បទសម្ភាសន៍ជាមួយព្រះតេជគុណ លួន សុវ៉ាត បន្ទាប់ពីត្រូវអាជ្ញាធរដោះលែង - Interview of Ven. Loun Sovath following his release
![]() |
|
ព្រះតេជគុណ លួន សុវ៉ាត
ត្រូវអាជ្ញាធរដោះលែងវិញហើយព្រះអង្គមានដីការថារស់ក្នុងការ
ដាក់កម្រិតពីអាជ្ញាធរ។ (Credit:
ABC)
|
ABC Radio Australia Khmer
កាលពីថ្ងៃម្សិលមិញនេះ (ថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១២)
ព្រះតេជគុណ លួន សុវ៉ាត
ត្រូវបានអាជ្ញាធរចម្រុះចាប់ព្រះកាយព្រះអង្គយកទៅវត្ដបទុមនៅ
ក្នុងភ្នំពេញដើម្បីនាំព្រះកាយព្រះអង្គឲ្យទៅចុះហត្ថលេខាកិច្ច
ព្រមព្រៀងឈប់ធ្វើសកម្មភាពសង្គមតទៅទៀត។ តើរឿងរ៉ាវនេះយ៉ាងណា?
តើព្រះអង្គធ្វើខុសប្រាសចាកនឹងសីលធម៌
និងគោលការណ៍វិន័យព្រះពុទ្ធសាសនាឬ
បានជាមានការចាត់វិធានការតឹងរឹងបែបនេះ?
ឬមួយក៏អាជ្ញាធរចង់បំបិទមិនឲ្យមានការតវ៉ាអំពីរឿងសិទ្ធិមនុស្ស
និងជម្លោះដីធ្លីក្នុងសង្គម? តើហេតុផលយ៉ាងណា? តើឥឡូវព្រះ
អង្គកំពុងគង់នៅទីណា? តើមានសុវត្ថិភាពទេ?
សូមស្ដាប់ការបកស្រាយបំភ្លឺពីព្រះតេជគុណ លួន សុវ៉ាត សច្ចមុនី
ក្រោយពីត្រូវអាជ្ញាធរដោះលែងវិញកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៤
ខែឧសភា ឆ្នាំ២០១២។ លោក យុទ្ធ ឈាង
ពីវិទ្យុអូស្រ្ដាលីបានសម្ភាសន៍ព្រះ
អង្គតាមទូរស័ព្ទពីក្រុងមែលប៊ិនទៅកន្លែងសុវត្ថិភាព
ដែលមានការការពារពីអង្គការអន្ដរជាតិ ៕

0 comments:
Post a Comment