Tuesday, May 8, 2012

ពលរដ្ឋ​បឹងកក់ និង​ពលរដ្ឋ​បុរី​កីឡា ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ អនុវត្ត​ន៍នូវ​អន្តរាគមន៍​របស់​ខុទ្ទកាល័យ​លោកហ៊ុន​សែន​

ថ្ងៃទី 8 ឧសភា 2012, ម៉ោង 08:33:AM | ដោយ: សុខ ភក្តី
Borei Keila residents and their children were arrested for protesting their violent eviction
Boeung Kak Lake residents protest in Phnom Penh
 ភ្នំពេញ:  ក្រុម​ស្ត្រី​ពលរដ្ឋ​បឹងកក់ បាន​ប្រមូលផ្តុំ​នៅ​របង​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១២ ដើម្បី​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ អនុវត្ត​ន៍នូវ​អន្តរាគមន៍​របស់​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដី​នៅ​បឹងកក់ និង​បុរី​កីឡា​។​

​ សកម្មជន​អង្គការ​ឃ្លាំមើល​សិទ្ធិ​លំនៅដ្ឋាន កញ្ញា គឹម​ហ៊ាង បានឲ្យដឹងថា ក្រុម​ស្ត្រី​ពលរដ្ឋ​បឹងកក់ និង​បុរី​កីឡា បាន​ប្រមូលផ្តុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​នេះ ដើម្បី​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ អនុវត្តន៍តាម​អន្តរាគមន៍​របស់​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ធ្វើលិខិត​មួយច្បាប់ទៅកាន់​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣​ឧសភា ឆ្នាំ​២០១២ ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​ពលរដ្ឋ​បឹងកក់ និង​ពលរដ្ឋ​បុរី​កីឡា បានដាក់​លិខិតតវ៉ា តាមរយៈ​ការដើ​រហែ​ក្បួន ទៅកាន់​ខុទ្ទកាល័យ​សម្តេច​ហ៊ុន​ សែន កាលពី​ថ្ងៃ​ទី​២៦​មេសា ឆ្នាំ​២០១២​។​

​សកម្មជន​អង្គការ​ឃ្លាំមើល​ សិទ្ធិ​លំនៅដ្ឋាន​ក៏​បាន​បន្ថែមថា នៅ​ព្រឹក​ថ្ងៃទី​៨​ឧសភា ឆ្នាំ​២០១២ ក្រុម​ស្ត្រី​បុរី​កីឡា ក៏​បាន​ទៅ​ប្រមូលផ្តុំនៅ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្សប្រចាំ​កម្ពុជា ដើម្បី​ដាក់​ញត្តិ ទៅកាន់​លោក សុរិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេសរបស់​អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ ដែល​កំពុង​បំពេញបេសកកម្ម នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​សម្បទាន​ដីធ្លី​៕​ S

0 comments:

Post a Comment