Friday, June 1, 2012

លោក សម រង្ស៊ី គឺជាវីរះជនការពារព្រំដែន ដោយពិត

យើងមិនមើលរំលងនូវទង្វើរបស់វីរបុរសខ្មែររូបណាដែលបានពលីកម្មដើម្បីជាតិឡើយ
លោក​ សម​ រង្ស៊ី ឈរ​និយាយ​ទូរស័ព្ទ​ នៅ​ចំពោះ​មុខ​អ្នក​ភូមិ​​ដែល​កំពុង​ដក​បង្គោល​តំរុយ

បង្គោល ព្រំដែន ខ្មែរ-យួន ស្ថិត ក្នុង ខេត្ត កំពង់ ចាម
ការ​សម្ពោធ​បង្គោល​ព្រំដែន​កម្ពុជា​-យួននៅ​បាវិត កាល​ពី​ឆ្នាំ​២០០៦

លោក ស៊ាន ប៉េងសែ ប្រធាន​គណៈ​កម្មការ​ព្រំដែន​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​បោះ​បង្គោល​ខណ្ឌ​ព្រំសីមា​ខ្មែរ​-យួន ដែល​កំពុង​តែ​អនុវត្ត​ដោយ​គណៈ​កម្មា​ធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​នេះ វា​គឺ​ជា​រឿង​ខុស​ច្បាប់ ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ។ ហើយ​លោក​បាន​ទាម​ទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សកម្ម​ភាព​បែប​នេះ។

លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មការព្រំដែនខ្មែរ នៅប្រទេសបារាំង
លោក ស៊ាន ប៉េងសែ បាន​ថ្លែង​បន្ត​ថា ការ​បោះ​បង្គោល​ព្រំដែន​នោះ គឺ​មិន​ឆ្លើយ​តប​ទៅ​នឹង​ច្បាប់​ធម្ម​នុញ្ញ​របស់​ប្រទេស​កម្ពុជា​ទេ ហើយ​ក៏​ពុំ​បាន​អនុលោម​ទៅ​តាម​ផែន​ទី​របស់​អាណា​និគម​និយម​បារាំង​ផង​ដែរ ដែល​វា​អាច​បញ្ជាក់​បាន​ថា គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រំលោភ​ច្បាប់​នានា​របស់​អន្តរជាតិ។ ជា​មួយ​គ្នា​ប្រធាន​គណៈ​កម្មការ​ព្រំដែន​ខ្មែរ​រូប​នេះ បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​ប្រទេស​កម្ពុជា​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​នេះ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​រក​ភាព​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់ និង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កម្ពុជា​ទទួល​បាន​ភាព​យុត្តិធម៌​ត្រឹម​ត្រូវ មិន​បាត់​បង់​ផល​ប្រយោជន៏​ទឹកដី​របស់​ខ្លួន។
យ៉ាង​ណា​ក៏​ដោយ យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​គណៈ​កម្មការ​ព្រំដែន​នៃ​រដ្ឋា​ភិបាល​ខ្មែរ ក៏​ដូច​ជា​យួន​ថា ឥឡូវ​នេះ​គេ​បាន​សម្រេច​ការ​បោះ​បង្គោល​បាន​ជាង​៦០ភាគរយ​ហើយ ហើយ​កំពុង​តែ​ពន្លឿន​ការ​បោះ​ដើម្បី​ឲ្យ​ចប់​សព្វ​គ្រប់​នៅ​ឆ្នាំ​២០១២​ខាង​មុខ៕

0 comments:

Post a Comment