![]() |
| អ្នកស្រីទេព វណ្ណី ,Ms Tep Vanny |
Shane Worrell/ Phnom penh
ក្នុងនាមជាមនុស្សម្នាក់ដែលគេទទួលស្គាល់ច្រើន
ដែលជាអ្នកប្រឹងប្រែងតស៊ូប្រឆាំងនឹង ការបណ្តេញចេញដោយបង្ខំ
ក្នុងប្រទេសកម្ពុជា ប៉ុន្តែ អ្នកស្រី ទេព វណ្ណី
មិនដែលធ្លាប់ធ្វើជាមនុស្សគំរូបែបនេះទេ ។ នេះបើយោងតាម អ្នកស្រី
ក្នុងបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញ។
អត្ថបទសារព័តមាន ដែលនិយាយអំពីសកម្មជនការពារដីធ្លី
និងអ្នកភូមិបឹងកក់ថា ជាវីរជនគំរូមុនគេ
បានផ្សាយឡើងនៅលើបណ្តេញអ៊ិនធឺណិតក្នុងសបា្តហ៍នេះ
និងបានលេចចេញពាសពេញ ប្លុកសារព័តមានល្បីៗ
ក្នុងប្រទេសកម្ពុជាយ៉ាងរហ័ស។
ទោះជាយ៉ាងនេះក្តី វាក៏មិនបានរៀបរាប់លំអិតអំពី ឈ្មោះ ទេព វណ្ណី
អំពីសកម្មភាពកាលពីមុនយ៉ាងសកម្មរបស់នាងឡើយ។
ក្រោយពីបានសាកសួរកាលម្សិលមិញ
ប្រសិនបើនាងអាចចំណាយពេលនៅពីមុខកាមរ៉ាថតជាគំរូបែបនេះ ទេព
វណ្ណី ហាក់ដូចជាអៀន។
«ទេ... ខ្ញុំមិនដែលធ្លាប់ធ្វើទេ» អ្នកស្រី វណ្ណីបានឆ្លើយ
ខណ:ពេលកំពុងរង់ចាំការមកដល់ របស់លោក Suya Subedi
ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
មកកាន់តំបន់បុរីកីឡាកាលពីម្សិលមិញ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំគ្រាន់តែជាអ្នកចែកបៀរនៅសណ្ឋាគារ
ណាហ្គាវើល រយ:ពេល ៥ឆ្នាំប៉ុន្តែ ខ្ញុំបានឈប់ធ្វើការនឹងហើយ។
យ៉ាងណាក៏ដោយ ខ្ញុំសូមអរគុណចំពោះការគិតថា ខ្ញុំអាចក្លាយជាជនគំរូ។»
ក្នុងនាមជាអ្នកតំណាងអោយអ្នកភូមិបឹងកក់ អ្នកស្រី ទេព វណ្ណី
បានបង្ហាញលោក Suya Subedi នូវញ្ញត្តិរបស់អ្នកភូមិបឹងកក់
អំពាវនាវសុំឲ្យមានការកំណត់នូវដី ១២,៤៤ ហិកតា
ដែលបានបែងចែកអោយពួកគេ ដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។




0 comments:
Post a Comment