យួនបានទន្ទ្រានចូលមកលើទឹកដីខ្មែរនៅ ទសវត្សរ៍ ឆ្នាំ ១៦២០ ក្នុងរាជកាល
ស្តេច ជ័យ ជេដ្ឋា ទី ២ ដោយសារតែព្រះអង្គមានមហេសីជាជនជាតិយួន ឈ្មោះ
នាង អង្គ ចូវ (Co ChinSin) ដូច្នេះព្រះអង្គបានប្រគល់ដីខ្មែរមួយចំនួនឲ្យយួនខ្ចីតាម
សំណូមពររបស់នាង អង្គ ចូវ ក្នុងនោះមាន ៖ ខេត្ត កំពង់ក្របី ព្រៃនគរ មេរៀ ដូនណៃ
ជាដើម ។ល។មូលហេតុដែលយួនបានមកខ្ចីដីខ្មែរនោះគឺ កាលនោះ ប្រទេសយួន
មាន សង្គ្រាមស៊ីវីលក្នុងស្រុក រវាងត្រកូលពីរគឺ ទ្រិញ -ង្វៀង (ទ្រិញ យួនខាងជើង
ង្វៀង យួនខាងត្បូង ម្តុំ ក្រុងហ្វេ)។
នៅក្នុងរបប ងោ ឌិនយីម ឆ្នាំ ១៩៥៥ - ១៩៦៣ បានបង្ខំឲ្យជនជាតិដើមខ្មែរ
កម្ពុជាក្រោមចូលជាសញ្ជាតិយួន ។ យួនបានបញ្ចូល រាស្រ្តរបស់ខ្លួន ២លាន នាក់ ពី
យួនខាងជើងមករស់នៅតំបន់ដីសណ្តទន្លេមេគង្គ កម្ពុជាក្រោម។
នៅក្នុងរបប ង្វៀង វ៉ានធីវ ឆ្នាំ ១៩៦៧-១៩៧៥ បានបដិសេធ នូវសិទ្ធិជនជាតិ
ដើម ភាគតិចខ្មែរក្រោម បើទោះជាមានការក្រោកឡើងតវ៉ា ពីសំណាក់ប្រជាពលរដ្ឋ
ខ្មែរកម្ពុជាក្រោម និងការធ្វើមហាបាតុកម្ម របស់ព្រះ សង្ឃសាមគ្គីស្នេហាជាតិយ៉ាង
ណាក៏ដោយ (១៩៦៩១-៩៧០)៕




0 comments:
Post a Comment