Wednesday, October 10, 2012

ប្រធាន ចលនា អំណាច​ពលរដ្ឋ​ខ្មែរ គាំទ្រ​ការ​រួប​រួម​គ្នា របស់​គណបក្ស​ប្រឆាំង ទាំង ២ តែ​មិន​គាំទ្រ ការ​ចូល​រួម​បោះ​ឆ្នោត​បង្គ្រប់​កិច្ច​នៅ​ឆ្នាំ ២០១៣


ដោយ ហង្ស ប្រា​ថ្នា ថ្ងៃទី 10 ខែ តុលា ឆ្នាំ​ 2012
នៅក្នុងជំនួបជាមួយពលរដ្ឋខ្មែរ កាលពីថ្ងៃទី ០៦ តុលា ឆ្នាំ ២០១២ នៅទី ក្រុងម៉ុង
ត្រេអាល់ ប្រទេសកាណាដា លោក សួន សេរីរដ្ឋា ប្រធានចលនា អំណាចពលរដ្ឋ
ខ្មែរ បានទទួលស្វាគមន៍ដោយពលរដ្ឋខ្មែរនិងពលរដ្ឋលាវ ជិត១០០នាក់ នៅក្នុង
បរិវេណវត្តខ្មែរប៉័រីយ៉េ ។ បន្ទាប់ពីពិធីសាសនា កាន់ បិណ្ឌភ្ជុំបុណ្យទី០៦ ដែលសមា
ជិកសមាជិកាក្រុមអ្នកគាំទ្រចលនាអំណាច ពលរដ្ឋខ្មែរមកពីទីក្រុងតូរុនតូ ទីក្រុងហា
មីងតុន ទីក្រុងសាំងខាថារីនរួមជា មួយគ្នានឹងពលរដ្ឋខ្មែរ និងពលរដ្ឋលាវ នៅទីក្រុង
ម៉ុងត្រេអាលបានរួមគ្នា ធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា បានបញ្ចប់នោះ គណៈ
កម្មាធិការ និងក្រុមអ្នកគាំទ្រចលនា អំណាចពលរដ្ឋខ្មែរ បានបើកវេទិកាសាធារណៈ 
ដើម្បីបានឱកាស អោយពលរដ្ឋអ្នកចូលរួម សាកសួរសំណួរ ទៅលោក សួន សេរីរដ្ឋា
ប្រធាន ចលនា អំណាចពលរដ្ឋខ្មែរ ។
បន្ទាប់ពីលោក អាចារ្យ ថង បៃ និង គណៈកម្មាធិការវត្ត ប៉័រីយ៉េ ប្រចាំទីក្រុងម៉ុងត្រេ
អាល់បានថ្លែងស្វាគមន៍ លោក សួន សេរីរដ្ឋា ដែលមានវត្តមានជាលើកដំបូង នៅ
ទីក្រុងម៉ុងត្រេអាល់នោះ លោក ជា សុភ័ណ្ឌ ដែលជាអ្នករៀបចំសម្របសម្រួលទ
ទួលលោក សួន សេរីរដ្ឋា និងក្រុមប្រតិភូចលនាអំណាចពលរដ្ឋខ្មែរបានលើកឡើង
ថា លោកជាខ្មែរម្នាក់ដែលស្រលាញ់ខ្មែរចង់ឃើញខ្មែរមាន សេរីភាពនិងមានឯក
រាជ្យ ហេតុដូច្នេះខ្មែរណាក៏ដោយឲ្យតែជាអ្នកស្នេហាជាតិ ធ្វើកិច្ចការបម្រើជាតិ
ពិតប្រាកដ គឹលោកស្វាគមន៍ និងគាំទ្រ ។ 

បន្ទាប់មក សួន សេរីរដ្ឋា បានឡើងថ្លែងសេចក្តីថ្លែងការណ៍ដែលផ្តោតលើ៣ចំ
ណុចសំខាន់ៗ គឺ ៖ ១) អំពីគោលនយោបាយរបស់ ចលនាអំណាចពលរដ្ឋ
ខ្មែរនិងដំណើរឆ្ពោះទៅរំដោះមាតុភូមិខ្មែរអោយរួចផុតពីរបបណានិគមស្រ
មោលរបស់យួនឈ្លានពាន ព្រម ទាំងបញ្ចប់អំណាចផ្តាច់ការដែលដឹកនាំ
ដោយលោក ហ៊ុន សែន      នៅទីក្រុងភ្នំពេញ២)ការវិវត្តន៍នៃពាក្យបណ្តឹង
របស់ចលនា អំណាចពលរដ្ឋខ្មែរដែលបានដាក់ប្តឹងនៅក្នុងតុលាការអន្តរ
ជាតិ ICC ប្តឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពីបទឩក្រិដ្ឋកម្មប្រឆាំង 
មនុស្សនិង ៣) ទាក់ទងទៅនឹងការ កាត់ទោសលោក ម៉ម សូណង់ដូ ប្រ
ធានវិទ្យុសំបុកឃ្មុំ នៅទីក្រុងភ្នំពេញ ។ 
ឆ្លើយទៅនឹងសំណួររបស់ក្រុមអ្នកចូលរួមក្នុងពេលនោះដែលសួរថា តើចលនាអំ
ណាចពលរដ្ឋខ្មែរយល់យ៉ាងណាដែរចំពោះការរួម គ្នារបស់គណបក្ស សម រង្ស៊ី 
និងគណបក្សសិទ្ធិមនុស្សសម្រាប់ការបោះឆ្នោតនាឆ្នាំ ២០១៣ ខាងមុខនេះ? 
លោក សួន សេរីរដ្ឋាបានឆ្លើយថា លោកគាំទ្រការរួបរួមគ្នានេះ ព្រោះយើង
ចង់អោយមានការរួបរួមគ្នាដូចលោកធ្លាប់បានក្រើនរំលឹកថា ត្រូវរួមគ្នាចាញ់ 
កុំចែកគ្នាចាញ់ ។ តែលោក សួន សេរីរដ្ឋា បានសង្កត់បញ្ជាក់ថា លោកមិន
គាំទ្រការរួមគ្នាទៅចូលរួមការបោះឆ្នោតនោះទេ ព្រោះ ការបោះឆ្នោតនៅ
ក្នុងប្រទេសខ្មែរនាពេលបច្ចុប្បននេះ គឺគ្រាន់តែជាការបោះឆ្នោតបង្គ្រប់
កិច្ចតែប៉ុណ្ណោះ ជាមួយគ្នានោះ លោក សួន សេរីរដ្ឋា ក៏បានបន្ថែមថaគណ
បក្ស សម រង្ស៊ី និងលោកគណបក្សសិទ្ធិមនុស្សធ្លាប់មានបទពិសោធន៍ចាញ់ 
ក្នុងការបោះឆ្នោតនេះហើយលោក សម រង្ស៊ី និង កឹមសុខា ទេដែលចាញ់
ហើយចេញមកស្រែកថាការបោះឆ្នោតមិនមានសេរីនិងមិនមានយុត្តិធម៌។ 
ដូច្នេះបើធ្លាប់ចាញ់ក្នុងការបោះឆ្នោត ដែលគ្មានសេរី និងគ្មានយុត្តិធម៌ តើ
នៅចង់ចូលរួមក្នុងការបោះឆ្នោតនេះដើម្បីអ្វីទៀត?

ទាក់ទងជាមួយនឹងការវិវត្តន៍ ករណីពាក្យបណ្តឹងនៅតុលាការឩក្រិដ្ឋកម្មអន្តរជាតិ 
ICC នោះត្រូវបានលោក សួន សេរីរដ្ឋា ពន្យល់ថា ពេលនេះ ក្រុមអ្នកច្បាប់
ដែលជាមេធាវីរបស់ចលនាអំណាចពលរដ្ឋខ្មែរកំពុងធ្វើការជាមួយនឹងកា
រិយាល័យរដ្ឋអាជ្ញារបស់តុលាការហើយបានកំពុងវិវត្តន៍នូវព័ត៌មានថ្មីដោយតុលា
ការបានអោយយើងដាក់បន្ថែមនូវសំណុំឯកសាររបស់ក្រុមគ្រួសារ អ្នករង
គ្រោះ ដែល ហៅថា សេចក្តីថ្លែងហេតុរបស់ក្រុមសមាជិកគ្រួសាររងគ្រោះ 
។ 
ចំពោះករណីលោក ម៉ម សូណង់ដូដែលបានចាប់ខ្លួននិងកាត់ទោសដោយអយុត្តិ
ធម៌ពីសំណាក់តុលាការអាយ៉ងនយោបាយនៅ ទីក្រុងភ្នំពេញ នោះ ត្រូវបានលោក 
សួន សេរីរដ្ឋា គូសបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរដែលនៅទីនោះថា ករណីលោក ម៉ម សូ
ណង់ដូ គឹ លោក ហ៊ុន សែន លេបក៏មិនចូលខ្ជាក់ក៏មិនចេញដោយសារចលនាអំ
ណាចពលរដ្ឋខ្មែរនៅក្រៅប្រទេសបានធ្វើអន្តរាគមន៍គ្រប់បែប យ៉ាងទាំងអស់ទៅ
កាន់រដ្ឋាភិបាល និងរដ្ឋសភាអាមេរិក និងប្រទេសសហគមន៍អឺរ៉ុប សុំអោយមាន
អន្តរាគមន៍ដោះលែងលោក ម៉ម សូណង់ដូ ។

ហើយពេលនេះយើងបានទទួលនូវការឆ្លើយតបពីរដ្ឋាភិបាលអាមេរិកាំង រដ្ឋាភិបាល
បារាំង និងសភាសហគមន៍អឺរ៉ុប បានយ៉ាងមានប្រសិទ្ធភាពនិងលឿនបំផុតដែល
ថ្កោលទោសរដ្ឋាភិបាលនិងតុលាការអាយ៉ងដែលដាក់ទោសលោក ម៉ម សូណង់
ដូ។ ម្យ៉ាងវិញទៀតលោក សួន សេរីរដ្ឋា បានប្រៀបធៀបបញ្ជាក់ថា លោក ម៉ម 
សូណង់ដូ គឺប្រៀបបាននឹងនាង សិដា ចំណែកលោក ហ៊ុន សែន និងរដ្ឋាភិបាល
អាយ៉ងយួននៅភ្នំពេញ គឹប្រៀបដូចជា ក្រុងរាពណ៍ ហើយចំណែកឯចលនាអំ
ណាចពលរដ្ឋខ្មែរ គឹប្រៀបដូចជាទ័ពរបស់ព្រះរាមដែលត្រូវមានតួនាទីវាយកំទេច
នគរក្រុងរាពណ៍ ដើម្បីរំដោះនាង សិដា និងរកសុខសន្តិភាពជូនពលរដ្ឋ ។ 

សូមបញ្ជាក់ថា ក្រុមប្រតិភូដែលរួមដំណើរជាមួយលោក សួន សេរីរដ្ឋា ទៅកាន់
ទីក្រុងម៉ុងត្រេអាល់ ប្រទេស កាណាដារួមមាន លោក ប៊ូ ជឿន ប្រធាន
សាខា ចលនា អំណាចពលរដ្ឋខ្មែរ ប្រចាំតំបន់ឆ្នេសមុទ្រខាងកើត និងរដ្ឋ 
ផេនស៊ីវេញ៉ា លោក វ៉ុន ឡឹម ប្រធាន សាខាចលនាអំណាចពលរដ្ឋខ្មែរ ប្រចាំ
រដ្ឋញូវយ៉ក លោក ទេព ប៊ុនថា ប្រធានសាខាចលនាអំណាចពលរដ្ឋខ្មែរប្រចាំ
ប្រទេស កាណាដា និងលោកព្រឹទ្ធាចារ្យ កួន កឿន ទីប្រឹក្សា ចលនា អំ
ណាចពលរដ្ឋខ្មែរ ប្រចាំប្រទេស កាណាដា ៕B

0 comments:

Post a Comment