Sunday, May 27, 2012

សាលាក្រុងភ្នំពេញមិនអនុញ្ញាតអោយខ្មែរកម្ពុជាក្រោម ប្រារព្ភពិធីបុណ្យបាត់បង់ទឹកដី ខួបលើកទី ៦៣ ឆ្នាំ

ថ្ងៃអាទិត្យទី ២៧ ខែ ឧសភា ឆ្នាំ ២០១២
ដោយៈ ឃ្លាំង វឌ្ឍនជាតិ​​/ UAKKBMRadio
ភ្នំពេញៈ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានសំដែងការសោកស្តាយ និងការអស់សង្ឃឹមជាខ្លាំង ចំពោះចេតនារបស់សាលាក្រុងភ្នំពេញ ថាបានរើសអើង ខ្មែរកម្ពុជាក្រោម ដោយមិនអនុញ្ញាតអោយខ្មែរកម្ពុជាក្រោម ខ្ចីទីធ្លាសួនមុខវត្តបទុមវតី ដើម្បីប្រារព្ភពិធីបុណ្យរាប់បាត្រ ព្រះសង្ឃ​ចំនួន១៩៤៩ អង្គ និងដើម្បីគោរពវិញ្ញាណ្ខន្ធក្ខន្ធ ព្រះ​វីរ​សមា​មណៈ  ​វីរព្រះ​មា​ហា​ក្សត្រ និង​វិញ្ញាណ ក្ខ​ន្ធ វីរៈបុរស វីរៈនារី អ្នកស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុជាតិ សាសនា និង​ទឹកដី​ខ្មែរកម្ពុជាក្រោម ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១២ខាងមុខនេះ។
ការបដិសេធ នូវសំណើររបស់សហគមន៍ខ្មែរកម្ពុជាក្រោមនេះដែរ លោកថាច់ សេដ្ឋា បានមានប្រសាសន៍
ឆ្លើយតបថា៖ នេះគ្រាន់តែជាលេះប៉ុណ្ណោះ តាមពិតសាលាក្រុងភ្នំពេញ មានបំណងរាំង និងមិនចង់អោយ
ខ្មែរកម្ពុជាក្រោម បា្ររព្ភពិធីបុណ្យបាត់បង់ទឹកដី ហើយជាច្រើនលើកច្រើនសារ សាលាក្រុងភ្នំពេញ រមែង
បដិសេធសំណើរខ្មែរកម្ពុជាជានិច្ច ដោយសំអាងលេះថាទីតាំង​នោះ ត្រូវបាន​លោក គឹម វ៉ាន់ឆេងប្រធាន​
គណៈកម្មាធិការ សម្របសម្រួល ខ្មែរ​កម្ពុជា​ក្រោម​ស្នើរសុំមុន។
 យោងតាមសេចក្តីជូនដំណឹង របស់គណកម្មការរៀបចំពិធីបុណ្យ នៃសហគមន៍ខ្មែរកម្ពុជាក្រោមបានអោយ
ដែរដឹងថា វត្តមានភ្លៀវដែលបំរុងចូលរួមក្នុងពិធីធ្វើ​បុណ្យបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនោះ រួមមាន៖ ព្រះរាជតំណាង ព្រះមហាក្សត្រ តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូតនានា តំណាងគណបក្សនយោបាយ និង​ប្រជាពលរដ្ឋ​ដែលអញ្ជើញមកពីបណ្តាខេត្តក្រុង ប្រមាណជាង ២០០០​នាក់។
លោក​ថាច់​ សេដ្ឋា បាន​មាន​ប្រសា​ស​ន៏​ប្រាប់​ឲ្យ​ដឹង​ថា ជំហរ​របស់​យើង ត្រូវតែ​ជួបជុំគ្នា ប្រារព្ធ​ខួប​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី​៤ ខែមិថុនា អោយខានតែបាន ទោះបីជា​សាលាក្រុង​ភ្នំពេញ មិន​អនុញ្ញាត​ក៏ដោយចុះ។ ដោយលោកបញ្ចាក់ថា ថ្ងៃទី​ ៤​ មិថុនា​ គឺជា​ថ្ងៃ​ដែល​យើង​ទាំងអស់គ្នាកាន់ទុក្ខ​ ​ក្នុងការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ ដែល​អាណានិគម​បារាំង​បាន​កាត់​ទឹកដី របស់​យើង​ទៅ​ឲ្យយួនគ្របគ្រងដោយ​មិនបាន​សួរ​នាំ មតិ​ពួកយើងដែល​ជា​ម្ចាស់​ស្រុក​សូម្បីតែបន្តិច នោះគឺជាការ ប្រមាថមើលងាយ និងរំលោភ​ទៅលើសិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​ម្ចាស់​ទឹកដីយ៉ាងខ្លាំង។
ប្រភពព័ត៌មានចុងក្រោយ ពី​គណកម្មការរៀបចំបុណ្យ ​នៃ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បានឲ្យ​ដឹងថា ពិធី​នោះ​អាច​លើកយក​ទៅធ្វើ​នៅ ថ្ងៃទី​១០ ខែមិថុនាវិញ ដោយហេតុថា ថ្ងៃដែលយើងស្នើរត្រូវបានគេបដិសេធ ហើយធ្វើអោយយើងពិបាករកកន្លែងធ្វើ ម៉្យាងថ្ងៃទី​៤ ខែមិថុនា​ គឺជាថ្ងៃ​រាប់​សន្លឹកឆ្នោត ក្រុមប្រឹក្សា ឃុំ​សង្កាត់ អាណត្តិ​ទី​៣ផង។​

​សូមរំលឹកថា ៖ ចាប់តាំងពីបារាំង​កាត់​ទឹកដីខ្មែរប្រគល់ ទៅ​ឲ្យ​រដ្ឋាភិបាលយួន​គ្របគ្រងនៅ​ថ្ងៃទី​ ៤ ខែមិថុនា ឆ្នាំ​១៩៤៩​ នោះមក ខ្មែរកម្ពុជាក្រោម តែងត្រូវបានរដ្ឋាភិបាលបក្សកម្មុយនិស្តយួន ធ្វើទុក្ខបុកម្នេញ ព្យាបាទ កាប់សម្លាប់ និងចាប់ចងធ្វើទារុណកម្ម ចំពោះព្រះសង្ឃពុទ្ធសាសនា និងពលរដ្ឋខ្មែរកម្ពុជាក្រោម ដោយគ្រាន់តែ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាមទារ សិទ្ធិសេរីភាព ដែលត្រូវបាន បក្សកម្មុយនិស្តយួន
រំលោភបំពាន ក្នុងនោះរួមមានការទាមទារអោយរដ្ឋាភិបាលយួន គោរពខ្មែរកម្ពុជាក្រោមជាម្ចាស់ស្រុក អនុ
ញ្ញាតអោយខ្មែរកម្ពុជាក្រោម គោរពប្របត្តិសេរីជំនឿ សាសនា វប្បធម៌ អក្សរសាស្រ្ត និងការបើកសាលា
រៀនជាភាសាខ្មែរ នឹងមានការទទួលស្គាល់ពីក្រសួងអប់រំយួនផងដែរ៕

0 comments:

Post a Comment