Showing posts with label វប្បធម៌. Show all posts
Showing posts with label វប្បធម៌. Show all posts

Thursday, April 19, 2012

មូលហេតុដែលទេពអប្សរនៅប្រាសាទអង្គរវត្ត មិនមានពាក់អាវ

ចាប់តាំងពី សម័យ​ទំនើប​បាន​ឈាន​មកដល់ ទម្លាប់​ស្លៀក​ប៉ឹង​របស់ ជនជាតិខ្មែរ លើ ជាពិសេ​សរ​បស់​ស្ត្រី​ខ្មែរ​ដែល​មានមក​តាំង តែ​ពី​សម័យ​បុ​រេ​អង្គរ និង​អង្គរ ក៏​ត្រូវបាន​បោះបង់ចោល​បន្តិចម្តងៗ ។ តែ​នៅ សម័យអង្គរ សម្ព័​ន្ធ​ភាព វប្បធម៌ រវា​ង​ខ្មែរ និង​កុលសម្ព័ន្ធ​ខ្មែរលើ​មាន​ភាពជិតស្និទ្ធ​នឹង​គ្នា​ជាទីបំផុត ។ អ្វីមួយ​ដែល​ចម្លាក់​បុរាណ​បានបង្ហាញ​បញ្ជាក់ប្រាប់ គឺ​ក្នុង​បរិបទ​សង្គម​វប្បធម៌​នេះហើយ​ដែល​ចម្លាក់​ស្រី​របាំ ឬ​ស្រី​ទេពអប្សរ​ចំនួន​ជាង ១៥០០ ត្រូវបាន​ឆ្លាក់​លម្អ​ជញ្ជាំង ប្រាសាទអង្គរវត្ត គួរឱ្យចង់គយគន់​ជា​អនេក ។ វត្តមាន​របស់​ស្រី​របាំ​ទាំងនោះ ពិតជា​ធ្វើឱ្យ​យើង​ស្គាល់​នូវ​បរិយាកាស​សង្គម​វប្បធម៌​ខ្មែរ​នា​សម័យ​មហានគរ កាលពី ១០០០ ឆ្នាំមុន ។
រហូតមកទល់ សព្វថ្ងៃនេះ ការស្រាវជ្រាវ​បាន​ផ្តោត​ជា​អាទិភាព​តែ​ទៅលើ​ផ្នែក ស្ថាបត្យកម្ម នៃ ប្រាសាទបុរាណ តែប៉ុ​ណ្ណោះ ។ នេះ​ជា​កង្វះខាត​មួយ​គប្បី​យើង​ត្រូវបំពេញ ។
ក្នុងន័យ នេះហើយ ការសិក្សា​អំពី​សម្លៀកបំពាក់​រវាង​ស្រី​ទេពអប្សរ និង​ជនជាតិ​ខ្មែរលើ ដោយឡែក​ជនជាតិ​បុ​ឌិះ​នៅ​ប្រទេស​វៀតណាម​ខាងត្បូង​បច្ចុប្បន្ន បានបង្ហាញ​ឱ្យដឹងថា ខេត្តសៀមរាប​អង្គរ​ក្នុង​អតីតកាល​ពិត​ជាមាន​ទំនាក់ទំនង​វប្បធម៌​យ៉ាង ជិតស្និទ្ធ​ជាមួយ​កុលសម្ព័ន្ធ​ខ្មែរលើ​ទាំងឡាយ​ដែល​រស់នៅក្នុង​ភូមិភាគ ឥណ្ឌូចិន​យើង​នេះ ហើយ​ទំនាក់ទំនង​នេះ​ត្រូវបាន​លាតត្រដាង​តាម​លក្ខណៈ​នៃ​ប៉ឹង​ដែល​ស្រី ទេពអប្សរ​ស្លៀក​នា​ជំនាន់​នោះ ហើយ​ដែល​ត្រូវគេ​ឆ្លា​ក់លើ​ជញ្ជាំង ប្រាសាទអង្គរវត្ត
ការដែ​ល ស្រី​ទេពអប្សរ​មានតែ​ក្រណាត់​មួយ​ចំអាម​សម្រាប់​គ្រប​កេរ្តិ៍ខ្មាស់ និង​ទុក​ដើមទ្រូង​នៅ​ទទេ​ដោយ​គ្មាន​អាវ​ដណ្តប់​ខ្លួន​នោះ ធ្វើឱ្យ​យើង​យល់ថា នាង​គឺជា​ជនជាតិភាគតិច​កំពុង​រស់នៅក្នុង​ទីក្រុង​ដ៏​រុងរឿង​ថ្កើងថ្កាន​មួយ គឺ រាជបុរី ឬ ទីក្រុង​យ​សោធរ​បុ​រៈ ។ នេះជាសក្ខីភាព​មួយ​បង្ហាញឱ្យឃើញ​នូវ​ទំនាក់ទំនង​វប្បធម៌ និង ជាតិ​ពិ​ន្ធុ​វិទ្យា​រវាង​ខ្មែរ​កាន់​វប្បធម៌​ឥណ្ឌា និង​កុលសម្ព័ន្ធ​មន-ខ្មែរ​រស់នៅ ក្នុង​តំបន់​នៃ​ខេត្តសៀមរាប​នា​សម័យ​នោះ។ (ម.ត្រា​ណេ) ៕

Saturday, March 17, 2012

គំនិតល្អប្រចាំសប្តាហ៍ៈតើធ្វើយ៉ាងណាដើម្បីក្លាយជាមនុស្សល្អ ?

មនុស្ស​ខ្លះ សិក្សា​ចំណេះ​ដឹង​​ទូទៅ​​បាន​ច្រើន​ក៏​ពិត​មែន តែ​មិន​បាន​ហ្វឹក​​ហាត់​​អប់រំ​ទូន្មាន​ខ្លួន ទើប​ប្រមាថ​ក្នុង​ការ​និយាយ និង ការ​សម្ដែង​​ចេញ​ផ្សេង ៗ ទៀត ។ ការ​និយាយ និង ការ​សម្ដែង​​ចេញ​​ផ្សេង ៗ ទៀត​របស់​មនុស្ស គឺ​ជា​ការ​ប្រាប់​ឲ្យ​ដឹង ដល់​ការ​ទូន្មាន​ខ្លួន មិន​មែន​ប្រាប់​ឲ្យ​ដឹង​នូវ​ការ​សិក្សា​ផ្សេង ៗ នោះ​ទេ ។ មនុស្ស​យើង​ បើ​មិន​ហ្វឹកហាត់​​អប់រំ​ទូន្មាន​ខ្លួន​ឯង​ហើយ ទោះ​ជា​អ្នក​ណា​ក៏​ដោយ ក៏​មិន​អាច​​មក​បង្វឹក​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​បាន​ដែរ ប្រៀប​ដូច​ជា​​អ្នក​ដែល​ពូកែ​បើក​បរ​រថយន្ត ថា​បើ​រថយន្ត​ខូច​ទៅ​ហើយ​នោះ នឹង​បើក​បរ​យ៉ាង​ដូច​ម្ដេច​ទៅ? ។