Saturday, April 2, 2011

ទស្សនៈបដិរូបប្រជាធិបតេយ្យតាមវិធីពុទ្ធសាសនា

              នៅក្នុងលោកយើងនេះរបៀបនៃការគ្រប់គ្រងមានច្រើនសណ្ឋានច្រើន
រូបបែបណាស់មានដូចជា៖ របបរាជាធិបតេយ្យ របបអភិជនាធិបតេយ្យ របប
គណាធិបតេយ្យ របបប្រជាធិបតេយ្យ របបកម្មុយនិស្តជាដើម មានលក្ខណៈ
ផ្សេងៗគ្នានៃរបបគ្របគ្រងនិមួយៗហើយរមែងសរសើរថាជារបស់ខ្លួនល្អតែរៀង
ៗខ្លួន។ ចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គមិនបាន សំដែងថាប្រព័ន្ធនៃការគ្របគ្រង
ណាល្អឬអាក្រក់នោះទេព្រោះវាសជាទស្សនៈរបស់ក្រុមឬក៏ខ្លួនបុគ្គលម្នាក់ៗ
ប៉ុណ្ណោះតែសំខាន់គឺត្រូវប្រកបទៅដោយធម៌ទើបទទួល្គាល់ថារបៀបនៃការគ្រប់
គ្រងអាចថាល្អត្រឹមត្រូវបាននៅក្នុងអធិបតេយ្យសូត្រនៃគម្ពីរព្រះពុទ្ធសាសនា
បានចែងរបៀបនៃការគ្របគ្រងជាអធិបតេយ្យ៣ប្រការគឺ ១អត្តាធិបតេយ្យ យក
ខ្លួនជាធំ ២លោកាធិបតេយ្យយកលោកជាធំ ៣ធម្មាធិបតេយ្យយកធម៌ជាធំ។
១) អត្តាធិបតេយ្យ (សម្បូរណាជ្ញាសិទ្ធិរាជ) គឺប្រជាជនប្រគល់អំណាចទាំង
ស្រុងដល់ព្រះមហាក្សត្រដោយផ្ទាល់ ប៉ុន្តែជួនកាលព្រះមហាក្សត្រក៏ផ្ទេរអំ
ណាចដល់ព្រះរាជវង្សានុវង្ស បុរោហិត មហាអមាត្យ ឬ មន្ត្រីរាជការ ឲ្យបដិបត្តិ
រាជកិច្ចជំនួសព្រះអង្គវិញក៏មាន ដែលហៅថា រាជានុសិទ្ធិ(regen) របបរាជា
ធិបតេយ្យ សម័យដើមប្រទេសភាគច្រើនគ្រប់គ្រងដោយរបបនេះ គឺអំណាច
ដែលលបានមកពីការប្រព្រឹត្តិឬការប្រកាន់ភ្ជាប់ភ្ជួននូវទស្សនៈ ផលប្រយោជន៍
កិត្តិយស បុណ្យសក្តិ ឋានៈ ខ្លួនឯងជាធំ ឬរបៀបនៃការក្តាប់អំណាចនៅក្នង
ដៃបុគ្គលខ្លួនឯងឬក្រុមគ្រួសារបស់ខ្លួនលក្ខណៈបែបនេះជាការគ្រប់គ្រងតាម
របបរាជាធិបតេយ្យហើយរបបនេះសោតអាចល្អឬផ្តាច់ការនោះអាស្រ័យព្រះ
មហាក្សត្រមានគុណធម៌ឬអត់។
២) លោកាធិបតេយ្យ គឺអំណាចដែលបានមកពីការធ្វើនិងប្រកាន់ភ្ជាប់នូវមតិ
ចំនួនច្រើនជាធំ ឬអំណាចរបស់ខ្លួនភាគច្រើន លោកាធិបតេយ្យគ្រឹះអំណាច
នៃការគ្របគ្រងដៃលកើតពីការរួមអំណាចខាងផ្លូវលោក (secularity) ឬធ្វើឲ្យ
ដូចជាអំណាចខាងសាសនា ( spiriTualauthority) របបនៃការគ្របគ្រងលោកា
ធិបតេយ្យជាទ្រឹស្តីខាងការគ្រប់គ្រងជាប្រមុខបរបសរដ្ឋដោយចំពោះខ្លួនឯង ជាលក្ខណៈការគ្របគ្រងរូបបែបលោកាធិបតេយ្យ។
៣) ធម្មាធិបតេយ្យគឺអំណាចដែលបានមកពីអត្តាធិបតេយ្យនិងលោកាធិប
តេយ្យមានន័យថាការផ្លាស់ប្តូរពីការធ្វើការប្រកាន់ភ្ជាប់នូវសេចក្តីត្រឹមត្រូវ
សុច្ចរិតការពិតគឺយកធម៌ជាធំរមែងជាទង្វើដែលធ្វើឲ្យករកើតជាប្រយោជន៍
សុខដល់ខ្លួនឯងនិងអ្នកដទៃធម្មាធិបតេយ្យការកាន់យកធម៌ជាធំ គឺថាការប្រ
កាន់យកនូវសច្ចធម៌ ភាពត្រឹមត្រូវ សេចក្ដីល្អ ហេតុផលគោលការណ៍ និង
ច្បាប់ត្រឹមត្រូវ គោរពលើកតម្កើងរក្សាខ្លួន និងតាំងខ្លួននៅក្នុងសច្ចភាពនិង
ប្រតិបត្តិតាមគោលការណ៍ទាំងនោះចាំបាច់ត្រូវតែសិក្សាបរិស្ថានក្នុងជាតិភូមិ
របស់ ព្រះពុទ្ធសាសនាជាមុនសិន ព្រោះបរិស្ថានជួយឲ្យយើងកំណត់ឥរិយាបទ
 មុខបាឋ គុណលក្ខណៈ និងរូបបែបនៃសង្គមព្រះពុទ្ធសាសនាបានយ៉ាងជាក់
លាក់ ដើម្បីឲ្យមានធម៌ទាំងនេះនៅក្នុងខ្លួនចូររក្សាឲ្យបាននូវ. អទោសៈ គឺការ
មិនខឹងមិនមួម៉ៅហើយទទួលដឹងនូវហេតុផល ដោយមិនមានសេចក្ដីក្រោធ អ្នកដឹកនាំមិនត្រូវបញ្ចេញកំហឹងចេញមកក្រៅទាំងកំរោល មិនត្រូវវិនិច្ឆ័យអ្វី
ទាំងកំហឹងឡើយ តែត្រូវមានចិត្តធ្ងន់ សង្កត់កំហឹងនោះមិនឲ្យចេញមកខាង
ក្រៅបាន មិនសម្រេចចិត្តអ្វីនៅពេលមានកំហឹងក្នុងខ្លួននោះទេ ព្យាយាមប្រ
ព្រឹត្តឲ្យសុក្រឹតត្រឹមត្រូវក្នុងចិត្តដែលមានភាពល្អិនល្អន់ និងត្រជាក់ជានិច្ន ។
 អវិហិង្សា ការមិនបៀតបៀន បានដល់ការធ្វើឲ្យមានស្ថេរភាពនិងសន្តិភាព
តាមបែបអហិង្សាមិនត្រូវ វង្វេងឬឈ្លក់និងអំណាច ឬក៏ប្រើប្រាស់អំណាច
នោះដើម្បីសង្កត់សង្កិនអ្នកតូចទាបដែលនៅក្រោមបង្គាប់របស់ខ្លួននោះទេ ត្រូវជាអ្នកមានសន្ដានចិត្តល្អ មិនស្វែងរកកំហុសដើម្បីចោទប្រកាន់អ្នក
ក្រោមបង្គាប់ ព្រោះការសងសឹក និងសេចក្ដីមិនពេញចិត្តដោយប្រការណា
មួយឡើយ ។ ខន្តី សេចក្ដីអត់ធន់ បានដល់ការយកឈ្នះឧបសគ្គដោយភាព
អំណត់ ត្រូវមានភាពអំណត់ចំពោះកិច្ចការលំបាក ហើយនិងតស៊ូនូវរាល់ភារ
កិច្ចដោយមិនគិតពីភាពនឿយហត់ មិនថាកិច្ចការនោះលំបាក ឬស្មុគស្មាញ
យ៉ាងណាក្ដី មិនត្រូវចុះចាញ់ ឬចុះញ៉មនឹងអំពើអាក្រក់ដែលគេប្រព្រឹត្តចំពោះ
ខ្លួន មិនថាជារឿងចំអក ជាពាក្យអសុរោះ និងពាក្យគួរឲ្យធុញទ្រាន់យ៉ាងណា
ក្ដី មិនអាក់អន់ចិត្ត ហើយនិងមិនតបតជាដាច់ខាតនូវភាពមិនចំបាច់។សង្គម
ខ្មែរយើង គឺលក្ខណៈសម្បត្តិដ៏វិសេសវិសាលនេះហើយ ដែលឆ្លុះឲ្យយើង
ឃើញអំពីនិមិត្តរូប និងតួនាទីរបស់មេដឹកនាំ ហើយបានផ្លាស់ប្តូរពីការគ្រប
គ្រងបែបអត្តាធិបតេយ្យមកជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញបានដល់
ការប្តូរពីរបបសម្បូរណាជ្ញាសិទ្ធិរាជមកជាអំណាចប្រជាជនវិញដូចដែលបាន
ចែងនៅក្នុងរដ្ឋធម្មនុញថាព្រះមហាក្សត្រសោយរាជ្យតែមិនកាន់អំណាច ការ
គ្របគ្រងឬដឹកនាំដោយរដ្ឋាភិបាលដែលបានមកពីការបោះឆ្នោតពីប្រជាពល
រដ្ឋ បើទោះជាមានការផ្លាស់ប្តូររបៀបនៃការគ្របគ្រងហើយក៏ដោយតែបញ្ហា
នយោបាយនមានភាពកំសោយនៅឡើយរហូតមកដល់បច្ចុប្បន្នស្តែងឲ្យ
ឃើញថានៅស្រុកខ្មែរមេដឹកនាំភាគច្រើនមិនសូវដែលបានយកចិត្តទុកដាក់
នឹកចង់អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចំរើនកសាងសន្តិភាពជូនជាតិឬក៏
បណ្តុះបណ្តាលកូនខ្មែរដើម្បីឲ្យក្លាយជាមេដឹកនាំម្តងណាឡើយ ផ្ទុយទៅ
វិញតែងតែព្យាយាមធ្វើប្រជាភិថុតិដើម្បីកេងជំនេញនយោបាយលើប្រជា
ពលរដ្ឋខ្លួនឯងតួយ៉ាងដូចជាពេលបោះឆ្នោតម្តងៗពួកគេរមែងទៅឃោសនា
បញ្ឆោតប្រជាពលរដ្ឋដោយសន្យាថាធ្វើនេះធ្វើនោះជាដើមតែនៅពេលខ្លួន
ជាប់ឆ្នោតមិនដែលបានមកអើតមុខប្រជាពលរដ្ឋម្តងសោះ អ្នកណាចង់អត់
បាយស្លាប់ក៏ស្លាប់ទៅ អ្នកណាចង់កាប់សម្លាប់អ្នកណាក៏សម្លាប់ទៅ ឈ្មួញ
ឈូសឆាយផ្ទះសំបែង ដីកេរកោះប្រជាពលរដ្ឋក៏មិនខ្វល់មិនឈឺក្បាល់
ព្រោះខ្លួនមិនបានរងគ្រោះនូវអំពើទាំងនោះ។ វាផ្ទុយទៅនឹងពួកបស្ចឹម
ប្រទេសគេតែងបណ្តុះបណ្តាលលើកទឹកចិត្តប្រពលរដ្ឋរបស់គេឲ្យមាន
ចំណេះដឹងមានការងារធ្វើមានប្រាក់ខែខ្ពស់មានភាពសម្បូរសប្បាយលុយ
ចាយហឺហាមានសិទ្ធិសេរីភាពប៉ុនគ្នាហើយមានឆន្ទះដើម្បីក្លាយជាមេដឹក
នាំគ្រប់ៗគ្នាដូចជាប្រទេសមហាអំណាចសហរដ្ឋអាមេរិកជាតួយ៉ាងស្រាប់
សព្វថ្ងៃគេខំដឹកនាំប្រទេសជាតិគេតាមមាគ៌ាដែលប្រកាន់គោលការណ៍សច្ច
ភាពផ្នែកទៅលើប្រយោជន៍ប្រជាជាតិជាធំជាងប្រយោជន៍បុគ្គលឬបក្សពូក
ខ្លួន។
              តាមទ្រឹស្តីលទ្ធិប្រជាធិបតេយ្យសេរីពិតបា្រកដប្រជាពលរដ្ឋត្រូវមាន
យុត្តិធម៌ សមធម៌ និង សិទ្ធិជាសារវ័ន្ត គ្នានបុគ្គលណា មានសិទ្ធិអំណាចទ្រាប់
ច្បាប់អង្គុយបានឡើយគ្រប់គ្នាត្រូវតែស្ថិតនៅក្រោមច្បាប់តែមួយពិសេសរដ្ឋ
ធម្មនុញនេះតែម្តង។តាមពិតទៅទស្សនះការកែប្រែនយោបាយ ធ្វើឲ្យមាន
រង្វិលនៃទស្សនៈក្នុងការធ្វើបដិរូបប្រជាធិបតេយ្យដោយវធីពុទ្ធសាសនាមាន
ពីរយ៉ាងគឺ ១ បដិរូបប្រជាធិបតេយ្យដែលតាំងជាមូលដ្ឋានរបស់របបបដិបត្តិការ
 ២ បដិរូបប្រជាធិបតេយ្យដែលតាំងជាមូលដ្ឋានរបស់បុគ្គលសឹងជារង្វិលនៃ
ទស្សនះពីរប្រការសុទ្ធិតែតាំងនូវមូលដ្ឋានរបស់ធម្មាធិបតេយ្យនោះឯង។ បដិរូបប្រជាធិបតេយ្យដែលតាំងនូវមូលដ្ឋានរបស់របបប្រតិបត្តិការ បានដល់
វិធីសាស្រ្តដែលទាក់ទងរបបប្រជាធិបតេយ្យដូចជាវិធីនៃការជ្រើសរើសបុគ្គល
អ្នកចាំមកបំរុងដំណែងក្នុងជួរដ្ឋាភិបាលឬអ្នកតំណាងរាស្រ្តវិធីការកែប្រែបញ្ហាន
យោបាយសេដ្ឋកិច្ចសង្គមនិងផ្សេងទៀតរបបក្នុងទីនេះយើងអធិប្បាយខ្លឹមសារ
សេចក្តីនៃការស្វែងយល់ព្រះពុទ្ធសាសនាការពិភាក្សាហ្វឹកហាត់ប្រតិបត្តិសាង
សេចក្តីពិចារណានាំគ្រឹះបញ្ញាសភាពបញ្ហាជីវិតសភាពបរិស្ថានចូលមកជាផ្នែក
រួមមួយរបស់វិធីការស្វែងយល់ដើម្បីឲ្យមានសេចក្តីយល់ដឹងមានតម្លៃក្នុងរឿង
នេះ។ដ្បិតការបដិរូបសង្គមតាមបែបខ្លឹមសារនិងសេចក្តីសំខាន់ខាងព្រះពុទ្ធ
សាសនារឿងលក្ខណះប្រជាធិបតេយ្យនៃព្រះពុទ្ធសាសនាការហ្វឹកហាត់អប់រំ
ខ្លួនការទីពឹងខ្លួនឯងនិងការបង្កើតឥស្សរះភាពការគិតតាមន័យព្រះពុទ្ធសាសនា
និងការគិតបែបវិទ្យាសាស្រ្តពុទ្ធប្រវត្តិ ពិគ្រោះពុទ្ធប្រវត្តិផ្នែកការបង្រៀន ការ
ផ្សព្វផ្សាយព្រះពុទ្ធសាសនាតាមផ្នែកពុទ្ធចរិយាជាតកសំខាន់ខាងមូលធម៌គតិ
ធម៌ដែលទាក់ទងថ្ងៃសំខាន់ខាងព្រះពុទ្ធសាសនាថ្ងៃធម្មសវណវត្ថុនិងសាសន
ដ្ឋាន។ព្រះពុទ្ធបានទូន្មានប្រៀនប្រដៅ យើងឲ្យរស់ នៅក្នុងភាព ភ្លឺស្វាងនៃ ពុទ្ធិ
និងបញ្ញា ដោយផ្អែកតាមគោលការណ៍កម្មផលវៀរចាកអវិជ្ជាបានន័យថា មិន
ជឿជាតិដទៃដែលគេមានបំណងឈ្លានពានខ្មែរមិនចេះឈប់ឈរចង់លេបត្រ
បាក់ទឹកដីខ្មែរគ្នានការអៀនខ្មាស់ឥតចេះសាងប្រាសាទបានតែមកប្លន់ខ្មែរទៅ
ដាក់ជាបិតិកភ័ណ្ឌពិភពលោកដើម្បីបង្អួតអន្តរះជាតិថាប្រទេសជាតិខ្លួនអស្ចារ្យ ដូច្នេះកូនខ្មែរគ្រប់រូបមិនត្រូវតក់ស្លុតឬកំសាកជនបរទេសមុខក្រាស់ឡើយត្រូវ
តែក្រោកឡើងតស៊ូការពារឲ្យបានជាដាច់ខាតនូវទឹកដីដូនតាយើងសូម្បីមួយ
ចង្អាមក៏ដោយក៏មិនត្រូវឲ្យបាត់ចាប់តាំងពីថ្ងៃនេះតទៅហើយត្រូវមានស្មារតី
ជាតិខ្ពស់ស្រឡាញ់អភិរក្សប្រកបទៅដោយវិចារណញ្ញាណរកហេតុផលនោះ
ទើបប្រសើរ បើយើងធ្វើអំពើយ៉ាងណា នឹងទទួលមកវិញនូវផលបែបនោះ ឬអាចថាបើយើងដាំពោតផលបានមកវិញជាផ្លែពោតបើយើង មានមេត្តា
ដោយ ភាពល្ងង់ខ្លៅ នឹងបានផលមកវិញនូវការបាត់បង់និងរលាយហិនហោច
ជាមិន
ខាន៕

                                                                  ថ្ងៃ សៅរ៍ ទី ២៦ កុម្ភៈ ឆ្នាំ ២០១១
                                                                  ដោយ៖ ភិ. ស៊ន សង្វាត
                                                                  


0 comments:

Post a Comment