប្រជាពលរដ្ឋឲ្យចាកចេញពីលំនៅឋាននេះ
រដ្ឋាភិបាលបានប្រើប្រាស់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចប៉ូលីស ប៉េអឹម
កងរាជអាវុធហត្ថ និងស្ថាប័នតុលាការ ជាដើម ទៅគំរាម បង្រ្កាប
និងចាប់តំណាងប្រជាពលរដ្ឋដាក់ពន្ឋនាគារ រួចហើយប្លន់យក
ដីធ្លីពីប្រជាពលរដ្ឋទៅប្រគល់ឲ្យក្រុមហ៊ុន ដែលជាសែស្រឡាយអ្នកមានអំណាច
ដូចជានាយរដ្ឋមន្ត្រីជាដើម ក្រោមឡេសការអភិវឌ្ឍន៍ ដោយអយុត្តិធម៍បំផុត។
ដោយផ្អែកលើរបាយការណ៍របស់អង្គការ(LICADO) និងការស្ទង់មតិរបស់(IRI) នៅពេលនេះ យើងអាចនិយាយបានថា ការស្ទង់មតិរបស់(IRI)
មិនអាចឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជានាពេលបច្ចុប្បន្នបានឡើយ
ព្រោះលទ្ឋផលដែលថាកម្ពុជាដើរ លើផ្លូវត្រូវ នោះ
បានន័យថាប្រជាពលរដ្ឋកម្ពុជាកំពុងតែជីករណ្តៅកប់ខ្លួនឯង ។
តែការពិតប្រជាពលរដ្ឋកម្ពុជា មិនបានជីករណ្តៅ កប់ខ្លួនឯងនោះ ឡើយ ដោយហេតុថា
សិទ្ឋិសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា
មិនត្រូវបានទទួលនូវការការពារឲ្យមានការជឿទុកចិត្ត បាន
ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមិនហ៊ាននិយាយការពិត ។
តែអ្វីដែលប្រជាពលរដ្ឋអាចធ្វើបាន គឺការបង្ខំចិត្តទាំងភ័យខ្លាច
ក្នុងការតស៊ូមតិដោយសន្តិវីធី
តាមរយះធ្វើបាតុកម្មអហឹង្សាដើម្បីទាមទារយុត្តិធម៍
និងការពារផលប្រយោជន៍ជូនប្រទេសជាតិ ។
ជាក់ស្តែងនៅថ្ងៃទីទី១២
ខែឧសភា ឆ្នាំ២០១២ នេះ បើតាមពត៍មានពីខេត្តក្រចេះបានឲ្យដឹងថា ប្រជាពលរដ្ឋ
៨០០០គ្រួសារ មកពីឃុំ ព្រែកសាម៉ាន ឃុំដំរីផុង និងឃុំជម្ពូរ
ស្ថិតក្នុងស្រុកឆ្លូង និងប្រជាពលរដ្ឋមកពីឃុំព្រែកចារ្យ ឃុំស្វាយច្រេះ
ឃុំខ្សឹម និងឃុំពីរធ្នូ ស្ថិតក្នុងស្រុកស្នួល
បាននាំគ្នាធ្វើការតវ៉ាដោយបិទផ្លូវដើម្បីទាទារឲ្យ គណះកម្មាធិការអន្តរក្រសួង
ដែលបង្កើតឡើងដោយរដ្ឋាភិបាល ធ្វើបណ្ណ័កំណត់ព្រំប្រទល់ដី ឲ្យមានតម្លាភាព
ព្រោះតែគណះកម្មាធិការនេះបានឆ្លៀតឱកាសយកតួនាទីទៅធ្វើការសំរាប់តែបក្សពួកខ្លួន
និងកេងចំណេញផ្នែកនយោបាយ ។
ចំណែកប្រជាពលរដ្ឋនៅឯខេត្តកោះកុងវិញនៅថ្ងៃទីទី១២
ខែឧសភា ឆ្នាំ២០១២ នេះក៏បានជួបជុំគ្នាចំនួនជាង៧០០នាក់ នៅភូមិជីខលើ ឃុំជីខលើ
ស្រុកកំពង់សិលា ខេត្តកោះកុង ធ្វើការតវ៉ាដោយបិទផ្លូវ
ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះស្រាយរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ
រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន ស៊ូគ័រភ្នំពេញ ដែលមានលោក លីយ៉ុងផាត់
ជាសមាជិកព្រិទ្ឋិសភាមកពីគណបក្សប្រជាជនកម្ពុជា ជាប្រធាន
បានទៅរំលោភយកដីស្រែចំការរបស់ពួកគាត់យ៉ាងអយុត្តិធម៍ ។




0 comments:
Post a Comment