Monday, April 4, 2011

ខ្មែរក្រោម រស់ផ្ចាលនិងមច្ចុរាជ - Khmer Krom also live to deter with king of death



ថ្ងៃ ទី ៣០ ខែ មេសាឆ្នាំ ១៩៧៥ សាធារណរដ្ឋសង្គមនិយម វៀតណាម
 បានក្តាប់អំណាចទាំងស្រុងនៅកម្ពុជាក្រោម ហើយបានបំបាត់ដានប្រវត្តិសាស្រ្ត
ថ្មីទៀតផ្នែកភូមិសាស្រ្តរបស់ខ្មែរក្រោម ដូចជា ទីក្រុង ព្រៃនគរ មកជា សាយ ហ្គង
( Sai gon ) ទៅជាឈ្មោះថ្មីគឺហូជីមិញ និងខេត្ត ស្រុក ភូមិ ដទៃ របស់ខ្មែរទៅជា
ឈ្មោះយួន
            ស្ថិតិចំនួនប្រជាជនខ្មែរក្រោម ត្រូវអាណានិគមយួនបំបាត់ចោល ហើយ
ទុកឲ្យនៅសល់យ៉ាងតិចតួចបំផុត ដើម្បីងាយស្រួលក្នុងការកេងប្រវ័ញ្ច ចំពោះអាត្រ
បា្រក់ជំនួយអន្តរៈជាតិ រាប់ពាន់ លានដុល្លារជារៀងរាល់ឆ្នាំ កុំឲ្យជំនួយទាំងនោះទៅ
ដល់ខ្មែរក្រោមពិតប្រាកដ  គឺគេបានគាបសង្កាត់ ខ្មែរក្រោមឲ្យមានជីវិត រស់នៅក្រីក្រ
បំផុតក្នុងលោកនេះហើយក៏បានបំបែកបំបាក់ខ្មែរក្រោមតាមរូបមន្ត ដើម្បីងាយស្រួល 
ក្នុងការត្រួតត្រារបស់ខ្លួន។ ខ្មែរក្រោមគ្មានសិទ្ធិក្នុងការបញ្ចេញមតិដោយសេរីនោះទេ 
ពួកគេទាំងនោះត្រូវបានអាណានិគមយួន ឃុំឃាំងនៅក្នុងភពងងិតគុកឥតជញ្ជាំងមិន
ឲ្យបានដឹងយល់នូវសិទ្ធរបស់ខ្លួន និងផលប្រយោជន៍ផ្សេងៗទៀត ដែលសាកល
លោក
បានផ្តល់ឲ្យ ដើម្បីការរីកចំរើនរបស់ពួកគេនោះទេ។
            អាណានិគមយួន នៅតែបន្តធ្វើ យួនូបនីយកម្ម រំលាយពូជសាសន៍ វប្បធម៌
ប្រពៃណី ខ្មែរក្រោម ដូចអ្វីដែលយួនបានធ្វើមកលើ កុលសម្ពន្ធភ្នំ ដែលពួកគេ
បច្ចុប្បន្ននេះ កំពុងរស់នៅ យួនកណ្តាល អាណានិគមយួន ជានិច្ចកាល តែងតែ
ប្រើអំណាច ផ្តាច់ការ ជិះជាន់សង្កាត់សង្កិន មកលើប្រជាពលរដ្ឋខ្មែរក្រោមដោយ
បញ្ជាឲ្យនគរបាល និងទាហាន មកជ្រៀតជ្រែកចូលក្នុងដំណើរជីវិត រស់នៅប្រចាំថ្ងៃ
របស់ប្រជាពលរដ្ឋខ្មែរក្រោម។ ដូចជាក្នុងពេលថ្មីៗនេះអាណានិគមយួនបានអនុវត្ត
យុទ្ធសាស្រ្ត ត្បកអង្អែលរបស់គេ ដោយបានបញ្ជា ឲ្យភ្នាក់ងារសម្ងាត់របស់ខ្លួនមក
រស់នៅ លាយឡំ និងបាយទឹកជាមួយគ្រួសារខ្មែរក្រោម ក៏ដូចជាជនជាតិភាគតិចដទៃ
ទៀតផងដែរ ដើម្បីងាយស្រួលក្នុងការតាមដាន គ្រប់ដង្ហើមចេញចូលរបស់បងប្អូន
ខ្មែរក្រោម។
            ក្នុងសម័យ ង៉ោ ឌិនយីម របបអាណានិគមនិយមកុម្មុយនិស្តយួន បានដឹក
ជញ្ជូនរាស្រ្តយួនគ្នាគេ រាប់លាននាក់ មកវាតទីនៅលើទឹកដីកម្ពុជាក្រោម ហើយកេង
ប្រវ័ញ្ច រឹបអូសដីធ្លី កេរកោះ ស្រែចម្ការ ក្បួនច្បាប់ វប្បធម៌ ភោគផលធម្មជាតិ ពី
ប្រជាពលរដ្ឋខ្មែរក្រោមជាម្ចាស់ស្រុក។ អាណានិគមយួន បានប្រមួល លុយរាប់លាន
ដុល្លារ ពីទេសចរណ៍ ស្រែចម្ការ ពីផលិតផល ពីការអភិវឌ្ឍ ប្រេងឥន្ធនៈ និងឧស្ម័ន
លើដែនដីកម្ពុជាក្រោម។ តែគួរឲ្យសោកស្តាយជាទីបំផុតសម្រាប់បងប្អូនខ្មែរក្រោម
គ្មានបានទទួលផលប្រយោជន៍អ្វីពីការអភិវឌ្ឍទាំងនោះទាល់តែសោះ។
បណ្តាក្រុមហ៊ុន អន្តរៈជាតិ ដែលបាននិងកំពុង ធ្វើវិនិយោគ នៅកម្ពុជាក្រោម
គឺធ្វើតាមតែរូបមន្តដែលយួនបានដាក់ឲ្យប៉ុណ្ណោះ ម្លោះហើយប្រជាពលរដ្ឋខ្មែរក្រោម
 ឥតបានទទួល ផលបន្តិចណាទាល់តែសោះ។មានច្រើនករណីទៀត ដែលអាណា
និគមយួនបានធ្វើ ដូចជាការបំផ្លាញធនធានធម្មជាតិ ស្ទើរតែរលាយអស់គ្មានសល់
និងធ្វើឲ្យខ្ទេចខ្ទាំដល់បរិយាកាសបរិស្ថាន និងបង្កឲ្យកើតគ្រោះធម្មជាតិជាដើម ។ល។
            ប្រជាពលរដ្ឋខ្មែរក្រោម បានក្លាយជាអ្នកក្រីក្រ ជាងពេលណាៗទាំងអស់
ខ្មែរក្រោមរាប់លាននាក់ គ្មានដីធ្លី ផ្ទះសម្បែង និងការងារធ្វើ ចំណែកនិស្សិតខ្មែរ
ក្រោមមានតិចតួចបំផុត ដែលមានសញ្ញាប័ត្រថ្នាក់ឧត្តមសិក្សា ហើយពួកគេប្រ
ឈមនឹងភាពឥតការងារធ្វើ ដោយសារការប្រកាន់ពូជន៍សាសន៍ ពីពួកអាណានិគម
យួន។

0 comments:

Post a Comment