ថ្ងៃ អង្គារ ទី 22 ខែ ឧសភា ឆ្នាំ 2012/CEN
មេរោគកុំព្យូទ័រថ្មីមួយឥឡូវកំពុងតែរាតត្បាត
តាមរយៈផ្ទាំង Chat Window នៅលើ Facebook ។ ផ្ទាំង Chat Window
ដែលប្រើសម្រាប់ Chat ពីមនុស្សម្នាក់ទៅមនុស្សម្នាក់មួយនេះ
បង្ហាញយ៉ាងលឿននូវសារសន្ទនាមួយពី "មិត្តភក្តិ"
ម្នាក់ដែលមានភ្ជាប់ទៅនឹងវេបសាយមួយផ្សេងទៀតដែលមើលទៅដូចជាវេប
សាយធម្មតាមួយអ៊ីចឹងដែរ ។
ប្រសិនបើអ្នក Click លើវេបសាយមួយនោះភ្លាម មេរោគនឹងឆ្លងចូលមកកុំព្យូទ័ររបស់អ្នកភ្លែត ដែលមេរោគនោះត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនសន្តិសុខ កុំព្យូទ័រជប៉ុន Trend Micro ដាក់ឈ្មោះថា មេរោគ Steckt.Evl ។
មេរោគកុំព្យូទ័រមួយនេះភ្លាមៗក៏ធ្វើឲ្យសូហ្វវែកម្មវិធីកំចាត់ មេរោគលែងដំណើរការ និងថែមទាំងលុបកម្មវិធីកំចាត់មេរោគចេញពីកុំព្យូទ័រទៀតផង បន្ទាប់មកវាបន្តរីករាលដាលខ្លួនវាដោយបើកនូវផ្ទាំង Chat Window នៅលើ Facebook របស់មិត្តភក្តិទាំងអស់របស់អ្នកតែម្តង ។
ក្រុមអ្នកឯកទេសរបស់ Trend Micro ដែលបានរកឃើញមេរោគនេះបាននិយាយថា "មេរោគនេះឆ្លងរីករាលដាលតាមរយៈកម្មវិធីលេងផ្ញើសារភ្លាមៗ និង វេបសាយបណ្តាញសង្គមនានា ។ សារដែលវាផ្ញើភ្លាមៗគឺជា Link មួយដែលដោនលោតខ្លួនវាផ្ទាល់" ។
ដូច មេរោគគំរាមកំហែងកុំព្យូទ័រដទៃទៀតដែរ រឿងដំបូងបង្អស់ដែលមេរោគ Steckt.Evl នេះធ្វើគឺត្រូវបញ្ឈប់ដំណើរការកម្មវិធីដែលអាចចាប់ និងបំផ្លាញវា ។ មេរោគនេះបន្ទាប់មកពិតជាបានលុបចោលកម្មវិធីកំចាត់មេរោគទាំងនោះមែន មុនពេលយើងដោនលោតយកកម្មវិធីកំចាត់មេរោគផ្សេងទៀតដើម្បីសំអាត ម៉ាស៊ីនឆ្លងមេរោគ ។

Trend Micro និយាយថា
"មេរោគនេះវាបញ្ឈប់រាល់ដំណើរការ ឬ
សេវាកម្មណាដែលពាក់ព័ន្ធនឹងកម្មវិធីប្រឆាំងមេរោគខ្លាំងជាងគេបំផុត
។ វាក៏លុបចោលនូវ File ដែលពាក់ព័ន្ធនឹងដំណើរការ ឬ
សេវាកម្មដែលវាបានបញ្ឈប់ដំណើរការផងដែរ ។
ហើយវាក៏បន្តរុករាននៅលើប្រព័ន្ធកុំព្យូទ័រដែលឆ្លងមេរោគនេះ" ។
ដូចការគំរាមកំហែងស្រដៀងគ្នានេះភាគច្រើនដែរ គោលដៅរបស់មេរោគនេះគឺដើម្បីគ្រប់គ្រងកុំព្យូទ័រ ពោលគឺដើម្បីលួចទាំងព័ត៌មានសំងាត់ដូចជាទិន្នន័យលំអិតរបស់ធនាគារ និង ដើម្បីប្រើទាំងកុំព្យូទ័រដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតដែលជា ផ្នែកមួយនៃបណ្តាញរបស់ពួក Hacker នៅក្នុងការវាយប្រហារតាមអ៊ីនធឺណេតទ្រង់ទ្រាយធំ ៕

0 comments:
Post a Comment