រដ្ឋាភិបាលអាណានិគម សាធារណរដ្ឋសង្គមនិយមយួន បានបើកយុទ្ធនាការ ធ្វើប្រតិបត្តិ
ការណ៍ លាបពណ៌ កុំឲ្យឃើញនូវអំពើអាស្រូវរបស់ខ្លួន ដែលចង់បង្ហាញឲ្យឃើញថា ខ្មែរ
ក្រោម សុខចិត្ត សុខកាយ ហើយយល់ព្រម រស់នៅក្រោមនឹមដែក អាណានិគមូបនីយ
កម្មយួន ដើម្បីធ្វើឲ្យសហគមន៍អន្តរជាតិស្ងប់ចិត្ត។ ពិសេសក្រោយព្រឹត្តិការណ៍នៅប្រ
ទេស អៀរ៉ាក់ អាណានិគមន៍យួនបានប្រើល្បិចប្រជាភិថុតិ ដល់ប្រជាពលរដ្ឋខ្មែរក្រោម
សម្រាប់បំពេខ្មែរក្រោម ឲ្យភ្លេចផលប្រយោជន៍នៃការសម្រេចវាសនាខ្លួនដោយខ្លួនឯង
តាមធម្មនុញសហប្រជាជាតិ។ អាជ្ញាធរអាណានិគមយួនបានប្រព្រឹត្តិអំពើឃោរឃៅ
ព្រៃផ្សៃ និងយ៉ាងអមនុស្សធម៌ សម្លាប់រង្គៀល ធ្វើឲ្យមានរបួសស្នាម បង្កើតនូវហាយន
ភាព ដល់ប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោមដូចជា៖
១- សម័យសង្រ្គាមលោកលើកទី ២ ( ១៩៣៩ - ១៩៤៥ ) ខ្មែរក្រោមរាប់លាននាក់
នៅខេត្តពលលាវទឹកខ្មៅ ត្រូវអាណានិគមយួនយៀកមិញ ចាប់ចងដាក់ក្នុងជង្រុក
ស្រូវ ហើយដុតទាំងរស់។ នៅខេត្តព្រះត្រពាំង ត្រូវចាំចង និងសណ្តោងថ្មបាយ
ក្រៀម ហើយច្រានទម្លាក់ព្រែក។ល។
២ - ឆ្នាំ ១៩៧៥ - ១៩៧៦ ខ្មែរក្រោមរាប់លាននាក់ ត្រូវសម្លាប់និងរាប់លាននាក់ ត្រូវ
ចាប់ដាក់គុកកង់ច្រវ៉ាក់ ព្រះសង្ឃត្រូវចាប់ផ្សឹក បង្ខំឲ្យធ្វើស្រែចម្ការជីកប្រឡាយ។ល។
ខ្មែរក្រោម នៅដែនដីសន្តទន្លេមេគង្គ បានក្រោកឡើងតវា ដល់អាជ្ញាធរអាណានិគម
យួនយៀកកុង (យួនខាងជើង) ចំពោះពាក្យសន្យារបស់ពួកគេ នឹងបងប្អូនខ្មែរក្រោម
ដែលបានស័្មគ្រចិត្ត ជួយបំរើក្នុងជួររណសិ្ស ឬ រដ្ឋការយួនថា នឹងប្រគល់ ស្វ័យភាព
ខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ សាសនា នៅពេលបាន ទទួលជោគជ័យ។ តែ
ក្រោយពេលចប់សង្គ្រាម ខ្មែរក្រោម គ្មានបាន ទទួលអ្វីទាំងអស់ គឺទទេស្អាត។ នៅ
បណ្តាឆ្នាំនោះ ដូចមានករណី ព្រះតេជគុណ ថាច់ - ពេចន៍ មេគណខេត្តឃ្លាំង ត្រូវ
អាណានិគមយួនចាប់ដាក់គុក រួចបញ្ជូនទៅឲ្យខ្មែរក្រហមធ្វើគត នៅគុកទួលស្លែង
កម្ពុជា ។ ព្រះគ្រូចៅ - ត្រាំង , ព្រះគ្រូ ចៅ - មិត្ត , ព្រះគូ យ៉ាញ់ - កែ និងព្រះមេ
គណយ៉ាញ់ - បាវ , យ៉ាញ់ - ស្ងួន នៅខេត្តក្រមួនស ព្រះមេគណ យ៉ាញ់ - ប៊ិញ
នៅខេត្តមាត់ជ្រូក ព្រះសង្ឃាធិបតី ថាច់ - ងោស ព្រះមេគណ ថាច់ - រាជ , ព្រះគ្រូ
ថាច់ - គង់ ខេត្តព្រះត្រពាំង និងព្រះគ្រូ ថាច់ - អែម នៅក្រុងព្រៃនគរ ក៏ត្រូវសុគត
ក្រោមបាតដៃលោហិត របស់អាណានិគមយួនដែរ។
៣ - ឆ្នាំ ១៩៧៨ - ១៩៧៩ ខ្មែរក្រោមនៅខេត្តមាត់ជ្រូករាប់ម៉ឺននាក់ ជាពិសេសនៅ
ខេត្តស្វាយទង និង នៅក្រៅបៅ ត្រូវអាណានិគមយួន បញ្តេញចេញឲ្យចេញពីលំ
នៅដ្ឋាន និង វត្តអារាមរបស់ខ្លួនទាំងបង្ខំឲ្យទៅនៅខេត្តពលលាវ ទឹកខ្មៅ ពេលស្រូវ
ទុំពេញស្រែ។ តែពេលត្រឡប់មកវិញពួកយួន នៅពេញភូមិស្រុក ហើយវាច្រូតស្រូវ
ខ្មែរអស់ធ្វើឲ្យខ្មែរគ្មានផ្ទះសម្បែងរស់នៅ ចំណែកឯវត្តអារាម ត្រូវយួនកំទេចឬត្រូវ
ប្លន់ទាំងភ្នែកស្រស់។
៤ - ឆ្នាំ ១៩៨៦ ខ្មែរក្រោមត្រូវអាណានិគមយួន ធ្វើទុក្ខបុកម្នេញ។ ដូចព្រះមេគណ
គឹម - តុកចើង ខេត្តព្រះត្រពាំង ព្រះអង្គបានជួយអាណានិគមយួនយ៉ាងច្រើន នៅ
ពេលសង្គ្រាម។ នៅទីបំផុតព្រះអង្គត្រូវបានអាណានិគមយួនធ្វើគត ជាមួយនិងព្រះ
សង្ឃក្លាហាន មួយចំនួនទៀត គឺពេលនោះហើយព្រះសង្ឃ ពុទ្ធបរិស័ទ ភៀសខ្លួន
មករស់ នៅកម្ពុជាប្រជាមានិតុ ហើយត្រូវភ្នាក់ងារយួននៅក្នុងជួរអាជ្ញាធរខ្មែរចាប់
បញ្ជូនទៅដាក់គុកនៅកម្ពុជាក្រោម។ ដូចករណីព្រះមេគណ ថាច់ - សិរី ហៅ
មហាស្រី ត្រូវចាប់បញ្ជូនមកដាក់គុកនៅកម្ពុជាក្រោម ហើយធ្វើទារុណកម្មយ៉ាង
ធ្ងន់ធ្ងូរហូតដល់សុគត នៅឆ្នាំ ២០០២៕
0 comments:
Post a Comment