លបវាយប្រហារដោយគ្រាប់បែក និងកាំភ្លើង របួសពីរនាក់នៅស្រុកស្នួល
ថ្ងៃទី 21 ឧសភា 2012, ម៉ោង 10:09:AM
ដោយ: កងមាស/ CEN
ក្រចេះ:
បុរសពីរនាក់បានទទួលរងរបួសធ្ងន់ និងស្រាល ដោយសារជនមិនស្គាល់មុខលបវាយប្រហារដោយគប់គ្រាប់បែក និងបាញ់រះ
ដោយកាំភ្លើងស្វ័យប្រវត្តិ
ខណៈពេលក្រុមជនរងគ្រោះជាច្រើននាក់កំពុងចងអង្រឹងដេកនៅពេលយប់ក្នុង
ការដ្ឋានធ្វើផ្លូវនៅភូមិក្រសាំង ឃុំ-ស្រុកស្នួល ខេត្តក្រចេះ វេលាម៉ោងជាង ១០ យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២។
លោក សេង សុផា មេការធ្វើថ្នល់ បាននិយាយប្រាប់គេហទំព័រ CEN នៅមន្ទីរពេទ្យខេត្តកំពង់ចាម ថា ហេតុការណ៍គប់គ្រាប់បែកកើតឡើងកាលពីវេលាម៉ោងជាង ១០ យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ នៅចំណុចការដ្ឋានដែលពួកគាត់ដាក់គ្រឿងចក្រសម្រាប់ធ្វើថ្នល់ នៅភូមិក្រសាំង ឃុំ-ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យព្រូគ្រឿងចក្រម្នាក់របួសធ្ងន់ ដោយត្រូវអំបែងគ្រាប់បែក មានឈ្មោះ ស៊ាន់ វាសនា អាយុ ២០ឆ្នាំ និងបុរសម្នាក់ទៀតជាតៃកុងរ៉ូឡូកិន ថ្នល់ ឈ្មោះ ចែម វាសនា អាយុ ២០ឆ្នាំ របួសស្រាល ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរខេត្តកំពង់ចាម។

លោកមេការបានឲ្យដឹងទៀតថា ហេតុការណ៍នោះបានកើតឡើង
ខណៈពេលពួកគាត់ទាំងអស់គ្នារៀបចំចងអង្រឹងដេកនៅក្នុងការដ្ឋានធ្វើ
ថ្នល់ ហើយការគប់គ្រាប់បែកនោះ
ទំនងជាចេញពីកន្លែងដែលមានដាក់លូសម្រាប់ធ្វើការសាងសង់ផ្លូវ
ចម្ងាយប្រមាណជា ២០ ម៉ែត្រ ពីកន្លែងពួកគាត់ចងអង្រឹងដេក។
លោកបានបញ្ជាក់បន្ថែមថា “ពួកគាត់នៅកន្លែងភ្លឺ
ចំណែកជនល្មើសនៅកន្លែងងងឹត” ហើយបានគប់គ្រាប់បែកមកលើពួកគាត់
ថែមទាំងបាញ់កាំភ្លើងជាច្រើនគ្រាប់ ដោយកាំភ្លើងធុនស្វ័យប្រវត្តិ។
លោកបានឲ្យដឹងថា ពួកខ្មាន់កាំភ្លើងមានគ្នាប្រហែលជាពីរនាក់ឡើងទៅ។ ក្រោយពីស្ងប់ ពួកគាត់បានបញ្ជូនជនរងគ្រោះទាំងពីរនាក់ទៅមន្ទីរពេទ្យស្នួល ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ ដោយសារតែរបួសព្រូគ្រឿងចក្រមានសភាពធ្ងន់ពេក ពេទ្យខាងស្នួលក៏បានបញ្ជូនមកដល់ពេទ្យកំពង់ចាម នៅវេលាម៉ោងជាង ៣ ទៀបភ្លឺ ថ្ងៃទី២១ ខែឧសភានេះ។
លោក សេង សុផា បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ
ពួកគាត់មិនដែលមានទំនាស់អ្វីទេនៅកន្លែងការដ្ឋានធ្វើថ្នល់ដែលមាន
រយៈពេលជាងមួយឆ្នាំមកនេះ ហើយមុនពេលពួកគាត់ធ្វើអ្វី
ក៏មានការប្រយ័ត្នប្រយែងដែរ ព្រោះខ្លាចមានគំនុំគុំកួន
ប៉ុន្តែមិនដឹងជាខាងណាទេ ដែលលបមកវាយប្រហារលើពួកគាត់។ ភ្លាមៗនោះ
ក្រុមជនរងគ្រោះក៏បានប្តឹងទៅកងរាជអាវុធហត្ថស្រុកស្នួលមកអន្តរាគមន៍
ដែរ៕ K

0 comments:
Post a Comment