Friday, December 2, 2011

អាជ្ញាធរបក្សកុម្មុយនិស្តយួនចាប់ព្រះតេជគុណ ថាច់~សិទ្ធិ៍ ឃាំងទុកក្នុងវត្ត




ព្រះគ្រូមហា ថាច់ - សិទ្ធិ៍ ជាព្រះវិរសមណ ខ្មែរកម្ពុជាក្រោមមួយព្រះអង្គគង់នៅវត្ត
ប្រាសាទគង់ ស្រុកបាយឆៅ ខេត្តឃ្លាំង កម្ពុជាក្រោម ព្រះអង្គជាអតីត ព្រះសង្ឃត
ស៊ូ ខ្មែរកម្ពុជាក្រោមក្នុងទសវត្សរ៍ ៦០។ 

ក្រោយពីបញ្ចប់ការសិក្សា នៅសាលាបាលីជាន់ខ្ពស់ ក្នុងក្រុងភ្នំពេញ សម័យសង្គម
រាស្រ្តនិយម ព្រះអង្គបានវិលមកស្រុកកំណើររបស់ព្រះអង្គវិញ ហើយបានបើក សា
លា បាលី និង ធម្មវិន័យ បង្ហាត់បង្រៀនដល់កុលបុត្រ កុលធីតាខ្មែរ រហូតមកទាល់
បច្ចុប្បន្ន។

ដោយខ្ញុំជាសិស្សរបស់ព្រះមួយរូបដែរនោះ ខ្ញុំបានចងចាំទាំងអស់ នូវវិរភាពរបស់
ព្រះអង្គក្នុងបេសកកម្ម បំរើសង្គមជាតិ មាតុភូមិ ខ្មែរកម្ពុជាក្រោម។ ជានិច្ចៈកាល
ព្រះអង្គតែងតែដាស់តឿនក្រើនរំលឹក និងបណ្តុះកចិត្តជាតិនិយមដល់បច្ឆាជនជំ
នាន់ក្រោយ ឲ្យចេះគោរពស្រឡាញ់ វប្បធម៌ អក្សររបស់ខ្លួន។

បច្ចុប្បន្ន ព្រះអង្គកំពុងតែជាប់ឃុំក្នុងវត្ត ដូចជាករណី លោកស្រីអង សានសុជីនៃ
ប្រទេសភូមា យ៉ាងដូច្នោះដែរ ទាំងយប់ទាំងថ្ងៃ ក្រុមចារកិច្ច ពិសេសរបស់យួន
កុម្មុយនិស្ត ក្រុងហាណូយ តែងឃ្លាំមើលគ្រប់ សកម្មភាពរបស់ព្រះអង្គ សូម្បីតែ
សិទ្ធី៍ ក្នុងការនិមន្តទៅណាមកណាក៏គ្មានដែរ៕



0 comments:

Post a Comment