ដោយសារមានសារជាតិជាជនប្រដាប់អាវុធនិយម និងមានកំណើតជាជនកុំមុយនីស្ត ក្រហមឆ្អឹន
ឆ្អៅចូលចិត្តប្រើអំណាចផ្តាច់ការដើម្បីដឹកនាំប្រទេសនោះនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលក្រុងភ្នំពេញ
នាពេលបច្ចុប្បន្នដែលបានក្លាយខ្លួនជាបណ្ឌិតមិនបាច់ចូលសាលារៀនបាននឹងកំពុងមានមោទនៈភាពដឹកនាំប្រទេសប្រទេសខ្មែរបែបជិះសេះលែងដៃតែម្នាក់ឯងនៅក្នុងរណ្តៅពុករលួយដែលមានពោពេញទៅដោយក្រុមមនុស្សដង្កូវនិងក្រុមមនុស្សឈ្លើងអង្គុយទះដៃហែហមបញ្ចើចបញ្ជោរហោរកញ្ច្រៀវនិងសើចសប្បាយនៅលើគំនរទុក្ខរបស់ប្រជាពលរដ្ឋខ្មែរជាច្រើនលាននាក់ដែលគ្មានដីធ្វើកសិកម្ម គ្មានផ្ទះសំបែងសម្រ៉ាប់ជ្រក និងគ្មានអាហារអោយកូនឆី ។
ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរចំនួនជាង៩០%កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រដែលមានប្រាក់
ចំណូលទាបជាង១ដុល្លាក្នុងមួយថ្ងៃនោះបែជាក្រុមមន្រ្តីអ្នកមានអំណាចក្រុមបញ្ជាការកងទ័ពដែល
ជិតស្និតនឹងអ្នកមានអំណាចនិងក្រុមឈ្មួញអ្នករកស៊ីទុច្ចរិតដែលមានខ្សែស្រឡាយហ្នឹងអ្នកធំប្រ
មាណជាង១០%នោះពួកគេកំពុងតែរស់នៅក្នុងជីវភាពជាមហាសេដ្ឋីដែលមានប្រាក់ចំណូល
យ៉ាងខ្ពស់រហូតដល់ទៅ១០០០ដុល្លាក្នុងមួយថ្ងៃ។គម្លាតខុសគ្នារវាងអ្នកក្រនិងអ្នកមានក្នុងប្រ
ទេសកម្ពុជាធៀបជាមួយនឹងប្រាក់ចំណូលប្រចាំថ្ងៃគឺមានភាពខុសគ្នារហូតដល់ទៅ១០០០ដង។
ស្របពេលដែលប្រជាពលរដ្ឋខ្មែរម្ចាស់ប្រទេសរកប្រាក់ទិញខោរអាវជជុះមកស្លៀកពាក់ដណ្តប់
ខ្លួនមិនបានបែជាកូនចៅពួកមន្រ្តីពុករលួយដែលមានអំណាចបានយកប្រាក់ដែលឳពុកម្តាយរបស់ពួកគេបានមកពីអំពើរពុករលួយកិបកេងថវិកាជាតិនិងបានមកពីអំពើរក្បត់លក់ជាតិយកទៅដើរស៊ីចាយហ៊ឺហានិងទិញសម្លៀកបំពាក់ល្អនៅទីផ្សាទំនើបពីប្រទេសសៀមពីប្រទេសសឹង្ហបូរីនិងពីប្រទេស
ម៉ាឡេស៊ីយ៉ាងសប្បាយដៃ។ប្រជាពលរដ្ឋមានជម្ងឺគឺគ្មានមន្ទីពេទ្យពិនិត្យរោគនិងគ្មានថ្នាំសង្កូវដើម្បីព្យាបាលគ្រប់គ្រាន់ទេតែពួកកូនចៅនិងក្រុមគ្រួសាអ្នកមានអំណាចអាចមានលុយដែលបានមកពីអំពើរពុករលួយ ជិះយន្តហោះទៅពីនិត្យ និងព្យាបាលបាលរោគ នៅក្នុងប្រទេសយួន ប្រទេសសៀម ឬក៏នៅក្នុងប្រទេសសឹង្ហបូរីដោយមិនភ័យព្រួយ។ប្រជាពលរដ្ឋខ្មែរអ្នក្រគ្មានម្ហូបអាហារទទួលទានគ្រប់គ្រាន់តែឆ្កែរបស់ពួកអ្នកមាននៅភ្នំពេញនិងនៅតាមបណ្តាខេត្តមួយចំនួនបែជាមានសាច់គោអាហារ
។
ជីវិតរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជាមាននាមជាម្ចាស់ប្រទេសតែការពិតជីវិតរស់នៅពិតប្រាកដគឺជាទាសកររបស់អ្នកដឹកនាំនិងមានតម្លៃមិនស្មើរនឹងសត្វឆ្កែមួយក្បាលដែលគេចិញ្ចឹមទុកអោយព្រូសចាំផ្ទះផង ។
តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលក្រុងភ្នំពេញបានប្រើប្រាស់ថវិកាចន្លោះពី ចំនួន ១,២០០,០០០,០០០.០០ (មួយពាន់ ពីររយ លាន ដុល្លា) ទៅ ២,០០០,០០០,០០០.០០ (ពីរពាន់ លាន ដុល្លា) ដូច្នោះគិតជាមធ្យមរដ្ឋាភិបាលប្រើថវិកាចំនួន ១,៦០០,០០០,០០០.០០ (មួយពាន់ប្រាំមួយរយ លានដុល្លា)ក្នុងមួយឆ្នាំៗថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះបានមកពីជំនួយដើម្បីរបស់សហគមន៍អន្តរ
ជាតិ ថវិការកំចីបរទេស ដែលរដ្ឋាភិបាលយកឈ្មោះប្រជាពលរដ្ឋទៅប្រើប្រាស់ ដើម្បីខ្ចីបុលលុយគេ និងថវិកាជាតិបានមកពីវិស័យពន្ធដានិងទេសចារណ៍។នេះនៅមិនទាន់រាប់បញ្ចូលនូវចំនួនទឹកប្រាក់ដែលរដ្ឋាភិបាល ផ្តល់ព្រៃសម្បទានអោយក្រុមហ៊ុនកាប់ឈើ និងក្រុមហ៊ុនរុករករ៉ែក្នុងប្រទេសកម្ពុជា ដែលបានកាប់បំផ្លាញព្រៃឈើ និងជីករ៉ែត្បូង និងរ៉ែមាស ទៅលក់យកលុយចូលហោប៉ៅឯកជន និងបក្ខពួកនាយទាហាន ព្រមទាំងមន្រ្តីពុករលួយ ដែលថវិកាបានមកពីផលព្រៃឈើ រ៉ែត្បូង និងរ៉ែមាស ទាំងអស់នេះសរុបជាមធ្យមមានចំនួនជាង ១,០០០,០០០,០០០.០០ (មួយពាន់លាន ដុល្លា) ក្នុងមួយឆ្នាំៗ ដែលមិនដែលចូលក្នុងខ្ទង់ថវិកាជាតិទាល់តែសោះ ។
ការលើកឡើងដោយលោកស្រីអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដែលថាកម្ពុជាបាត់បង់ថវិកាជាតិចំនួន៥០០,០០០,០០០.០០(ប្រាំរយលានដុល្លា)ក្នុងមួយឆ្នាំៗទៅក្នុងអំពើរពុករលួយនោះគ្រាន់តែជាការគណនាទៅលើតួរលេខជាក់ស្តែងដែលបានបាត់បង់ពីក្នុងកញ្ចប់ថវិកាជាតិទាំងមូលដែលមានចំនួនចន្លោះពីមួយពាន់ប្រាំរយលានដុល្លាទៅពីរពាន់លានដុល្លាក្នុងមួយឆ្នាំប៉ុណ្ណោះតែគេនៅមិនទាន់បានបូកបញ្ចូលនូវទឹកប្រាក់ប្រមាណមួយពាន់លានដុល្លាថែមទៀតដែលបានមកពីការកាប់ព្រៃឈើ ជីករ៉ែត្បូង និងរ៉ែមាស យកទៅលក់ ហើយយកប្រាក់ចូលក្នុងបេឡាឯកជននៅឡើយទេ ។
ដូចនេះបើធ្វើការបូកសរុបយើងឃើញថាថវិកាចំនួនមួយពាន់ប្រាំរយលានដុល្លាត្រូវបានបាត់បង់
ជារៀងរាល់ឆ្នាំដោយសារអំពើរពុករលួយដែលមានលក្ខណៈជាប្រព័ន្ធចាត់តាំង តាមខ្សែ
បណ្តោយនៃក្រុមគ្រួសារ អ្នកមានអំណាច ជាមួយឈ្មួញរកស៊ីទុច្ចរឹត ក្នុងប្រទេសកម្ពុជា ។
ថវិកាជាតិដែលបានបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះបានធ្លាក់ចូលទៅក្នុងដៃរបស់ពួកអ្នកដឹកនាំពុករលួយពួកឈ្មួញរកស៊ីទុច្ចរឹតនិងក្រុមគ្រួសារអ្នកលួចជាតិដែលមានប្រមាណជា១០%នៃចំនួនប្រជាពលរដ្ឋសរុបក្នុងប្រទេសកម្ពុជា ។
បើយកស្ថិតិនៃចំនួនប្រជាពលរដ្ឋសរុបដោយមិនបែងចែកថាជាប្រជាបលរដ្ឋខ្មែរឬយួនដែលមានតួរលេខជាផ្លូវការរបស់រដ្ឋភិបាលក្រុងភ្នំពេញនាពេលបច្ចុប្បន្នថាមានចំនួន១៤,០០០,០០០.០០(ដប់បួន លាន) នាក់ យកមកចែកជាមួយនិងចំនួននៃសមាជិកគ្រួសារខ្មែរ ដែលមានជាមធ្យមចំនួន ៥ នាក់ ក្នុងមួយគ្រួសារនោះយើងឃើញថាគ្រួសារខ្មែរសរុបក្នុងប្រទេសមានចំនួន២,៨០០,០០០.០០(ពីរលាននិងប្រាំសែន)គ្រួសារហើយបន្ទាប់មកគិតអាយុកាលរដ្ឋាភិបាលតាំងពីបោះឆ្នោតលើកទី១នាឆ្នាំ១៩៩៣មកដល់ឆ្នាំ២០១០នេះគឺមានចំនួន១៧ឆ្នាំ។
ដូច្នោះបើយើងយកចំនួនគ្រួសារសរុបក្នុងប្រទេសកម្ពុជា ដែលមានចំនួន ពីលាន ប្រាំបីសែន គ្រួសារ មកចែកនិងចំនួន១៧ឆ្នាំនោះគឺមានន័យថារដ្ឋាភិបាលមានកាតព្វកិច្ចទទួលខុសត្រូវអភិវឌ្ឈន៍ជីវភាពរបស់ប្រជាពលរដ្ឋចំនួន ១៦៤,៧០៦ (មួយសែន ប្រាំមួយម៉ឺន បួនពាន់ ប្រាំពីរយ ប្រាំមួយ) គ្រួសារ ក្នុងមួយឆ្នាំ ។
ប៉ុន្ទែការពិតជាក់ស្តែងក្នុងមួយឆ្នាំៗរដ្ឋាភិបាលបច្ចុប្បន្ននេះគ្មានសមត្ថភាពផ្តល់សេវ៉ាកម្មនិងការភិវឌ្ឈន៍ដល់ប្រប្រជាពលរដ្ឋចំនួនមួយសែនប្រាំមួយម៉ឺនបួនពាន់ប្រាំពីរយប្រាំមួយគ្រួសារនេះទេពោលគឺមានតែចំនួន១០%ភាគរយនៃចំនួននេះប៉ុណ្ណោះក្នុងមួយឆ្នាំៗដែលបានទទួលប្រាក់ទាំងអស់នេះពីអំពើរពុករលួយ កិបកេងប្រវ័ញ្ច និងលក់ជាតិ ។
រដ្ឋាភិបាលភ្នំពេញកាន់អំណាចរយៈពេល១៧ឆ្នាំតាំងពីឆ្នាំ១៩៩៣មក។បើយកថវិកាមធ្យមក្នុងមួយ
ឆ្នាំដែលបានចំណាយក្នុងរយៈពេល១៧ឆ្នាំ(១,៦០០.០០០.០០០.០០x១៧ឆ្នាំ)កន្លងមកនេះរដ្ឋាភិបាលបានចំណាយអស់ទឹកប្រាក់ចំនួន ២៧,២០០,០០០,០០០.០០ (ម្ភៃ ប្រាំពីរ ពាន់ ពីររយ លាន ដុល្លា) ។ហើយបើយកចំនួនមធ្យមនៃថវិកាដែលបានចំណាយក្នុងមួយឆ្នាំៗមកចែកអោយចំនួនគ្រួសារជាមធ្យមដែលរដ្ឋាភិបាលត្រូវផ្តល់ការអភិវឌ្ឈន៍វិញនោះយើងឃើញថាគ្រួសារខ្មែរនិមួយៗត្រូវទទួលបានថវិការចំនួន៩,៧១៤.០០(ប្រាំបួនពាន់ប្រាំពីររយដប់បួនដុល្លា)ជាថវិកាដែលរដ្ឋាភិបាលត្រូវផ្តល់ការវិយោគដល់ប្រជាពលរដ្ឋមួយគ្រួសារ ក្នុងមួយឆ្នាំៗ ។

ប្រសិនបើរដ្ឋាភិបាលនេះមិនប្រព្រឹត្តិអំពើរពុករលួយហើយយកថវិកាទាំងអស់នេះទៅធ្វើការអភិ
វឌ្ឈន៍ចំទិសដៅនិងផ្តល់សេវ៉ាកម្មដល់ប្រជាពលរដ្ឋពិតប្រាកដនោះថវិកាចំនួនប្រាំបួនពាន់ប្រាំ
ពីររយដប់បួនដុល្លាសម្រ៉ាប់គ្រួសារនិមួយៗក្នុងមួយឆ្នាំៗជាថវិកាច្រើនសមល្មមអោយប្រជាពល
រដ្ឋខ្មែរមានការងារធ្វើមានកម្មសិទ្ធដីធ្លីនិងផ្ទះសម្បែងមានមន្ទីពេទ្យព្យាបាលរោគមានសាលា
រៀនដែលមានគ្រូបង្រៀនត្រឹមត្រូវនិងមានហេដ្ឋារចនាសម្ព័ន្ធពីទីក្រុងទៅជនបទដែលអាចផ្តល់
សេវ៉ាកម្មបានល្អជាងបច្ចុប្បន្ននេះចំនួន១,០០០(មួយពាន់)ដងហើយក៏មិនចាំបាច់អោយប្រជាពល
រដ្ឋខ្មែរចេញទៅធ្វើការខុសច្បាប់នៅប្រទេសសៀមឬសុំទានគេក្នុងប្រទេសសៀមនិងក្នុងប្រទេស
យួន ដូចសព្វថ្ងៃនេះដែរ ។
នាពេលបច្ចុប្បន្ននេះព្រៃឈើខ្មែរបានត្រូវបំផ្លាញអស់រ៉ែត្បូងនិងរ៉ែមាសត្រូវវិនាសខ្ទេចខ្ទីនិងសហ
គមន៍អន្តរជាតិក៏បានយល់កាន់តែច្បាស់ពីចរិកដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុនសែនដែលមិន
ខុសពី«រដ្ឋាភិបាលស្រីកញ្ជើធ្លុះ»និងដែលដឹកនាំប្រទេសជារបៀប«រដ្ឋាភិបាលអាខ្វាក់អាខ្វឹន»
ពោលគឺដឹកនាំជាតិមិនទៅមុខពុករលួយកាន់តែច្រើនបក្ខពួកស៊ីកាន់តែធំព្រមទាំងពីមួយអាណត្តិ
ទៅមួយ អាណត្តិ រដ្ឋាភិបាលនេះកាន់តែរីកក្បាលធំឡើងៗ ដែលមិនដែលមានក្នុងវិជ្ជាវិទ្យាសាស្រ្ត
រដ្ឋបាល និងនយោបាយ ដឹកនាំរដ្ឋទាល់តែសោះ ។
សាច់ក្លែបចុងក្រោយរបស់ ក្រុមមន្រ្តីរដ្ឋាភិបាលពុករលួយនាពេលបច្ចុប្បន្ននេះ គឺកំណប់រ៉ែប្រេង
កាតដែលជាចានចុងក្រោយរបស់ពួកគេ។ដូច្នោះហើយបានជាមានការគំរាមដកហូតយកមកវិញ
នូវអាជ្ញាប័ណ្ណរុករកប្រេងកាតពីក្រុមហ៊ានណាដែលបានទទួលអាជ្ញាប័ណ្ណហើយតែយឺតយ៉ាវមិន
ព្រមធ្វើការរុករកនិងបូមយកប្រេង។ចំណុចនេះវាហាក់ដូចជារដ្ឋាភិបាលពុករលួយមួយនេះឃ្លាន
ជិតដាច់ខ្យល់ទៅហើយ ដោយសារចង់ក្លែម សាច់ក្លែមមួយចានចុងក្រោយនេះ ។
ព្រះរាជាណាចក្រ ដ៏ស្រស់បំព្រងមួយ និងដែលធ្លាប់មានវប្បធនម៌ អច្ឆរិយៈ កាលពីអតីតៈ
កាលនាសម័យកសាងប្រាសាទថ្មបានកំពុងធ្លាក់ដំក្បាលចុះដោយសារតែពួកមនុស្សដង្កូវនិង
មនុស្សឈ្លើងឡើងកាន់អំណាច។ខ្មែរដែលកាលពីអតីតៈគាលមានឈ្មោះថា ជាព្រះរាជាអាណា
ចក្រ អច្ឆរីយៈ ពេលបច្ចុប្បន្ន បានប្រែក្លាយទៅជា ព្រះរាជាណាចក្រ ពុករលួយ ។
មិនមែនតែបាត់បង់ត្រឹមតែថវិកាជាតិដែលបានមកពីការផ្តល់ជំនួយពីសហគមន៍អន្តរជាតិ និង
ដែលខ្ចីបុល ពីបរទេស នោះទេ សូម្បីតែធនធានធម្មជាតិរបស់ខ្មែរ មានព្រៃឈើ មានរ៉ែនៅក្នុងដី
ក្នុងទឹកនិងធនធានវប្បធម៌ជាតិខ្មែរក៏ត្រូវបានលួចលក់និងបំផ្លាញដោយសារតែគំនិតដឹកនាំពុករ
លួយនេះដែរ ។
ដូចនេះការតាំងចិត្តការសន្យានិងការប្រកាស់ទាំងឡាយណាដែលមេដឹកនាំពុករលួយស្រែក
ឡើងដោយគ្មានកេរ្តិ៍ខ្មាស់ថាខ្លួននឹងចាត់ការសំអាតអំពើរពុករលួយវាមិនខុសពីសត្វគីងគក់ដើរ
លក់ថ្នាំស្រែងក្នុងរឿងប្រជាប្រីយ៍ ដែលខ្មែរតែងដំណាលនោះទេ ។
តាំងពីឆ្នាំ១៩៩៣មកដល់ឆ្នាំ១៩៩៨មកដល់ឆ្នាំ២០០៣មកដល់ឆ្នាំ២០០៨និងតរហូតមកដល់
បច្ចុប្បន្នតើមេដឹកនាំនៃរដ្ឋាភិបាលពុករលួយមួយនេះបានធ្វើការសន្យាអ្វីខ្លះ?ហើយការសន្យាទាំង
អស់នោះដែលធ្វើបានសម្រេចទេ ?
ករណីកុងត្រូលជជុះករណីការការពារព្រៃឈើដែលនាយករដ្ឋមន្រ្តីប្រកាស់កាត់ក្បាលខ្លួនឯងចោលបើទប់ស្កាត់ការកាប់ឈើមិនបានហើយពេលនេះប្រកាស់សង្គ្រាមប្រឆាំងអំពើរពុករលួយដែលខ្លួន
ឯងកូនចៅរបស់ខ្លួនគ្រួសាររបស់ខ្លួនបក្ខពួករបស់ខ្លួននិងជាពិសេសមាជិករដ្ឋាភិបាលរបស់ខ្លួនទាំងមូលរស់នៅក្នុងបង្គន់នៃអំពើពុករលួយហើយដែលពេលនេះអំពើរពុករលួយបានក្លាយជាវីរុសចាក់ចូលក្នុងសរសៃរឈាមរបស់ខ្លួនទៅហើយតើគេហ៊ានធ្វើអត្តឃាតខ្លួនឯងដើម្បីបង្ហូរឈាមពុករ
លួយនេះចេញពីរាងកាយទេ?សមាជិកអ្នកដឹកនាំនិងក្រុមគ្រួសារនៃអ្នកដឹកនាំរដ្ឋាភិបាលដែលងុបងល់និងជោគជាំស្រវ៉ឹងជាមួយនិងលុយកខ្វក់ដែលបានមកពីអំពើរពុករលួយគឺមានសភាពមិនខុសពីមនុស្សញ្ញាណអាភៀននោះទេ។ពោលគឺពួកគេលែងមានសតិជាមនុស្សនិងលែងដឹកនាំបញ្ជាខ្លួនឯង
បានទៅហើយដូច្នោះពួកមនុស្សញ្ញាណអាភៀនទាំងនេះក៏មិនអាចផ្តាច់អាភៀនបានដោយខ្លួនឯង
ដែរ ។
ប្រការនេះគឺទាមទារអោយមានអ្នកដឹកនាំថ្មីដែលប្រជាពលរដ្ឋត្រូវតែមានសេចក្តីក្លាហានដកយកអំណាចពីក្រុមនុស្សដែលកំពុងញ្ញាណអាភៀនទាំងនេះហើយប្រគល់អំណាចអោយអោយមនុស្សថ្មីនិងក្រុមថ្មីជាអ្នកតំណាងវិញម្តង ។
ការលាងសំអាតអំពើរពុករលួយក្នុងព្រះរាជាណាចក្រពុកករលួយគឺជាកាតព្វកិច្ចរបស់ខ្មែរអ្នកជំនាន់ថ្មី។ការតាំងចិត្តសំអាតខ្លួនឯងជាមុនហើយព្យាយាមគេចចេញពីអំពើរពុករលួយដែលអូសទាញដោយជនពុករលួយគឺជាសុភវិនិច្ឆ័យរបស់មនុស្សចំណុចនេះមិនខុសអ្វីពីសុភាសិតខ្មែរមួយឃ្លាដែលបានពោលថា «សំអាតខ្លួនឯងជាមុន មុនហ្នឹងរិះគន់ពីចំណុចអាក្រក់របស់អ្នកដ៏ទៃ» ។
ប៉ុន្តែករណីអំពើរពុករលួយដែលកំពុងស៊ីចាក់ឬសក្នុងប្រទេសខ្មែរមិនមែនមានត្រឹមតែក្នុងជួររដ្ឋាភិបាលដែលដឹងគ្រាប់គ្នាហើយថា«រដ្ឋាភិបាលពុករលួយ»នោះទេ។នៅក្នុងរជួរអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងរិះគន់រដ្ឋាភិបាលនាពេលបច្ចុប្បន្នក៏កើតមាននូវអំពើរពុករលួយនិងបក្ខពួកនិយមយ៉ាងក្រាស់ក្រែលដែរ។នេះគឹជាគំរូអាក្រក់មួយដែលសត្វដង្កូវនិងសត្វឈ្លើព្យាយាមរស់ក្នុងត្របកផ្កាឈូកយកលំអងផ្កាឈូកមកលាបខ្លួនបន្លំក្លឹនខ្លួនជាមេអំបៅតែមិនហ៊ានចេញមុខជាសាធារណៈ។ ចំណុចនេះហើយដែលរដ្ឋាភិបាលពុករលួយបច្ចុប្បន្នមិនខ្លាចអង្គការសង្គមស៊ីវិលពុករលួយដែលបានកំពុងធ្វើការក្នុងប្រទេសខ្មែរនាពេលបច្ចុប្បន្ននោះព្រោះជនពុករលួយស្គាល់គ្នីគ្នាពុករលួយនិងស្គាល់ក្លឹនពុករលួយដូចគ្នា។ដូចនេះការរិះគន់បង្រ្គប់កិច្ចទៅលើអំពើរពុករលួយដែលអង្គការមិនមែនរដ្ឋាភិបាលបានកំពុងធ្វើបង្គ្របើកិច្ចនៅក្នុងប្រទេសកម្ពុជាវាហាក់ដូចជាល្បែងមួយដែលលេងដើម្បីគ្រាន់ការសប្បាយតាមកាលវេលា តែប៉ុណ្ណោះ ។
ពេលមិនទាន់មានច្បាប់ប្រឆាំងអំពើរពុករលួយនាំគ្នាចង់បានច្បាប់ប្រឆាំងអំពើរពុករលួយតែមិនបានគិតថាតើជនពុករលួយដែលកំពុងដឹកនាំរដ្ឋាភិបាលពុករលួយហ្នឹងបង្កើតច្បាប់ប្រឆាំងអំពើពុករលួយយ៉ាងដូចម្តេច។សរុបសេចក្តីទៅអង្គការដែលរិះគន់អំពើពុករលួយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នគ្រាន់តែជាជាងទងឡើយដែលឆ្នៃកណ្តឹងមាសរួចយកទៅចងពាក់លំអរអោយសត្វក្របីតែ
ប៉ុណ្ណោះ។ពោលគឺព្រះរាជាណាចក្រមួយនេះ គឺជានៅតែជា អាណាចក្រពុករលួយ៕