Friday, September 28, 2012

ស្វែង​យល់​អំពី​ប្រវត្តិ​នៃ​កម្មវិធី Skype


កម្មវិធី​ Skype ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2003 ​ដោយ​លោក​ Niklas Zennstorm មក​ពី​ Sweden រួម​ជាមួយ​លោក​ Janus Friis ​មក​ពី​ Denmark ហើយ​កម្មវិធី​ Skype ​ត្រូវ​បាន​អភិវឌ្ឍន៍​ឱ្យ​កាន់​តែ​រីក​ចំរើន​ឡើង​ដោយ​លោក​ Ahti Heinla និង​ Priit Kasesalu និង​ លោក​ Jaan Tallinn ដែល​ជា​អ្នក​ចូល​រួម​បង្កើត​កម្មវិធី​ Peer-to-peer file sharing ឈ្មោះ​ថា​ Kazza ផង​ដែរ​ ។ នៅ​ក្នុង​ឆ្នាំ 2003ឈ្មោះ​ Skype.com និង​ Skype.net ត្រូវ​បាន​គេ​ចុះ​ឈ្មោះ ហើយ​នៅ​ក្នុង​ឆ្នាំ​ 2003 ខែ​ សីហា​ កម្មវិធី​ស៊េរី​ដំបូង​ជា​ Beta ត្រូវ​បាន​គេ​ដាក់​ចេញ​ជា​សាធារណ​ ។ ឈ្មោះ​ដំបូង​របស់​កម្មវិធី​ត្រូវ​បាន​គេ​ហៅ​ថា​ Skype peer-to-peer ដែល​បន្ទាប់​​មក​ទៀត​ត្រូវ​បាន​គេ​ហៅ​កាត់​ថា​ Skyper ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ ឈ្មោះ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ Skyper ត្រូវ​បាន​គេ​ប្រើ​​រួច​ទៅ​ហើយ​ ដូច្នេះ​វា​បាន​លុប​អក្សរ​ ទៅ​ជា​ Skype រហូត​មក​ ។ នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​ 2005 សេវាកម្ម​ SkypeOut ត្រូវ​បាន​គេ​ហាម​ឃាត់​នៅ​ប្រទេស​ចិន​ភាគ​ខាង​ត្បូង​ ហើយ​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​ដដែល​ eBay បាន​ទិញ​កម្មវិធី​ Skype ក្នុង​តម្លៃ​ 2.6 ពាន់​លាន​ដុល្លារ ហើយ​បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​ 2005 ខែ​ ធ្នូ​ កម្មវិធី​ Videotelephony សម្រាប់​ការ​សន្ទនា​ជា​វីដេអូ​ ត្រូវ​បាន​បង្កើត​ឡើង ។ ចាប់​ពី​ពេល​នោះ​​​ Skype បាន​ទទួល​ភាព​ជោគជ័យ​ជា​ច្រើន​បន្ត​ទៀត​រហូត​មក​ ។ KH4IT នឹង​បង្ហាញ​អំពី​ប្រវត្តិ​អ្នក​បង្កើត​និង​លក្ខណៈ​ពិសេស​នៃ​កម្មវិធី Skype ដូច​ខាង​ក្រោម៖
 លក្ខណ​ពិសេស​របស់​កម្មវិធី​ Skype
អ្នក​ប្រើប្រាស់​កម្មវិធី​ Skype ​ត្រូវ​បាន​កំណត់​ដោយ​ឈ្មោះ​ខុស​ៗ​គ្នា​ ហើយ​​ត្រូវ​បាន​ ចុះ​​ទៅ​ក្នុង​តារាង​ Skype Directory ។ កម្មវិធី​Skype អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ទាំង​អស់​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​សរសេរ​អក្សរ​ឬ​សន្ទនា​ជា​សំឡេង​ ។ មុខ​ងារ​Voice chat អាច​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​រវាង​អ្នក​ប្រើប្រាស់​ពីរ​នាក់​​ និង​ ការ​​សន្ទនា​ជា​ក្រុម​ ( Conference calling )។ skype text chat client អាច​ធ្វើ​ការ​សន្ទនា​ជា​ក្រុម​ដោយ បញ្ជូន​រូប​ភាព​ចលនា​ រក្សា​ទុក​ការ​សន្ទនា​ពី​មុន​ ការ​បញ្ជូន​សារ​ Offline និង​ការ​កែ​កំហុស​សារ​ដែល​បាន​សរសេរ ។ លក្ខណ​ពិសេស​ដែល​​អ្នក​ប្រើ​កម្មវិធី​ជជែក​ធ្លាប់​ស្គាល់​ដូច​ជា​ ឯកសារ​របស់​អ្នក​ប្រើប្រាស់​ ( User Profile) និង​ ស្ថានភាព​នៅ​លើ​បណ្ដាញ (Online Status ) និង​អ្វី​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​នោះ​ទាំង​អស់​ ។

សេវាកម្ម​ Online Number , ឈ្មោះ​ថា​ a,k,a SkypeIn អាច​ឱ្យ​អ្នក​ប្រើប្រាស់​ កម្មវិធី​ Skype ទទួល​ទូរស័ព្ទ​នៅ​លើ​កុំព្យូទ័រ​របស់​ពួក​គេ​ ដែល​បាន​ហៅ​ចេញ​មក​ពី​ទូរស័ព្ទ​ដៃ​ទូទៅ​​ទៅ​កាន់​ លេខ​ Skype តាម​តំបន់​ ហើយ​លេខ​តាម​តំបន់​នេះ​អាច​ប្រើ​បាន​នៅ​ប្រទេស​Australia, Belgium, Brazil, Chile, Colombia, Denmark, the Dominican Republic, Estonia, Finland, France, Germany, Hong Kong, Hungary, Ireland, Italy, Japan, Mexico, New Zealand, Poland, Romania, South Africa, South Korea, Sweden, Switzerland, the Netherlands, the United Kingdom, និង​ the United States 
អ្នក​ប្រើប្រាស់​កម្មវិធី​ Skype អាច​ប្រើ​លេខ​តាម​តំបន់​នៅ​ក្នុង​បណ្ដាល​ប្រទេស​ទាំង​នេះ​ ដោយ​ការ​ទូរស័ព្ទ​ទៅ​កាន់​លេខ​នេះ​ត្រូវ​បាន​គេ​គិត​ប្រាក់​ដូច​ទៅ​នឹង​ការ​ទូរស័ព្ទ​នៅ​ក្នុង​តំបន់​នោះ​ដែរ​ ។ ការ​សន្ទនា​តាម​វីដេអូ​ជា​ក្រុម​រវាង​អ្នក​ប្រើប្រាស់​ពី​នាក់​ត្រូវ​បាន​គេ​បង្កើត​​ក្នុង​ឆ្នាំ​ 2006 ខែ​​មករា​ សម្រាប់​ Windows និង​ Mac OS X ។ កម្មវិធី​ Skype 2.0 សម្រាប់​ Linux បាន​ដាក់​ចេញ​ក្នុង​ថ្ងៃ​ទី​ 13ខែ​មិនា​ឆ្នាំ​ 2008 ដោយ​បាន​បញ្ចូល​លក្ខណ​ពិសេស​ប្រើ​ជាមួយ​ការ​សន្ទនា​វីដេអូ​ជា​ក្រុម​ផង​ដែរ​ ។ ហើយ​ស៊េរី​ 5.0 សម្រាប់​windows ដែល​បាន​ដាក់​ចេញ​នៅ​ថ្ងៃ​ទី​ 13 ខែ​ ឧសភា​ ឆ្នាំ​ 2010 ដែល​ផ្ដល់​ការ​សន្ទនា​វីដេអូ​ជា​ក្រុម​ បាន​ដល់​ទៅ​ ៥ នាក់​ ។ កម្មវិធី​Skype សម្រាប់​ windows ចាប់​ផ្ដើម​ពី​ស៊េរី​ 3.6.0.216​ដែល​អាច​ប្រើ​ជាមួយ​ការ​សន្ទនា​ជា​វីដេអូ​ដែល​មាន​គុណភាព​ខ្ពស់​ និង​ អាច​ពង្រីក​ជា​ទំហំ​ពេញ​អេក្រង់​ និង​ជា​លក្ខណ​អេក្រង់​នៅ​ក្នុង​អេក្រង់​ ​​ ។ ការ​សន្ទនា​តាម​សំឡេង​ជា​ក្រុម​អាច​ទទួល​មនុស្ស​បាន​ដល់​ទៅ​ 25 នាក់​ក្នុង​ពេល​តែ​មួយ។
អំពី​ស្ថាបនិក​បង្កើត​កម្មវិធី​ Skype
លោក​ Niklas Zennström
លោក​ Niklas Zennstrom កើត​នៅ​ថ្ងៃ​ទី​ ១៦ ខែ​កុម្ភៈ​ឆ្នាំ ១៩៦៦ ហើយ​លោក​មាន​សញ្ញាប័ត្រ​ពីរ​ Business Administration (BSc)និង Engineering Physics (Msc) ពី​សកលវិទ្យាល័យ​ Uppsalaក្នុង​ប្រទេស​ Saweden ។ គាត់​គឺ​ជា​ស្ថាបនិក​ដ៏​ល្បីល្បាញ​បំផុត​​ដោយ​បាន​រក​ឃើញ​កម្មវិធី​ជាមួយ​លោកJanus Friisរួម​មាន​កម្មវិធី​ Skypeនិង​ Lazaa។ ​ថ្មី​ ៗ​ នេះ​គាត់​បាន​​បង្កើត​ក្រុម​វិនិយោគ​មួយ​ឈ្មោះ​ថា​ Atomico ហើយ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដ៏​សំខាន់​សម្រាប់​សហគ្រិន​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ ។
niklas បាន​សហការ​បង្កើត​កម្មវិធី​ Skype ក្នុង​ឆ្នាំ​ 2002 ជាមួយ​លោក​ Jenus Friis ដោយ​មាន​ទស្សន​វិស័យ​ក្នុង​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​​មុខ​ជំនួញ​ និង​ អតិថិជន​ ​ក្នុង​ការ​និយាយ​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក​​ទូទាំង​​សកលលោក​។ ហើយ​បន្ទាប់​មក​កម្មវិធី​Skypeនេះ​​បាន​ក្លាយ​ជា​កម្មវិធី​ឈាន​មុខ​គេ​សម្រាប់​ការ​​ទំនាក់​ទំនង​ជា​សំឡេង​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត និង​ទាក់​ទាញ​មនុស្ស​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​លើស​ពី​ 276 លាន​អ្នក​ទៅ​ទៀត​ ក្នុង​រយៈ​ពេល​មិន​លើស​ពី​ ឆ្នាំ​នៃ​ការ​បង្ហោះ​ឱ្យ​ទាញ​យក​ទៅ​ប្រើ​​​​រ។ ការ​បន្ត​ភាព​ជោគជ័យ​របស់​ Skype ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​ខែ​ កញ្ញា​ ឆ្នាំ 2005 នៅ​ពេល​ដែល​ eBay បាន​ទិញ​យក​ Skype ក្នុង​តម្លៃ​ 3.1 ពាន់​លាន​ដុល្លារ​ ។ លោក​​បាន​ទទួល​តំណែង​ជា​ CEO ចាប់​ពី​ការ​កកើត​នោះ​រហូត​ដល់​ឆ្នាំ​ 2007 ខែ​កញ្ញា​ ។ ហើយ​ថែម​ទាំង​ក្រុមហ៊ុន​ Atomico ដែល​ Niklas បាន​បម្រើ​ជា​ Board Member សម្រាប់​ក្រុមហ៊ុន​ Start up មួយ​ចំនួន​ដូច​ជា​ FON ជា​ដើម ។ លោក​ Niklass បាន​ចាប់​ផ្ដើម​ការងារ​អាជីព​របស់​លោក​នៅ​ឯ​ក្រុម​ហ៊ុន​ Tele2 ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដំបូង​ក្នុង​ប្រទេស​អឺរ៉ុប​ ។ ក្នុង​ការងារ​អាជីព​របស់​លោក​រហូត​មក​ដល់​សព្វ​ថ្ងៃ​លោក​ Niklas បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ ។
 អំពី​លោក​ Janus Friis
លោក​ Janus Friis កើត​នៅ​ថ្ងៃ​ទី​ 26 ខែ​មិថុនា​ឆ្នាំ​ 1976 នៅ​ក្នុង​ទីក្រុង​ Copenhagen ប្រទេស​ Danish។ គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា​​សហគ្រិន​វៃ​ក្មេង​ដែល​បាន​ទទួល​កិត្តិនាម​ល្បី​ល្បាញ​ក្នុង​ការ​បង្កើត​កម្មវិធី​ កម្មវិធី​​ Skype និង​ កម្មវិធី​ File Sharing មួយ​ទៀត​ឈ្មោះ​ថា​ Kazaa ជាមួយ​ដៃ​គូរ​របស់​លោក​ឈ្មោះ​ Niklas Zennstrom ។ លោក​ Friis មិន​មាន​ការ​សិក្សា​បាន​ខ្ពស់​ជា​ផ្លូវ​ការ​ទេ​ ដោយ​បាន​ឈប់​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​មុន​ពេល​ចាប់​ផ្ដើម​ការងារ​ នៅ​កន្លែង​ជំនួយ​ការ​​ក្នុង​ក្រុមហ៊ុន​ CyberCity ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​ដំបូង​គេ​មួយ​នៅ​ក្នុង​ប្រទេស​ Denmark ។ គាត់​បាន​ជួប​លោក​ Zennstrom នៅ​ក្នុង​ឆ្នាំ​ 1996ហើយ​ក្នុង​ពេល​នោះ​ លោក​ Zenstrom ត្រូវ​បាន​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុមហ៊ុន​ Tele2 នៅ​ក្នុង​ Denmark ហើយ​លោក​Friss ត្រូវ​បាន​ក្រុមហ៊ុន​ជួល​ដើម្បី​​ដំណើរការ​សេវាកម្ម​ផ្ដល់​ជំនួយ​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​នោះ​​ ។ លោក​ Friis និង​ លោក​ Zenstrom បាន​ធ្វើ​ការ​ជាមួយ​គ្នា​ នៅ​ Tele2 ក្នុង​ប្រទេស​ Denmark ដើម្បី​បង្កើត get2net ដែល​ជា​សេវាកម្ម​ ISP ផ្សេង​ទៀត​ ។ លោក​ Friis ត្រូវ​បាន​គេ​បញ្ចូល​ឈ្មោះ​ក្នុង​តារាង​ក្នុង​ចំណោម​​អ្នក​មាន​ឥទ្ធិពល​បំផុត​ចំនួន​ 100 នាក់​​ក្នុង​​ ទស្សនា​វដ្ដី​ Time Magazine នៅ​ឆ្នាំ​ 2006 ​ហើយ​ក្នុង​ឆ្នាំ​ដដែល​ ​លោក​ Friis បាន​ទទួល​រង្វាន់​ដ៏​​មាន​កិត្យានុភាព​ ហៅ​ថា​ “IT-prisen” (“The IT Prize”) នៅ​ក្នុង​ប្រទេស​របស់​គាត់​ ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រុមហ៊ុន​ IT និង​ IDG សម្រាប់​ការងារ​ និង​ ការ​បង្កើត​ស្នាដៃ​បង្កើត​កម្មវិធី​ថ្មី​ៗ​​របស់​លោក​ ។ លោក​ Friis ផ្ទាល់​ និង​ លោក​ Zennstrom ក៏​បាន​ទទួល​រួម​គ្នា​នូវ​រង្វាន់ Wharton Infosys Business Transformation ក្នុង​ឆ្នាំ​ 2006 ក្នុង​នាម​ជា​អ្នក​​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ធ្វើ​ជា​ផ្នែក​មួយ​ដែល​បាន​ផ្លាស់​ប្ដូរ​ សង្គម​ និង​ ឧស្សាហកម្ម​ជា​ទូទៅ ។

0 comments:

Post a Comment