០១.សីហអួតខ្លួន.........«ខ្ញុំបានជួយយួន..........គ្រប់ក្បួនវិស័យ
រហូតអស់រាជ្យ.............អំណាចកៅអី.........ដល់យួនជោគជ័យ
........................ជេរស្ដីឱយទ្រង់»។
រហូតអស់រាជ្យ.............អំណាចកៅអី.........ដល់យួនជោគជ័យ
........................ជេរស្ដីឱយទ្រង់»។
០២.សីហបន្លឺ............«យួនជាក្រពើ..............រមិលគុណទ្រង់»
មើលចុះ!ខេមរា..............ពិតជាស្ដេចល្ងង់.........អួតថាព្រះអង្គ
........................ទ្រទ្រង់ជាតិយួន។
០៣.សីហជាខ្មែរ...........ឆ្លៀតជួយយួនវេ.......ឱយគេលាក់ខ្លួន
តាំងជាមូលដ្ឋាន............ក្នុងឋានទេសខ្លួន........អវសានត្រូវយួន
.........................អង្រួនស្មារតី។
០៤.វាគ្មិនបណ្ឌិត..........ដែលមានគំនិត...........ទាសិទ្ធិសេរី
ស្ដេចចោទទោសក្បត់.....ភ័យរត់ចូលព្រៃ.........ខ្លះចងប្រលៃ
.............................ព្រៃផ្សៃអស្ចារ្យ។
០៥.ចោទរាស្ត្រក្បត់ជាតិ....ដល់ទ្រង់លួចឆ្លៀត...ជួយវៀតណាមណា៎
អួតស្នេហាជាតិ.............នេះស្នៀតក្សត្រា.......សូមពិចារណា
..............................អ្នកណា៎ក្បត់ជាតិ!។
០៦.យួនវេពូនពាក់..........ជាង៦ម៉ឺននាក់........បានលាក់ជ្រកជ្រៀត
នៅក្នុងដីខ្មែរ................ហើយគេលបឆ្លៀត....ជិះជាន់ពិឃាត
...........................សម្ពាធរាស្ត្រខ្មែរ។
០៧.ស្ដេចលាក់ស្ងៀមឈឹង..ខ្មែរលើករឿងហ្នឹង..ស្ដេចខឹងស្រែកជេរ
ចោទរាស្ត្រក្បត់ជាតិ...........ធ្វើឃាតច្រើនទ្វេ....ធ្វើបាបទាល់តែ
................................ខ្មែរបាក់ស្មារតី។
០៨.ស្ដេចជាមេបា.........ដឹកនាំ«កម្ពុជា..........ប្រជាធិបតេយ្យ»
បក្សស្ដេចបានឈ្នះ........ព្រលះប្រលៃ...........ប្រជាប្រុសស្រី
..............................កុមារីកុមារា។
០៩.ខុសប៉ុណ្ណឹងហើយ....សីហបានឆ្លើយ...........ព្រងើយឡើងថា
ទ្រង់ឥតធ្វើខុស............គ្មានទោសទេណា៎........គឺគេប្រហារ
.............................ពួកអាក្បត់ជាតិ!។
១០.ពួកស្ដេចប្រហារ.........ទារកកុមារ..............សុទ្ធអាក្បត់ជាតិ!!!
ស្ដេចនិងបក្សពួក............គំរក់ចោលម្សៀត........គឺជាពេជ្ឈឃាត
..............................ពិឃាតជាតិខ្មែរ៕
0 comments:
Post a Comment