Monday, May 28, 2012

ស៊ូ​រ៉ា​ឆៃ​ជាប់គុក​ចំពោះ​ការប្រមាថ​ស្តេច​

រយៈពេល​ជាប់​ទោស​២​ឆ្នាំ​កន្លះ​នេះ​បន្ថែម​លើ​ទោស​ដែល​ត្រូវបាន​
ដាក់​លើ​រូប​លោក​ក្នុង​បទចោទប្រកាន់​៤​ផ្សេង​ទៀត​កាលពី​មុន​

ថ្ងៃទី 28 ឧសភា 2012, 03:14:PM/ CEN

តុលាការ​ព្រហ្មទណ្ឌ​កាលពី​ថ្ងៃ​ចន្ទ​បាន​កាត់ទោស​ដាក់គុក​លោក​ស៊ូ​រ៉ា​ឆៃ ដាន​វ៉ាត​តា​ណា​នូ​សន ដែល​ជា​មេដឹកនាំ​ក្រុម​សៀម​ក្រហម អោយ​ជាប់គុក​២​ឆ្នាំ​និង​៦​ខែ នៅ​ក្នុង​ការចោទប្រកាន់​ប្រឆាំង​រូប​លោក​ទី​៥​ស្តី​ពី​ការប្រមាថ​ស្តេច​។​
​បណ្តឹង​រដ្ឋ​អាជ្ញា​បាន​និយាយថា​បន្ទាប់ពី​ពាក់កណ្តាល​យប់​ថ្ងៃ​១៥​ធ្នូ ឆ្នាំ​២០០៨ លោក​ស៊ូ​រ៉ា​ឆៃ អាយុ​៧០​ឆ្នាំ បាន​ឡើង​លើ​ឆាក​របស់​ក្រុម​អាវ​ក្រហម​នៅ​ក្រុង​បាងកក​និង​បាន​ថ្លែង​ សុន្ទរកថា​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ការប្រមាថ​ស្តេច​។​
​លោក​ស៊ូ​រ៉ា​ឆៃ កាលពី​ព្រឹក​មិញ​បាន​ឡើង​ផ្តល់​កស្សិណ​ថា​លោក​កាលពី​ថ្ងៃ​១០​ឧសភា​ឆ្នាំ​ម​ នេះ​បាន​ដាក់​សំណើ​មួយ​សុំ​ដក​ចម្លើយ​មិន​​ទទួល​ទោស​កំហុស​និង​បាន​សារភាព​ ថា​រូបលោក​ជា​មនុស្ស​តែ​មួយ​ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុងករណី​៤​ទៀត​ ស្តីពី​ការប្រមាថ​ស្តេច​។​
​ធ្វើ​ដូច្នេះ ពីព្រោះ​លោក​ចង់អោយ​តុលាការ​ចេញ​សាលក្រម​ឆាប់ៗ​ដើម្បី​សុំ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​។​
​ពីដំបូង​តុលាការ​បាន​កាត់ទោសលោ​ក​ស៊ូ​រ៉ា​ឆៃ​អោយ​ជាប់គុក​៥​ឆ្នាំ​តែ​បាន​បន្ថយទោស​ពាក់កណ្តាល​ដោយសារ​លោក​សារភាព​

0 comments:

Post a Comment