វិស័យដ៏មានសារសំខាន់់មួយ
គឺសិលាចារឹកដែលជាមូលដ្ឋានគ្រឹៈនៃប្រវត្តិសាស្ត្រខ្មែរ ដោយហេតុថា
វាផ្តល់នូវព័ត៌មានពាក់ព័ន្ធទៅនឹងវប្បធម៌ខ្មែរនាសម័យបុរាណ ។
នេះជាអ្វីមួយដែលចាំបាច់ ដែលអ្នកប្រវត្តិវិទ្យាត្រូវតែដឹងឮ
ដោយហេតុថា ដើម្បីសុក្រិតភាពនៃប្រវត្តិសាស្ត្រ
គេត្រូវបញ្ចូលព័ត៌មានទាំងឡាយ ដែលបានចារលើផ្ទាំងសិលាចារឹកទាំងនោះ
ក្នុងបរិបទសង្គមវប្បធម៌ដើមរបស់គេ ។ គឺព្រោះហេតុនេះហើយ
ទើបយើងមិនអាចជៀសវាងការសិក្សា
វិភាគឡើងវិញនូវផ្ទាំងសិលាចារឹកនៃខេត្តនគនសគន (នគរសកល)
ដែលមានលេខជំរឿនថ្មី Ka 77 បានទេ ។
សិលាចារឹក Ka 77 (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ)
ការសិក្សាខ្លឹមសារនៃសិលាចារឹកនេះ
ពិតជានាំមកនូវអត្ថប្រយោជន៍ចំពោះយើងយ៉ាងប្រាកដ
ពីព្រោះយើងអាចឃើញមានពាក្យថ្មីមួយ គឺជាវិតាន (ពិតាន)
ដែលគេពុំធ្លាប់បានឃើញពីមុនទាល់តែសោះ ។ ព័ត៌មានសំខាន់មួយទៀត
ក្នុងបណ្តាព័ត៌មានទាំងឡាយដែលយើងអាចចម្រាញ់ចេញពីអត្ថបទសិលាចារឹក
ខាងលើនេះ គឺវត្តមានរបស់ប្រជាជនខ្មែរយើងក្នុងខេត្តនេះ
មុនការត្រួតត្រានៃខេត្តនេះ ដោយជនជាតិថៃ ។
នេះជារឿងអ្វីមួយដែលគេពុំបានគិតដល់ទាល់តែសោះ
ពីព្រោះសម្រាប់អ្នកស្រាវជ្រាវថៃ ភូមិភាគនេះ គឺជារបស់មន ។
ចំពោះទំនាក់ទំនងខ្មែរជាមួយសហគមន៍មនក្នុងតំបន់ ហើយឥទ្ធិពលរបស់មនលើសិល្បៈខ្មែរ យើងត្រូវតែហ៊ានទទួលស្គាល់ថា មានមែន ដោយស្មោះស ក៏ប៉ុន្តែប្រកានេះ មិនមែនមានន័យថា ភូមិភាគនេះ ជាទឹកដីរបស់នគរទ្វារវតីឡើយ បើប្រសិនជាយើងធ្វើការវិភាគស៊ីជម្រៅខាងបុរាណវិទ្យា ក៏ដូចភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ ។

សូមជម្រាបថា សិលាចារឹកនេះ
ត្រូវបាននាយកដ្ឋានវិចិត្រសិល្បៈថៃរកឃើញនៅក្នុងគុហាភ្នំមួយ ឈ្មោះថា
ភ្នំភូផាន សព្វថ្ងៃស្ថិតក្នុងបរិវេណនៃវត្តចាំប្រាះ
(វត្តគុហាព្រះ) ក្នុងភូមិណងស្នាយ ក្នុងខេត្តនគនសគន ។
សិលាចារឹកនេះមានតួអក្សរខ្មែរ៦បន្ទាត់
ដែលត្រូវបានចារឡើងនៅឆ្នាំ៩៨៨ សកៈ ដែលត្រូវនឹងឆ្នាំ១០១៦ នៃគ.ស
។
អត្ថបទសិលាចារឹក Ka 77
- ’៩៨៨ សក តគិទសមីរោច ជេស្ឋចន្ទ្រវារគិនុសុប្រតិ ស្នវ្រះនេះ រីវ្រះនេះគំន្វរ នេះសុវិតាននេះក្រោំតគុរុ សោមង្គលអាចាយ៌ធ ម៌បុរតធ្លោកប្រស្ឋនេះ” ។
ការប្រែជាអក្សរសម័យទំនើប :
’ឆ្នាំ៩៨៨ សក ថ្ងៃទី១០ រោច ខែជេស្ឋ ថ្ងៃចន្ទ នាទីស្ថាននេះបានប្រតិស្ថានព្រះអង្គនេះនាទីនេះ ។ រីឯទីកន្លែងនេះ មានគំនូរនៅវិតានក្រោម ដែលព្រះគ្រូសោមមង្គលអាចារ្យធម៌ហើយបានចារស្លោក (ចារឹក) នេះ”។
សូមជម្រាបថា សិលាចារឹកនេះ ត្រូវបានសិក្សាដោយលោកស្រីអុនៃស្រី វរសារិន នឹងបន្ទាប់មកដោយពៅ សាវរស ។ ទើបយើងយកឯកសារនេះមកវិភាគម្តងទៀត ។
ជាអវសាន សូមជម្រាបផងដែរថា ប្រពៃណីប្រតិស្ថានព្រះពុទ្ធអង្គ ដោយមានដង្វាយជា គំនូរនៅពិតាន គឺជាប្រពៃណី ដែលប្រជាជនខ្មែរបានប្រារព្ធនៅសម័យក្រោយអង្គរ នឹងបន្តដល់បច្ចុប្បន្នភាពយ៉ាងជាក់ច្បាស់ ។
ឆ្លៀតឱកាសនេះ សូមអរគុណលោកសាស្ត្រាចារ្យ យៀង វិរបុត្រ ដែលបានជួយមើលការប្រែឡើងវិញ របស់យើកាលពីឆ្នាំ ១៩៨៦៕ (ម.ត្រាណេ)

0 comments:
Post a Comment