ការសម្លាប់នៅក្រចេះឆ្លុះបញ្ចាំងពីការពិតដ៏ល្វីងជូរចត់
![]() |
|
ម្តាយនិងប្អូនប្រុស អង្គុយមើលសពកូន-បងស្រី ដែលត្រូវ
ទាហានរបស់រដ្ឋាភិបាលបាញ់សម្លាប់។ រូបថត សហការី
|
មូរ សុខហ៊ួរ The Phnom Penh Post
កម្ពុជា មិនមែន កំពុងស្ថិត នៅលើ ផ្លូវត្រូវ ទេ
ការ
សម្លាប់យ៉ាងសាហាវ នៅខេត្តក្រចេះ កាលពី ១០ ថ្ងៃមុនលើនាង ហេង
ចាន់ថា វ័យ ១៤ ឆ្នាំ ដោយទាហាន និងប៉ូលិស បានធ្វើឡើង បីសប្តាហ៍
បន្ទាប់ពីឃាតកម្មលើលោក ឈុត វុទ្ធី អ្នកបរិស្ថាន
ដែលគួរឲ្យគោរពបំផុតរបស់កម្ពុជា។
ការសម្លាប់ក្មេងស្រីនេះ បានកើតមាន មិនដល់ពីរសប្តាហ៍ផងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ជាឲ្យផ្អាកជាបន្ទាន់នូវសម្បទានដីសេដ្ឋកិច្ច។
ការសម្លាប់ក្មេងស្រីនេះ បានកើតមាន មិនដល់ពីរសប្តាហ៍ផងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ជាឲ្យផ្អាកជាបន្ទាន់នូវសម្បទានដីសេដ្ឋកិច្ច។
ដីកសិកម្ម
របស់កម្ពុជាជាង ២លានហិកតា និងដីព្រៃជាតិរបស់យើង ១ លានហិកតា
រួមទាំងឧទ្យានជាតិ
ជាផ្នែកមួយនៃសម្បទានទាំងនេះត្រូវបានចុះហត្ថលេខាដោយដៃ
របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
ប្រតិបត្តិការជាទ្រង់ទ្រាយយោធា នៅខេត្តក្រចេះ
ត្រូវជួយគាំពារដោយឧទ្ធម្ភាគចក្រមួយគ្រឿង។
ការបកស្រាយរបស់អាជ្ញាធរ ជុំវិញប្រតិបត្តិការនេះ
ត្រូវបានបង្ហាញភស្តុតាង ដោយលោកឧបនាយករដ្ឋមន្រ្តី ស ខេង ថា
ចាំបាច់បង្រ្កាបលើសមាគម ចលនាដើម្បីលទ្ធិប្រជាធិបតេយ្យ
និងដើម្បីចាប់ខ្លួនក្រុមមេខ្លោងរបស់វា។
បញ្ជាពីថ្នាក់លើ ច្បាស់ណាស់គឺមានបំណងសម្លាប់មនុស្ស។
បញ្ជាពីថ្នាក់លើ ច្បាស់ណាស់គឺមានបំណងសម្លាប់មនុស្ស។
មូលហេតុពិតប្រាកដសម្រាប់ប្រតិបត្តិការស្ទីលយោធា
ជាការការពារដីសម្បទានសេដ្ឋកិច្ចប្រឆាំងនឹងអ្នកភូមិ
ដែលបានរៀបចំឡើងដើម្បីការពារដីរបស់ពួកគេ
ដែលក្រុមហ៊ុនបានទន្ទ្រានយក។
ប្រតិបត្តិការនៅខេត្តក្រចេះ បន្ទាប់ពីការសម្លាប់ លោកឈុត វុទ្ធី ពិតជាមានបំណងផ្ញើសារមួយ ដល់ក្រុមសកម្មជន ក្រុមមេដឹកនាំសហគមន៍ ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកទាំងឡាយណា ដែលហ៊ានងើបឡើង ប្រឆាំងនឹងរដ្ឋាភិបាល គឺអ្នកកំពុងតែប្រថុយអាយុជីវិតរបស់អ្នក។
ប្រតិបត្តិការនៅខេត្តក្រចេះ បន្ទាប់ពីការសម្លាប់ លោកឈុត វុទ្ធី ពិតជាមានបំណងផ្ញើសារមួយ ដល់ក្រុមសកម្មជន ក្រុមមេដឹកនាំសហគមន៍ ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកទាំងឡាយណា ដែលហ៊ានងើបឡើង ប្រឆាំងនឹងរដ្ឋាភិបាល គឺអ្នកកំពុងតែប្រថុយអាយុជីវិតរបស់អ្នក។
វា
មានន័យថា ជាការបញ្ជូនសារបំភ័យមួយ
ប៉ុន្តែវាបានបង្ហាញពីការប្រើល្បិចរបស់អ្នកដែលកំពុងកាន់អំណាច
ខណៈដែលពួកគេ មានការលោភលន់ជាខ្លាំង។
អំពើលោភលន់នេះ បាននាំឲ្យពួកគេ ខំបំបិទមាត់ក្រុមប្រឆាំងនយោបាយរបស់ពួកគេ ធ្វើឯកជនភាវូបនីយកម្មប៉ូលិស និងកម្លាំងប្រដាប់អាវុធ ដើម្បីគ្រប់គ្រងប្រព័ន្ធតុលាការ និងដើម្បីបំបាំងភ្នែត បំបិទមាត់សហគមន៍អន្តរជាតិ។
ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍គួរឲ្យគោរពមួយ បន្ទាប់ពីការសម្លាប់នៅខេត្តក្រចេះ។
មានក្តីសង្ឃឹមជាខ្លាំង ដែលថា
ចំណាត់ការឆ្ពោះទៅរកការត្រួតពិនិត្យឡើងវិញ
នូវជំនួយយោធាទៅឲ្យយោធាកម្ពុជា នឹងត្រូវគេធ្វើការពិចារណា។
ជាងនេះទៅទៀត វាចាំបាច់ សម្រាប់សហគមន៍ផ្តល់ជំនួយ
ក្នុងការពិនិត្យឡើងវិញនូវគោលនយោបាយ
និងយុទ្ធសាស្រ្តផ្តល់ជំនួយរបស់ខ្លួន។
កម្ពុជា មិនមែនកំពុងស្ថិតនៅលើផ្លូវត្រូវទេ
។ នៅពេលការសម្លាប់ឆៅៗ និងការកម្ទេចក្រុមប្រឆាំងដោយអំពើហិង្សា
និងក្រុមអ្នកការពារសិទ្ធិមនុស្ស
ត្រូវបានគេអនុញ្ញាតឲ្យកើតមានជាមួយនិទណ្ឌភាពទាំងស្រុង។
ប្រទេសជាតិរបស់យើង ត្រូវការការជួយសង្គ្រោះជាចាំបាច់ ហើយថា
អាចកើតមានតែនៅពេលដែលការបោះឆ្នោតដោយសេរី និងយុត្តិធម៌
ត្រូវបានគេអនុញ្ញាតឲ្យកើតមានតែប៉ុណ្ណោះ។
ការផ្តល់អនុសាសន៍ពីសហភាពអឺរ៉ុបឆ្នាំ ២០០៨
សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌
ត្រូវបានទទួលយកពីបណ្តាគណបក្សនយោបាយ
និងបណ្តាអង្គការក្នុងស្រុក។
ការពន្យារពេលបន្ថែមលើកំណែទម្រង់ច្បាប់បោះឆ្នោត
និងការពន្យារពេលបង្កើតគណៈកម្មាធិការបោះឆ្នោតមួយ
ប្រកបដោយអព្យាក្រឹត នឹងពន្យារការមកដល់នូវលទ្ធិប្រជាធិបតេយ្យ
និងនីតិរដ្ឋនៅក្នុងប្រទេសនេះ។ ការសម្លាប់ ត្រូវតែបញ្ឈប់៕ NR

0 comments:
Post a Comment