កាលពីថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១០
គណកម្មការ សម្ព័ន្ធសមណនិស្សិត
~និស្សិតខ្មែរក្រោមព្រមទាំងប្រជា
ពលរដ្ឋខ្មែរនៅប្រទេសថៃបានមូល
មតិគ្នាជាឯកច្ឆ័ន្ទផ្តើមរៀបចំពីធី
បុណ្យភ្ជុំបិណ្ឌនិងបុណ្យផ្កាសាមគ្គី
មួយនៅវត្តដែងប្រះឆារ៉ាត ឃុំបាង
ស៊ីថង ស្រុកបាងក្រួយខេត្តនន្ទបូរី នៅជាយក្រុងបាងកក ប្រទេសថៃ។ក្នុង
កម្មវិធីនោះដែរមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃបង
ប្អូនប្រជាពលរដ្ឋ ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាលយ៉ាងច្រើនតាមសង្ឃដី
ការបស់ព្រះតេជគុណលេខារបស់សម្ព័ន្ធសមណនិស្សិតខ្មែរក្រោមបាន
ឲ្យដឹងថាឆ្នាំនេះសម្ព័ន្ធសមណនិស្សិតនិស្សិតខ្មែរក្រោមនៅប្រទេសថៃ
បានដឹកនាំពុទ្ធបរិស័ទខ្មែរនៅទីក្រុងបាងកកធ្វើបុណ្យប្រពៃណីជាតិគឺ
បុណ្យភ្ជុំបិណ្ឌដោយមានវត្ថុបំណង៣យ៉ាងគឺ៖
កម្មវិធីនោះដែរមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃបង
ប្អូនប្រជាពលរដ្ឋ ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាលយ៉ាងច្រើនតាមសង្ឃដី
ការបស់ព្រះតេជគុណលេខារបស់សម្ព័ន្ធសមណនិស្សិតខ្មែរក្រោមបាន
ឲ្យដឹងថាឆ្នាំនេះសម្ព័ន្ធសមណនិស្សិតនិស្សិតខ្មែរក្រោមនៅប្រទេសថៃ
បានដឹកនាំពុទ្ធបរិស័ទខ្មែរនៅទីក្រុងបាងកកធ្វើបុណ្យប្រពៃណីជាតិគឺ
បុណ្យភ្ជុំបិណ្ឌដោយមានវត្ថុបំណង៣យ៉ាងគឺ៖
១)ដើម្បីចូលរួមចំណែកក្នុងការថៃរក្សានូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជា
កេរមរតកដូនតាខ្មែរយើងមានតាំងតែពីបរាណកាលរហូតមកដល់បច្ចុប្បន្ន
២)ដើម្បីឧទ្ទិសមគ្គផលដែលកើតចេញពីសទ្ធាជ្រះថ្លានិងកុសលចេតនាប្រ
កបដោយទឹកចិត្តដ៏បរិសុទ្ធរបស់ព្រះតេជគុណញាតិញោមពុទ្ធបរិស័ទទាំង
អស់ជូនចំពោះមាតាបិតាញាតិទាំង៧សន្តានពិសេសប្រគេនថ្វាយព្រះវិញ្ញា
ណក្ខន្ធវិញ្ញាណក្ខន្ធ ព្រះវីរសសមណះវីរះបុរសខ្មែរគ្រប់ជំនាន់ដែលបានបូ
ជាព្រះកាយថ្វាយជីវិតក្នុងបុព្វហេតុជាតិនិងសាសនាខ្មែរក្រោម។៣)ដើម្បី
ប្រមូលបច័្ចយនានាដែលបានមកពីការធ្វើវិភាគទានរបស់ព្រះតេជគុណ
ញាតិញោមពុទ្ធបរិស័ទនិងសប្បុរសជនទាំងអស់ទុកសំរាប់ផ្គិតផ្គង់ទំនុក
បំរុងឧបត្ថម្ភដល់សមណនិស្សិតនិស្សិតខ្មែរក្រោមដែលបាននិងកំពុង
សិក្សានៅតាមបណ្តាមហាវិទ្យាល័យនានានៅជុំវិញប្រទេសថៃមានមហា
វិទ្យាល័យមហាចុឡាលុងកនរាជវិទ្យាល័យជាដើមដែលសព្វថ្ងៃព្រះអង្គ
កំពុងជូបនូវភាពខ្វះខាតមិនអាចដោះស្រាយដោយខ្លួនឯងបានដូចជា
បច្ច័យសម្រាប់បង់ថ្លៃសាលាថ្លៃតវីសានិងឧបករណ៍សំរាប់រៀនសូត្រម៉ាង
ទៀតដើម្បីទ្រទ្រង់ដល់សកម្មភាពការងារផ្សេងៗរបស់សម្ព័ន្ធដូចជាការ
បកប្រែ សា្រវជា្រវ ចងក្រង តែងនិពន្ធសៀវាភៅ និងផ្សព្វផ្សាយពត៌មាន
ជាដើមដើម្បីជាប្រយោជន៏ក្នុងការសិក្សាស្រាវជា្រវក្បួនច្បាប់ដែលទាក់
ទងទៅនឹងសាសនានិងសង្គមខ្មែរក្រោម។ក្នុងឪកាសដ៏ឪឡារិកនោះដែរ
មានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃប្រជាពលរដ្ឋជាបន្តបន្ទាប់គឺចាប់
តាំងតែពីព្រលឹមរហូតជាប់មិនដាច់ទាំងភ្ញៀវជិតឆ្ងាយយ៉ាងច្រើនកុះករ
ក្រោមទិដ្ឋភាពអ៊ូអរ អធិកអធម ក្រៃលែងក្រកបទៅដោយសោមនស្ស
សប្បាយយ៉ាងរីករាយដ្បិតរដូវនេះជារដូវកាន់បិណ្ឌនៅស្រុកខ្មែរយើង
តាមធម្មតាចាប់តាំងពីថ្ងៃ១រោចខែភទ្របទរហូតដល់ថ្ងៃ១៥រោចខែភទ្រ
បទគឺជាថ្ងៃភ្ជុំបិណ្ឌដោយឡែកព្រះសង្ឃប្រជាពលរដ្ឋខ្មែរដែលបានឃ្លាត
ឆ្ងាយខ្លួនចេញពីមាតុភូមិកំណើតមករស់នៅប្រទេសគេក៍ពិតមែនតែមិន
បានភ្លេចឬបោះបង់ចោលនូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូផង់ផ្ទុយទៅ
វិញឲ្យតែដល់ថ្ងៃហេមន្តរដូវតែងតែនាំគ្នារៀបចំកម្មវិធីបុណ្យមិនដែល
ខានទាំងនេះជាសក្ខីភាពមួយបង្ហាយឲ្យឃើញនូវការរួបរួមសាមគ្គីគា្ន
ប្រកបដោយភាតរភាពយ៉ាងក្រៃលែងពិសេសជាងនេះទៅទៀតគឺ
ដើម្បីសំដែងឲ្យឃើញនូវទឹកចិត្តស្រឡាញ់និងកាន់យ៉ាងភ្ជាប់ភ្ជួននៅ
វប្បធម៌របស់ខ្មែរនិងសំដែងកតញ្ញុតាធម៌ចំពោះបុព្វបុរសខ្មែររបស់
យើងសូមបញ្ជាក់ផងដែរសម្ព័នសមណនិស្សិតនិស្សិតខ្មែរក្រោមនៅ
ប្រទេសថៃតែងតែបានដឹកនាំព្រះសង្ឃពុទ្ធបរិស័ទនៅប្រទេសថៃ
ប្រារព្ភពិធីបុណ្យប្រពៃណីជាតិនានានៅវត្តដែងប្រះឆារ៉ាតជារៀង
រាល់ឆ្នាំពុំដែលខានឡើយ៕



0 comments:
Post a Comment