គណកម្មការស.ស.ន.ខ.
ក បានបើកកិច្ចប្រជុំមួយ
ធ្វើការពិភាក្សាគ្នាស្តីអំពីវិ
ធានផ្ទៃក្នុងដែលទាក់ទង
ទៅនឹងការបង្កើតនិមិត្ត
សញ្ញានិងរចនាសម្ព័ន
កាលពីថ្ងៃទី២៩ខែវិច្ឆិកា
ឆ្នាំ២០១០កន្លងទៅនេះនៅ
មហាវិទ្យល័យធម្មសាស្រ្ត
នាទីក្រុងបាងកកប្រទេសថៃដែលមានសមាជិកចូលរួមប្រមាណ៤០អង្គក្រោម
ការរៀបចំរបស់គណកម្មការសកម្មនៅទីក្រុងបាងកកហើយក៏បានឯកភាពគ្នា
លើចំណុចមួយចំនួនមានដូចជារចនាសម្ព័ន្ធ និមិត្តសញ្ញា និងឈ្មោះសម្ព័ន្ធមាន
៣ភាសាគឺមានឈ្មោះជាភាសាខ្មែរសម្ព័ន្ធសមណនិស្សិត~និស្សិតខ្មែរក្រោម
នៃ មចរ ជាភាសាអង់គ្លេសKhmer Krom Buddhist students’ Union
of MCU ជាភាសាថៃ ชมรมพระนิสิต~นิสิตแขมร์กรอมแห่ง มจร និមិត្ត
សញ្ញាដែលលក្រុមស.ស.ន.ខ.កបានឯកភាពគ្នានោះគឺនិមិត្តសញ្ញាមានរាងមូល
ដូចដូងព្រះចន្រ្ទទំនងបែបកង់ចក្រដែលប្រកបដោយរស្មី២១មានជើងពានមាស
ទ្រគម្ពីរព្រះបិដកអមដោយពងត្រីព័ទ្ធជុំវិញរំលេចដោយពណ៌ទាំង ៣ គឺខៀវ
លឿងនិងក្រហម ។ព្រះតេជគុណសុមេធោមាសសាវឿនអាតីតប្រធានស.ស
.ន.ខ.កបានមានសង្ឃដីកាថា៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកសមណ
និស្សិត-និស្សិតខែ្មរក្រោមបាននិមន្តមកបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា
នៅតាមបណ្តាមហាវិទ្យាល័យនានាក្នុងប្រទេសថៃពីមួយឆ្នាំទៅមួយឆ្នាំឃើញ
ថា មានចំនួនកាន់តែកើនឡើងជាបន្តបន្ទាប់។ ហេតុនេះហើយ បានជំរុញ
អោយសមណនិស្សិត-និស្សិតខែ្មរក្រោម ដែលមានសមាជិកសកម្មដំបូងចំ
នួន១៤ អង្គក្នុងនោះមានខ្លួនព្រះអង្គផ្ទាល់(មាសសាវឿន) ជាប្រធាន បាន
បង្កើតឡើងនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០០៦ រហូតមកដល់ថ្ងៃទី ២៤ ខែកក្កដា
ឆ្នាំ២០១0សមាជិក ស.ស.ន.ខ.ក បានព្រមព្រៀងគ្នាបោះឆ្នោតជ្រើសរើស
ព្រះតេជគុណសង្ឃវរោឡុងសារះជាប្រធានថ្មីប្រចាំអាណត្តិទី២នៅបរិវេណ
នៃមហាវិទ្យាល័យធម្មសាស្រ្តនាទីក្រុងបាងកក ដើម្បីចូលរួមលើកកម្ពស់
វិស័យសិក្សាអប់រំ ឲ្យកាន់តែរីកចំរើនឡើងម៉្យាងទៀតដើម្បីរួបរួមសមណ
និស្សិត~និស្សិតខែ្មរក្រោមទំាងអស់ដែលកំពុងសិក្សានៅប្រទេសថៃឲ្យចេះ
ជួយទុក្ខធុ រៈគ្នាទៅវិញទៅមកក្នុងគ្រាមានបញ្ហាផ្សេងៗផ្តល់ភាពស្មោះត្រង់
និងទំនុកចិត្តរវាងគ្នានិងគ្នាបង្ហាញពីសាមគី្គភាព ភាតរភាពវិសាលភាពឲ្យ
កាន់តែល្អសើរឡើងជានិរន្តរ៍មួយវិញទៀតណែនាំគ្នាផ្តល់គំនិតនិងទស្សនះ
ថ្មី ក្នុងន័យស្ថាបនា ព្រមទំាងលើកស្ទួយរឹតបន្តឹងការសិក្សាអប់រំលើគ្រប់
វិស័យទាំងផ្លូវពុទ្ធចក្រនិងអណាចក្រដើម្បីជួយទ្រទ្រង់ព្រះពុទ្ធសាសនា
និងរក្សាវប្បធម៌របស់ខែ្មរក្រោមឲ្យបានគង់វង្សតទៅ។ កិច្ចប្រជុំនេះបាន
ចាប់ផ្តើមកាលពីម៉ោង១រហូតដល់ម៉ោង៥រសៀលនៅសាលប្រជុំនៃមហា
វិទ្យាល័យធម្មសាស្រ្តនាទីក្រុងបាងកកប្រទេសថៃ៕



0 comments:
Post a Comment