Saturday, June 2, 2012


ក្រុម​អាវ​លឿង ធ្វើ​ឲ្យ​សភា​ថៃ​ផ្អាក​ការ​ពិភា​ក្សា​លើ​ច្បាប់​ផ្សះ​ផ្សាជាតិ​

Yellow shirts 
FRIDAY, 01 JUNE 2012 15:28

លាង ផាន់ណារ៉ា​/
ភ្នំពេញប៉ុស្តិ៍
បាងកកៈក្រុម​អាវ​លឿង​របស់​ថៃ​នៅ​ថ្ងៃ​សុក្រនេះ​បាន​ធ្វើ​ឲ្យ​សភា​ថៃ​ ផ្អាក​ ដោយ​ឡោម​ព័ទ្ធ​វិមាន​រដ្ឋសភា និង​បង្ខំ​ឲ្យ​ផ្អាក​ការ​ពិភាក្សា​គ្នា​លើ​ច្បាប់​ផ្សះ​ផ្សាជាតិ​ ដែល​ក្រុម​អ្នក​រិះគន់​លើក​ឡើង​ថា​ វាជា​ការបើកផ្លូវ​ឲ្យ អតីត​នាយក​​រដ្ឋ​មន្ត្រីវិល​​ត្រលប់​ចូល​ស្រុក​វិញ។
គណបក្ស​សម្ព័ន្ធ​ប្រជាជន​ដើម្បី​ប្រជា​ធិប​តេយ្យ​ ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​អាវ​លឿង បាន​ប្រឆាំង​នឹង​ច្បាប់​នោះ ពី​ព្រោះ​ពួក​គេ​និយាយ​ថា រាជ​រដ្ឋា​ភិបាល​នឹង​ប្រើ​ការ​លើក​លែង​ទោស​ ដើម្បី​នាំ​នាយក​រដ្ឋមន្ត្រី​និរទេស​របស់​ខ្លួន​លោក Thaksin Shinawatra ឲ្យ​ត្រលប់​ចូល​ស្រុក​វិញ ដោយ​គ្មាន​ការ​ជាប់​ពន្ធ​នាគារ​ ដែល​ជាប់​ពី​បទ​ពុក​រលួយ។
លោក​ Somsak Kiatsuranont បាន​ប្រាប់​សារ​ព័ត៌មាន​ថា «ខ្ញុំបាន​ស្នើ​ឲ្យ​ការ​ប្រជុំ​ផ្អាក​ដើម្បី​ការពារ​សន្តិ​ភាព​ក្នុង​ប្រទេស។ ពួក​យើង​ត្រូវ​វិភាគ​ស្ថាន​ភាព មុន​ពេល​កំណត់​ពេល​វេលា​ថាតើ​កិច្ច​ប្រជុំ​ និង​ធ្វើ​ឡើង​ម្តង​ទៀត​នៅ​ពេល​ណា​ទេ»។ Reuters/លាង ផាន់ណារ៉ា

ចៅ​ក្រម​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា
FRIDAY, 01 JUNE 2012 18:07
លាង ផាន់ណារ៉ា/ ភ្នំពេញប៉ុស្តិ៍
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃនេះ​ថា​ ចៅក្រម​តុលាការ​សហ​ព័ន្ធ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ទស្សន​កិច្ច​មក​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា​ដល់​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ ២០១២​នេះ។
សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា លោកចៅក្រម James Wynn ដែល​ជា​ចៅក្រម​សាលា​ឧទ្ទរណ៍​សហព័ន្ធ សម្រាប់​សាខា​ទី ៤ របស់​សហរដ្ឋ​អាមេរិក នឹង​មក​ធ្វើ​បទ​បង្ហាញ​មួយ​ចំនួន​ស្តី​ពី​ឯករាជ្យ​ភាព​នៃតុលា​ការ និង​ចំណុច​ដទៃ​ទៀត​នៃ​ច្បាប់​ដល់​ចៅក្រម មេធាវី ក្រឡា​បញ្ជី អ្នក​សារ​ព័ត៌​មាន និស្សិត​ច្បាប់ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។
ការ​ធ្វើបទ​បង្ហាញនេះ ជាផ្នែក​មួយ​នៃ​កម្ម​វិធី​វាគ្មិន ដែល​ឧបត្ថម្ភ​ដោយ​ការិយា​ល័យ​កម្មវិធី​ព័ត៌មាន​អន្តរ​ជាតិ​របស់​ក្រសួង​ការ​បរ​ទេស​សហរដ្ឋ​អាមេរិក៕

0 comments:

Post a Comment