Wednesday, October 17, 2012

ទ្សសនរបស់ លោក ឃ្លាំង វឌ្ឍនជាតិ

10-17-2012
ដោយ ឃ្លាំង វឌ្ឍនជាតិ


ខ្ញុំនិយាយរិះគន់ស្ដេច ដោយខ្ញុំយល់ថា‹‹ស្ដេចជាមនុស្ស››ហើយខ្ញុំក៏ជាមនុស្ស
ដែរ តើបើមនុស្សដូចគ្នា សិទ្ធិខ្ញុំនិងសិទ្ធិស្ដេចប៉ុនគ្នាទេ តែបើស្ដេចជាបិសាច
វិញ ខ្ញុំមិនហ៊ានរិះគន់ទេ ព្រោះមនុស្សនិងបិសាចមានធាតុផ្សេងគ្នា មិនអាច
និយាយគ្នាបាន ។

ខ្ញុំគ្រាន់តែនិយាយ ក្នុងនាមជាមនុស្ស មានសិទ្ធិសេរីភាពគ្រប់គ្រាន់ដើម្បីនិ-
យាយ គ្មាននរម្នាក់បិទមាត់ខ្ញុំមិនអោយនិយាយទេ កើតមកមានមាត់សម្រាប់
និយាយ ហើយអ្វីដែលខ្ញុំនិយាយ សុទ្ធិតែជាការពិតតែខ្ញុំមានការសោកស្ដាយ
ចំពោះមនុស្សអគតិ គាំទ្រស្តេចក្បត់ជាតិសី ហនុ ផ្កាប់មុខ ។

សី ហនុ ជាអ្នកបង្កាត់ភ្លើងសង្គ្រាម សី ហនុ ជាឧក្រិដ្ឋជនសង្គ្រាមសី ហនុ ជា
អ្នកផ្ដើមគំនិតធ្វើអោយបាត់បង់ ជីវិតប្រជាពលរដ្ឋខ្មែរជាង ៣ លាននាក់ក្នុង
ម័យខ្មែរក្រហម ដោយសារតែមានការអំពាវនាវរបស់សី ហនុ ចេញពីប៉េកាំង
មក ហៅខ្មែរអោយចូលព្រៃម៉ាក់គី កុំអីក៏គ្មានខ្មែរក្រហមដែរ សី ហនុ ជាអ្នក
បង្កើត រណសិរ្សរួបរួមជាតិកម្ពុជា (ខ្មែរក្រហម) ។

សី ហនុ ជាឈ្មួញសង្គ្រាម ក្នុងប្រវត្តិសាស្រ្ដជាតិ ព្រោះ សី ហនុ បានសញ្ញ៉េ
បើកច្រកព្រំប្រទល់ដែន ខ្មែរ-យួន អោយកងទ័ព វៀត កុង ដាក់ទ័ពដើម្បី 
វាយបកអាម៉េរិក័ង ហើយពេលនោះ កងទ័ពអាម៉េរិក័ង បានទម្លាក់គ្រាប់បែក
រាប់ពាន់តោន លើទឹកដីខ្មែរ បានបណ្ដាលអោយ ជីវិត្តប្រជាពលរដ្ឋខ្មែរ ស្លាប់
រាប់ម៉ឺននាក់ យ៉ាងអយុត្តិធម៌ ជាទីបំផុត ។

ខ្ញុំគ្រាន់តែនិយាយ ខ្ញុំគ្មានធ្វើអោយនរណាម្នាក់ ស្លាប់ដោយសារខ្ញុំទេ តែស្ដេច
ក្បត់ជាតិ សី ហនុ ធ្វើអោយស្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ តើអ្នកគាំទ្រ
ផ្កាប់មុខ មានយកខួរមកគិតទេ ? ជីវិតពលរដ្ឋម្នាក់វាមានតម្លៃណាស់ ស្ដេចក៏
ជីវិតមួយ ពលរដ្ឋម្នាក់ក៏ជីវិតមួយ សូមកុំយកជីវិតពលរដ្ឋ ទៅធ្វើជាល្បែងសង្គ្រាម ៕

0 comments:

Post a Comment