ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
សឺង ង៉ុកថាញ់
សឺង ង៉ុកថាញ់
ព័ត៌មានមួយចំនួន
ឈ្មោះ | សឺង ង៉ុកថាញ់ |
ថ្ងៃកំនើត | ថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ |
ស្រុកកំណើត | ភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង(បច្ចុប្បន្នយួន) |
ឪពុក | សឺង ណែវ អភិបាលខេត្តព្រះត្រពាំង |
ម្តាយ | ថាច់ ធីតុប |
បងប្អូន | ប្រុសស្រី7នាក់ និង 3នាក់ទៀតកូនម្តាយដើម |
ភរិយា | ឡាំ ធីអ៊ុក(កូនស្រីទី១០) |
ឪពុកភរិយា | ឡាំ ទន់ មហាសេដ្ឋី |
ម្តាយភរិយា | ត្រឹង ធី ស៊ុក |
កូនប្រុសស្រី | 4នាក់ |
ស្លាប់ | ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧វេលាម៉ោងៈ១១ និង ៤០ នាទី(អាយុៈ៦៩ ឆ្នាំ) |
កន្លែងស្លាប់ | ក្នុងគុកជីវ៉ា |
វីរបណ្ឌិត សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈSon Ngoc Thanh , ភាសាយួនៈ Sơn Ngọc Thành)កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន ។ជាអតីតនា យករដ្ឋមន្រីខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ ,ជាអតីតប្រមុខចលនាខ្មែរសេរី និង កងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌ មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ«នគរវត្ត»នាឆ្នាំ ១៩៣៦ ។
ប្រវត្តិ
បណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅ ភូមិគគីរក្រៅ ស្រុកកំពង់ធំ
ខេត្តព្រះត្រពាំង (បច្ចុប្បន្នយួនៈẤp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh)
សម្ព័ន្ធភាពគ្រួសារ
បណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រ ពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖
- លោក សឺង ថាយ ស៊ុន (បងប្រុស)
- លោក សឺង ថាយ ហ្វៀន (បងប្រុស)
- អ្នកស្រី សឺង ធី ចាវ (បងស្រី)
- អ្នកស្រី សឺង ធី សឹម (បងស្រី)
- បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក)
- លោក សឺង ថាយ ង្វៀង (ប្អូនប្រុស)
- អ្នកស្រី សឺង ធី ថែម (ប្អូនស្រី)
ក្រៅពីនេះ បណ្ឌិត សឺង ង៉ុក ថាញ់ នៅមាន បងប្រុសស្រីរួមឱពុកម្តាយទីទៃ ៣ នាក់ ទៀត ត្រូវជាកូនរបស់ ប្រពន្ធទី ១ នៃលោកអភិបាលខេត្ត សឺងណែវ ។ ក្រោយពីប្រ ពន្ធទី ១ មានជម្ងឺស្លាប់ ទើបលោកអភិបាលខេត្តសឺងណែវ បានរៀបមង្គលការជាមួយលោកយាយ ថាច់ ធី តុប ត្រូវជា ម្តាយរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ។
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៣៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានរៀប អាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធីអ៊ុក (អក្សរយួនៈLâmThị Út អង់គ្លេសៈ Lam Thi Ut) ត្រូវជាកូនស្រីទី ១០ របស់មហាសេដ្ឋី ឡាំ ទន់ (១៨៦៣_១៩៣៩)(ភាសាយួនៈ LâmTòan, អង់គ្លេសៈLam Toan) និងលោកយាយ ត្រឹង ធី ស៊ុក(ភាសាយួនៈTrần Thị Xúc , អង់គ្លេសៈTran Thi Xuc)នៅភូមិបាស្រែ(ក្បែរស្រះគូ) ខេត្តព្រះត្រពាំង ។
លោកតាមហាសេដ្ឋី ឡាំ ទន់ (១៨៦៣ _១៩៣៩) និង លោកយាយ ត្រឹងធី ស៊ុក នៅភូមិ បាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំង (Trà Vinh) ដែលត្រូវជាម្តាយឪពុករបស់លោកស្រី ឡាំ ធី អ៊ុក ជាភរិយារបស់បណ្ឌិត សឺង ង៉ុក ថាញ់ មានកូនប្រុសស្រី ចំនួន ១២ នាក់គឺ៖