Showing posts with label ព័ត៌មាន. Show all posts
Showing posts with label ព័ត៌មាន. Show all posts

Thursday, September 6, 2012

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​កែ​ច្បាប់​ពាក់ព័ន្ធ​នឹង​ផែនទី


2012-09-06
ទោះ​បី​មាន​ការ​បក​ស្រាយ​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជុំ​បញ្ហា​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម អស់​ជា​ច្រើន​ម៉ោង​នៅ​រដ្ឋ​សភា​យ៉ាង​ណា​ក្ដី គណបក្ស​ប្រឆាំង​នៅ​តែ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ​ចំពោះ​ការ​បាត់បង់​ផ្ទៃដី​ប្រទេស​កម្ពុជា ទៅ​ខាង​ប្រទេស​វៀតណាម។
ផែនទី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​នៅ​សភា​ជាតិ ស្ដីពី​ទី
តាំង​ដោះដូរ​ភូមិ និង​ដី​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុក
ត្រាច នៅ​ខេត្ត​កំពង់ចាម ជាដើម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
ការ​បញ្ចេញ​ប្រតិកម្ម​នេះ បន្ទាប់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ ទី​៤ កញ្ញា បាន​ប្រកាស​ឲ្យ​មាន​ការ​សិក្សា​មួយ ដើម្បី​អាច​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ពីរ​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា។
លោក​មាន​ប្រសាសន៍​ថា មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៣ នោះ នៅ​មាន​ចំណុច​ខ្សោយ និង​ខ្វះខាត​មួយ​ចំនួន ហើយ​ការ​គូស​ផែនទី​កំណត់​ផ្ទៃក្រឡា​ដី​របស់​កម្ពុជា នៅ​សម័យ​បារាំង កាន់កាប់​កម្ពុជា​នោះ ក៏​មាន​ការ​លំបាក ខ្វះខាត​នូវ​លក្ខណៈ​បច្ចេកទេស​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ទំហំ​ផ្ទៃដី​ប្រទេស​កម្ពុជា មាន​ការ​ប្រែប្រួល​ក្រោយ​ពី​មាន​ការ​វាស់វែង​ឡើង​វិញ​ដោយ​ឧបករណ៍ ឬ​បច្ចេកវិទ្យា​ទំនើប​នៅ​សម័យ​នេះ។
មត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ជា​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៦៩ ហើយ​ដែល​ត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ និង​ឆ្នាំ​១៩៦៩។

Wednesday, September 5, 2012

ចរឹកអ្នកនយោបាយឆ្មាលាក់ក្រចក - Op-Ed by Soun Sangwhat

លោក ហ៊ុន សែន បន្ត​ពន្យល់​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម


2012-09-04
ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​បន្ត​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ដែល​គណបក្ស​ប្រឆាំង​រិះគន់។
៤-មេសា-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​
កាសែត​បិទ​បញ្ចប់​កិច្ច​ប្រជុំ​អាស៊ាន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។
នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​ជាង ៦​ពាន់​នាក់ មក​ពី​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម មក​ពន្យល់​ពី​​​ផ្ទៃដី​របស់​កម្ពុជា កើន​ផ្ទៃ​ក្រឡា​លើស​ពី ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ មិន​មែន​កម្ពុជា បាន​ពី​វៀតណាម ពី​ថៃ ឬ​ពី​​ប្រទេស​ឡាវ​ទេ ប៉ុន្តែ​ជា​កំហុស​បច្ចេកទេស​នៃ​ការ​វាស់ដី​​គ្មាន​ឧបករណ៍​​ទំនើប​ពី​សម័យ​មុន។
លោក ហ៊ុន សែន បន្ថែម​ដូច្នេះ៖ «ជំនាន់​នោះ​វាស់​តាម​ខ្សែ តាម​ប៉ាន់ស្មាន។ សំណាង​ដែរ​វាស់​ចេញ ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ ជា​សំណាង។ ប៉ុន្តែ​បើ​សិន​ពេល​ហ្នឹង​ស្រាប់​តែ​បារាំង ប្រកាស​ថា ផ្ទៃ​ដី​កម្ពុជា មាន​ទំហំ ២០០​ពាន់​គីឡូម៉ែត្រ​ការ៉េ រលាយ​ហើយ មិន​ដឹង​ជា​ទៅ​រក​ដី​មក​ពី​ខាង​ណា​មក​ទេ រលាយ​ហើយ។ ...ពេល​ហ្នឹង​ច្បាស់​ជា​អ្វី​ដែល​គេ​ចោទ​ថា បាត់​រាប់​រយ​រាប់​ពាន់​គីឡូម៉ែត្រ​ការ៉េ ត្រឹមត្រូវ​របស់​គេ​ហើយ។ ប៉ុន្តែ​ពេល​នេះ​សំណាង​ហើយ​វាស់​ទៅ​វា​លើស»
​​​ទាក់ទិន​បញ្ហា​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា បាន​មក​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​អនុវត្ត​ក្នុង​ពេល​ខាង​មុខ។
បញ្ហា​នេះ លោក ហ៊ុន សែន បាន​ចំណាយ​ពេល ៥​ម៉ោង និង ២០​នាទី ក្នុង​សភា​ជាតិ ដោយ​មាន​បញ្ចាំង​បង្ហាញ​រូបភាព​ផែនទី​ដែន​ទឹក និង​ដែន​គោក ​រវាង​កម្ពុជា និង​វៀតណាម ដែល​​​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម និង​​របប​លោក​សេនា​ប្រមុខ លន់ នល់។

Tuesday, September 4, 2012

ចរឹកអ្នកនយោបាយឆ្មាលាក់ក្រចក


ថ្ងៃទី០៤ កញ្ញា ឆ្នាំ ២០១២
ដោយ ស៊ន សង្វាត
សព្វថ្ងៃមានអ្នកយោបាយដែលខ្វះសីលធម៌នយោបាយជាច្រើន បានប្រើចរឹក
ថោកទាបបំពានលើសិទ្ធិបុគ្គលឯកជនដោយបានលួចយកឈ្មោះអ្នកដទៃ មក
ប្រើដើម្បីជាមធ្យោបាយ វាយប្រហារខ្មែរអ្នកជាតិនិយម ក្រោមសេចក្ដីច្រណែន
ឈ្នានីស នូវលាភសក្ការបន្តិចបន្ដួច ។ 

អ្នកនយោបាយឆ្មាលាក់ក្រចក ដែលតែងតែក្លែងបន្លំឯកសារក្លែងក្លាយ និងប្រើ
ប្រាស់ឈ្មោះ អនាមិក ឬក៏លួចយកឈ្មោះអ្នកដទៃមកប្រើ ហើយលួចវាយថ្នក់ 
ពីក្រោយខ្នងនោះ ជាអ្នកនយោបាយកំសាកជាទីបំផុត បញ្ចេញឥទ្ធិពលបិសាច
ដែលមានសារធាតុពិសពុល ដ៏សែនមហាគ្រោះថ្នាក់ មកលើប្រទេសជាតិខ្មែរ
ជាទីកំសត់របស់យើង ។

ប្រជាពលរដ្ឋខ្មែរ ប្រាកដជាមិនបានដឹងច្បាស់ទេ ថាអ្នកនយោបាយបច្ចុប្បន្ន 
សុទ្ធសឹងតែជាអ្នកនយោបាយសុប្បនិម្មិត ប្រើពាក្យសំដីធ្វើប្រជាភិថុតិ ដើរ
បោកបញ្ឆោតប្រជាពលសាមញ្ញ ដោយសំដែងឫកពារ ជាអ្នកសុភាពរាបសារ 
តែតាមការពិត គឺជាមនុស្សអាក្រក់ជូរជាតិ មាននិស្ស័យពាលតាំងអំពីកំណើត 
បន្ថោកបន្ទាបកិត្តិយសជាតិ ក្រោមមហច្ឆិតា អំណាចខ្យល់របស់ខ្លួន និងបក្ស
ពួក។

ក្នុងនាមខ្ញុំខ្មែរ អ្នកជាតិនិយមម្នាក់ ខ្ញុំសូមអំពាវនាវ ដល់មហាជនខ្មែរ គ្រប់ស្រ
ទាប់វណ្ណៈ ទាំងរស់នៅក្នុងប្រទេស និងរស់នៅជុំវិញពិភពលោក សូមមេត្តាកុំ
ចាញ់បោកពាក្យឃោសនាអកុលសរបស់អ្នកនយោបាយ ឆ្មាលាក់ក្រចកអោយ
សោះ ហើយសូមសំគល់មនុស្សអោយបានច្បាស់មុននឹងជឿលើនរណាម្នាក់
ដូចមានពាក្យស្លោកមួយឃ្លា និយាយថាកុំជឿលើអ្វីដែលកុម្មុយនិស្ដនិយាយ
ត្រូវមើលនូវអ្វីដែលកុំមនុស្ដធ្វើ›› ពាក្យនេះ ជាគតិមួយសម្រាប់ដាស់ស្មារតី
យើង កុំអោយស្លុងជឿលើបុគ្គល ដោយខ្វះការពិចារណា ។

សំដីមនុស្សគឺជាអាវុធមុខពីរ អាចនិយាយធ្វើអោយយើងរស់ និងអាចនិយាយ
ធ្វើអោយយើងស្លាប់បាន នៅពេលគេចង់បានអ្វីពីយើង គេព្យាយាមនិយាយ
អោយយើងទន់ចិត្ត តែនៅពេលដែលយើង ជឿស៊ប់ហើយនោះ គេនឹងចេញ
ចង្កូមពិសរបស់គេ ខាំទំពារស៊ីក្បាលយើង យ៉ាងងាយស្រួល។

សេចក្ដីដូចខ្ញុំ បានបញ្ជាក់ខាងលើនេះ គឺវាបានកើតឡើងរួចខ្លះមកហើយ ហើយ
បាននិងកំពុងបន្តកើតឡើងទៀត នៅក្នុងឆាកល្ខោននយោបាយឆ្ពិនភ្នែក របស់
ក្រុមបុគ្គលអាត្មានិយម ដែលយកពាក្យនយោបាយមកបោកប្រាស់ពលរដ្ឋដើម្បី
ដូរយកបាយស៊ី ពេលស៊ីបាយគេអស់ហើយ ក៏បោកឆ្នាំងចោល។

របត់នយោបាយ ដែលបត់មកដល់ ច្រាំងទល់មួយនេះ បានកំពុងតែបំផ្លាញ 
វាសនាអនាគតប្រទេសជាតិ ដោយស្នាដៃកូនខ្មែរខ្លួនឯងមួយចំនួន ច្រើនជាង
គេបំផ្លាញ នេះដោយសារ ភាពលោភលន់ហួសប្រមាណ របស់ក្រុមមនុស្ស
ធុនកាកសំណល់សង្គម ហើយដែលជាមេរោគ បំផ្លាញសង្គមជាតិ យ៉ាង
ហាវជាទីបំផុត៕

Monday, September 3, 2012

ក្រសួង​មហាផ្ទៃ​យល់​ព្រម​ឲ្យ​បង្កើត​គណបក្ស "សង្គ្រោះ​ជាតិ"


2012-09-02
ក្រសួង​មហាផ្ទៃ​យល់​ព្រម​ឲ្យ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តាម​ការ​ស្នើ​សុំ​ចុះ​បញ្ជី​បង្កើត​គណបក្ស​ថ្មី​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នោះ​ហើយ។
និម្មិតសញ្ញា គណបក្សសង្រ្គោះជាតិ

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​អ្នក​នាំ​ពាក្យ​សម្ព័ន្ធ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កញ្ញា ថា ក្រសួង​មហាផ្ទៃ បាន​ជូន​ដំណឹង​ឲ្យ​លោក​ដឹង​ថា ក្រសួង​មហាផ្ទៃ ទទួល​យក​សំណើ​ស្ដីការ​សុំ​បញ្ជី​បង្កើត​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ហើយ។
លោក ប៉ុល ហំម ជា​អនុ​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះអាសន្ន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា នៅ​ច័ន្ទ ទី​៣ កញ្ញា លោក​នឹង​ទៅ​យក​លិខិត​អនុញ្ញាត​ស្ដីពី​ការ​ទទួល​ស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ពី​ក្រសួង​មហាផ្ទៃ។
លោក ប៉ុល ហំម អះអាង​ទៀត​ថា ជា​ជំហាន​បន្ទាប់​ទៀត លោក​នឹង​រៀបចំ​រក​ស្នាម​មេដៃ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤​ពាន់​នាក់ ដើម្បី​ឲ្យ​គណបក្ស​នេះ​មាន​សុពលភាព៖ «ហើយ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ហ្នឹង​នៅ​ដដែល​ទេ ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​នេះ​មិន​ឈរ​ឈ្មោះ​ប្រកួតប្រជែង​បោះ​ឆ្នោត​នោះ​ទេ គឺ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​ចុះ​បញ្ជី​ប្រកួត​ប្រជែង​បោះ​ឆ្នោត ហើយ​សមាជិក​គណបក្ស​សិទ្ធិ​មនុស្ស និង​សមាជិក​គណបក្ស សម រង្ស៊ី នឹង​មក​ចូល​រួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ រួម​នឹង​សមាជិក​បក្ស​ដទៃ​ទៀត»
ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​ជំពូក​ទី​៥ បញ្ជាក់​ថា គណបក្ស​នយោបាយ​សុំ​ចុះ​បញ្ជី​គណបក្ស​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ៤​ពាន់​នាក់ មក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា។ សមាជិក​ទាំង​នោះ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ មាន​អាសយដ្ឋាន​​ស្នាម​មេដៃ​មាន​​ប័ណ្ណ​សមាជិក​គណបក្ស និង​កាលបរិច្ឆេទ​​ចូល​ជា​សមាជិកភាព គណបក្ស​នយោបាយ​ឲ្យ​បាន​ច្បាស់លាស់។
គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះអាសន្ន និង​លោក ប៉ុល ហំម ធ្វើ​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះអាសន្ន។
ក្រសួង​មហាផ្ទៃ​បាន​ទទួល​យក​សំណើ​សុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ នៅ​ក្រោយ​ពេល​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២០ សីហា កន្លង​ទៅ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​កញ្ញា។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​លើក​ឡើង​ថា នេះ​ជា​សញ្ញា​ល្អ​មួយ​ដែល​ក្រសួង​មហាផ្ទៃ បាន​បើក​ចំហ​ឲ្យ​ប្រកួតប្រជែង​ផ្នែក​នយោបាយ។
លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា។

The culture of buttering up to VIPs and gov't leaders is taking root in Cambodia


វប្បធម៌​គាំទ្រ​សម្ដី​​អ្នកធំ​ឬ​មេដឹកនាំ​ប្រទេស​​ចាក់​ឫស​​ក្នុង​​សង្គម​ខ្មែរ 
វប្បធម៌​គាំទ្រ​សម្ដី​របស់​​អ្នកធំ ឬ​មេដឹកនាំ​ប្រទេស ទោះ​ចេញ​ពី​ដួង​ចិត្ត​ពិត ឬ​
គ្រាន់​តែ​បំពង​សំឡេង​ហៃអើៗ​តាម​ក្រោយ ដើម្បី​លាភ​សក្ការៈ​ក្តី កំពុង​ចាក់​
ឫស​​យ៉ាង​ជ្រៅ​ក្នុង​សង្គម​ខ្មែរ។ 
2012-09-02
ដោយ សេក បណ្ឌិត
Radio Free Asia

ហ៊ុន សែន

អញថា អាសែនធ្លាក់ទឹក! ហៃអើៗ!
Synopsis: The culture of supporting words by government VIPs – whether out of sincerity or for buttering up to them for personal benefits – is taking roots in the Cambodian society. Such behavior shows that Cambodia is not an advanced country yet, both in terms of respect of human rights and democracy. Sociology experts believe that the culture of buttering up words by government leaders shows that these leaders are using their power to the maximum. Because these leaders use their power and the authority at their disposal, people around them live in fear and they only have one choice left: supporting these leaders regardless of whether it is right or wrong.

អ្នក​តាម​ដាន​ការ​វិវឌ្ឍន៍​នៃ​ស្ថានការណ៍​សង្គម​ មើល​ឃើញ​ថា វប្បធម៌​នេះ​កើត​ឡើង​ដោយ​ឥទ្ធិពល​អំណាច​ខ្លាំង​ក្លា​ពេក ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រទេស​មួយ​នេះ​មិន​ទាន់​ជឿន​លឿន​ខាង​​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាប្រជាធិបតេយ្យ​នោះ​ទេ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​សង្គម​បាន​បង្ហាញ​ថា វប្បធម៌​ហៃអើ​ដែល​មនុស្ស​មួយ​ក្រុម​គេ​តែង​តែ​កៀរគរ​គ្នា​គាំទ្រ​លើ​សម្ដី​មេដឹកនាំ​ប្រទេស ឬ​តំបន់​ណា​មួយ​នោះ បាន​បង្ហាញ​ថា មេដឹកនាំ​នោះ​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដល់​កំពូល​ហើយ។

ការ​ប្រើ​ប្រាស់​អំណាច ឬ​សមត្ថកិច្ច​គ្រប់​យ៉ាង​បែប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មិន​ហ៊ាន​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់ ឬ​ជំទាស់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ភ័យ​ខ្លាច ហើយ​មាន​តែ​វិធី​ម្យ៉ាង​គត់ គឺ​គាំទ្រ​គំនិត​របស់​មេធំ​ បើ​ទោះ​បី​ជា​ការ​គាំទ្រ​នោះ​ខុស​ក៏ដោយ​ត្រូវ​ក៏ដោយ

Sunday, September 2, 2012

អាណានិគមបែបថ្មីតាមរូបភាពក្រុមហ៊ុន និង ការផ្តល់ដីសម្បទាន - The Neo-Colonism through the picture of Company and land Concession

ថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១២
ដោយ៖ ឃ្លាំង វឌ្ឍនជាតិ

 យួនបានប្តូរយុទ្ធសាស្រ្តពីរូបភាពអាណានិគមដោយផ្ទាល់ ដូចកាលពីឆ្នាំ ១៩៧៩
មកជាអាណានិគមបែបថ្មីវិញ ដោយយួនបានក្លែងភេទជាខ្មែរដើម្បីគ្របគ្រងខ្មែរ។
យួនបានប្រើប្រាស់ក្រុមហ៊ុនជាការបំភ័ន្តភ្នែកខ្មែរបិទបាំងមិនឲ្យខ្មែរមើលឃើញ ថា
ខ្មែរនៅក្រោមការត្រួតត្រារបស់ កម្មុយនិស្តយួន។

ក្រុមហ៊ុនទាំងនោះ ភាគច្រើនជាក្រុមហ៊ុនយួន ដែលយកទាហានធ្វើជាកម្មករត្រួត
ត្រាមើលសភាពការណ៍នៅក្នុងប្រទេសខ្មែរ។ តាមរយះពាក្យថាអភិវឌ្ឍន៍ (អភិវ័ធ) 
និង ច្បាប់សម្បទាន យួនបានដណ្តើមដីធ្លីពលរដ្ឋខ្មែរដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់
ធ្ងរដលផលប្រយោជន៍ និង ជីវភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ ពលរដ្ឋរងទុក្ខវេទនា
ឥតល្ហែឈឺចាប់មិនចេះចប់មិនចេះហើយអំពីការរឹបអូសយកដីធ្លី កេរអាករ និងផ្ទះ
សម្បែងពីអ្នកមានអំណាចដោយគ្មានអ្នកណាជួយរកយុត្តិធម៌ឲ្យឡើយ។

ជាពិសេសនាពេលថ្មីៗនេះ ក្រុម ហ៊ុន ៧- អែនជី ក្រុម ផាន-អ៊ីម៉ិច ក្រុមហ៊ុន ស៊ូកា
កូអ៊ីននិងក្រុមហ៊ុនទុច្ចរិតមួយចំនួនធំទៀតបានប្រើអំពើហិង្សា បាញ់បោះពលនិង
ប្លន់ដីពលរដ្ឋ រហូតបានបញ្តាលឲ្យពលរដ្ឋរាប់ពាន់នាក់រងរបួសយ៉ាងដំណំ ពីការ
វាយធ្វើបាបពីសំណាក់ប៉ូលីសនិងក្រុមសន្តិសុខស៊ីឈ្នួលក្រុមហ៊ុនហើយស្រ្តីមា្នក់
នៅសហគមន៍បឹងកក់ បានលោតទឹកធ្វើអត្តឃាត កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ
២០១១ កន្លងទៅថ្មីៗនេះ ទាំងអស់នេះជាទង្វើអមនុស្សធម៌ និង យ៉ាងថោកទាប
ជាទីបំផុតនៃរដ្ឋាភិបាលកញ្ចះយួន។

ការដែលយួនប្រើរូបភាពអាណានិគមបែបថ្មីនេះដើម្បីកុំឲ្យពលរដ្ឋខ្មែរមើលឃើញ
និង ដឹងអំពីមហច្ឆិតារបស់វា (យួន) ។ បើសិនជាខ្មែរយើងដឹងខ្មែរយើងមើលឃើញ 
អាចនាំឲ្យប្រជាពលរដ្ឋខ្មែរងើបឡើងបាស់បោរប្រឆាំងជាមួយយួនដូចកាលសម័យ
មេទ័ព ទ្រឿង - មិញយ៉ាង ចូលមកត្រួតត្រាខ្មែរ។ ហេតុដូច្នេះហើយការផ្តល់ដីសម្ប
ទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន យួន ដែលមានរយះពេល ៩៩ ឆ្នាំនេះបានបង្ហាញឲ្យ
ឃើញច្បាស់ថា ក្នុងពេលអានាគតដ៏ខ្លីខាងមុខ ប្រទេសជាតិខ្មែរ កណ្តាល អាចនឹង
ធ្លាក់ក្នុងកណ្តប់ដៃយួនដែលក្លែងភេទធ្វើជាខ្មែរទាំងស្រុង ហើយប្រជាពលរដ្ឋខ្មែរ
ពិតប្រាកដរស់នៅជាជនជាតិភាគតិចរបស់យួន នៅលើទឹកដីខ្លួនឯងដូចចាមនិង
កម្ពុជាក្រោមជាក់ជាពុំខានខានឡើយ៕

សម្ពោធ​រូបសំណាក​មេទ័ព​ខ្មែរ​២​រូប​ចំ​ថ្ងៃ​កំណើត​លោក ហ៊ុន សែន


2012-09-01
មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ​ការ​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​​រូប​សំណាក់​​មេទ័ព ២​រូប ដែល​​គេ​ចាត់​ទុក​​ជា​មេទ័ព​ដែល​មាន​កេរ្តិ៍​​ឈ្មោះ​ល្បី​ល្បាញ និង​មហិទ្ធិឫទ្ធិ​ការពារ​ទឹក​ដី​ក្នុង​សម័យ​លង្វែក គឺ​​តេជោ​មាស និង​តេជោ​យ៉ត ​​ធ្វើ​ឡើង​ចំ​ថ្ងៃ​កំណើត​របស់​​នាយករដ្ឋមន្ត្រី​​លោក ហ៊ុន សែន។
(Photo: CEN)
លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ក្នុង​​​ពិធី​សម្ពោធ​រូប​សំណាក​មេទ័ព​ទាំង​ពីរ​នៅ​សួន​ច្បារ​​មាត់​ទន្លេ​ មុខ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ​កញ្ញា​ ថា ​​ថ្ងៃ​សម្ភោធ​រូប​សំណាក​នេះ គឺ​ចំ​ថ្ងៃ​កំណើត​របស់​លោក ហ៊ុន សែន ​គឺ​ថ្ងៃ ១៥​កើត ឆ្នាំ​រោង។
លោក កែប ជុតិមា ចាត់​ទុក​ថា ​ក្នុង​ចំណោម​មេទ័ព ៤៩​នាក់ ដែល​ទទួល​បាន​គោរមងារ​ជា "តេជោ" ​ក្នុង​នោះ​ក៏​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​ ដែល​គេ​គិត​ថា​ សាកសម​ក្នុង​ការ​ទទួល​បាន​ឋានៈ​មួយ​នេះ​សម្រាប់​ជាតិ​មាតុ​ភូមិ។
លោក កែប ជុតិមា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ ១៥​កើត​ពេញបូណ៌មី ខែ​ស្រាពណ៍ ឆ្នាំ​រោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ដែល​ជា​ទិវា​ខួប​មួយ​ចក្រ​រាសី​របស់​សម្ដេច​​អគ្គមហាសេនាបតី ហ៊ុន សែន។ ការ​ចាប់​បដិសន្ធិ​របស់​សម្ដេច​តេជោ​នៅ​លើ​មាតុ​ភូមិ​យើង គឺ​ជា​​ការ​បង្ហាញ​អំពី​ភ័ព្វសំណាង​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ទទួល​តួ​អង្គ​ដ៏​ខ្លាំងក្លា ហើយ​ដែល​ប្រជាជន​កម្ពុជា ទូទាំង​រាជធានី​សូម​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ សូម​ប្រសិទ្ធិនាម​ជូន​សម្ដេច​ជា​មហាបុរស​នៃ​ប្រវត្តិសាស្ត្រ​នា​ឱកាស​ដ៏​មហា​ប្រសើរ​នេះ»

Wednesday, August 29, 2012

អភិវឌ្ឍន៍ដើម្បីយួន

ដោយ. ឆាំ ឆានី ២៨ សីហា ២០១២
១. ផ្លូវកៅស៊ូ ស្រះទឹក មន្ទីរពេទ្យ សាលារៀន និងអគារ ដ៏ប្រណិតៗដែល ហេង សំរិន យកលុយ​ជាតិទៅ​អភិវឌ្ឍន៍នៅក្នុងភូមិអន្លង់ជ្រៃ មុននិងកាត់ទៅឲ្យយួន ។
អភិវឌ្ឍន៍ដើម្បីយួនឬ ?
២.គ្មានទេ ផ្លូវកៅស៊ូ ស្រះទឹក មន្ទីពេទ្យ សាលារៀន និងទីជំរក សំរាប់ប្រជាពលរដ្ឋ​ខ្មែរដែលពួក ហ៊ុន សែន ក្បត់ខ្មែរថែយួន ជម្លៀស បង្ខំ បណ្តេញ បង ប្អូន អ្នកបុរីកីឡា ឲ្យទៅ​រស់នៅក្នុង​តំបន់ភ្នំបាត ។

សម្លាប់ខ្មែរដោយយកលេះអភិវឌ្ឍន៍ឬ ?

Tuesday, August 28, 2012

Sam Serey's mission in Thailand


លោក ហ៊ុន សែន៖ អាស៊ាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទាំង​កម្រិត​សកល​និង​តំបន់


2012-08-27
កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៤៤ នៃ​បណ្ដា​ប្រទេស​អាស៊ាន បាន​ចាប់​ផ្ដើម​ហើយ​នៅ​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា។
លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន
ក្នុង​ឆ្នាំ​២០១២ ថ្លែង​បើក​កិច្ច​ប្រជុំ​ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ នា​ខេត្ត​
សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា ឆ្នាំ​២០១២។
ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្រោយ​គ្នា​ពីរ​ថ្ងៃ បន្ទាប់​ពី​ក្រុម​ឧត្តម​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន បាន​ជួប​ប្រជុំ​គ្នា​តាំង​តែ​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា កន្លង​ទៅ​នោះ។
លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN=អាស៊ាន) ក្នុង​ឆ្នាំ​នេះ បាន​អញ្ជើញ​ធ្វើ​ជា​គណៈអធិបតី​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា។
កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម និង​ដើម្បី​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ជាមួយ​នឹង​ប្រទេស​ជា​ដៃគូ​ពិភាក្សា​ផ្សេង​ទៀត។
លោក​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​អាស៊ាន​ទាំង​អស់ កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឱ្យ​បាន​សម្រេច​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ឱ្យ​មាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺ​ជា​គោល​បំណង​នៃ​អាទិភាព​ខ្ពស់​បំផុត​មួយ ដើម្បី​ប្រែ​ក្លាយ​តំបន់​អាស៊ាន ឱ្យ​ទៅ​ជា​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​តែ​មួយ ដោយ​មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវា ការ​វិនិយោគ ពលករ​ជំនាញ និង​មូលធន ឱ្យ​កាន់​តែ​សេរី​ជាង​មុន ដើម្បី​ជំនះ​លើ​ការ​គាំពារ​និយម ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ និង​សេវា​ក្នុង​អាស៊ាន។

Monday, August 27, 2012

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC


2012-08-26
ជា​ទូទៅ នៅ​ក្នុង​ប្រទេស​នីមួយៗ យើង​ដឹង​ថា ស្ថាប័ន​សម្រាប់​ដោះស្រាយ​ជម្លោះ​ខាង​ផ្លូវ​ច្បាប់ គឺ​តុលាការ​ជាតិ ៣​ថ្នាក់ ដែល​មាន សាលា​ដំបូង សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។ ការ​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំពូល ដែល​ជា​សេចក្ដី​សម្រេច​បិទ​លែង​ឱ្យ​មាន​ការ​តវ៉ា​តទៅ​ទៀត។
បើ​ដូច​ការ​ពោល​ខាង​ដើម​នេះ តើ​អាច​មាន​មធ្យោបាយ​ណា​ផ្សេង​ទៀត​ទេ ប្រសិន​បើ​ពលរដ្ឋ​ប្រទេស​មួយ ទទួល​រង​ការ​ឈឺ​ចាប់​ពី​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ហើយ​មិន​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ថ្នាក់​ជាតិ​របស់​ប្រទេស​នោះ? តើ​ស្ថាប័ន​នោះ​មាន​ឈ្មោះ​អ្វី?
ក្នុង​ករណី​បែប​ដូច​ការ​លើក​ឡើង​ពី​ខាង​ដើម​នេះ អ្នក​ច្បាប់​បាន​ពន្យល់​ថា ពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ អាច​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​បាន។ តុលាការ​នេះ​មាន​ឈ្មោះ​ថា "តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ” (ICC)។
តើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ជា​អ្វី? សៀវភៅ​មាន​ចំណង​ជើង​ថា "គោលការណ៍​បឋម ស្ដីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បោះពុម្ព​ដោយ​វេទិកា​អាស៊ី ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​ប្រទេស​ថៃ បក​ប្រែ​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​សរសេរ​ថា តុលាការ​នេះ គឺ​ជា​តុលាការ​ឯករាជ្យ និង​អចិន្ត្រៃយ៍ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហគមន៍​អន្តរជាតិ នៃ​រដ្ឋ​នានា រួម​គ្នា​បង្កើត​ឡើង​ស្រប​តាម​លក្ខន្តិកៈ​ក្រុង​រ៉ូម (Rome Statute)។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​ទីតាំង​នៅ​ទី​ក្រុង​ឡាអេ (Hague) ប្រទេស​ហុល្លង់។
ដូច​គ្នា​នេះ​ដែរ សាស្ត្រាចារ្យ​ច្បាប់ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ក្រុង​ភ្នំពេញ គឺ​សាស្ត្រាចារ្យ អ៊ីហ្សាម មូសារ (Isham Mousar) ពន្យល់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ មាន​អាណត្តិ​ការងារ​របស់​ខ្លួន​ស្ថិតស្ថេរ គ្មាន​ពេល​បញ្ចប់​ទេ បន្ទាប់​ពី​គេ​បង្កើត​ហើយ៖ «មាន​ន័យ​ថា តុលាការ​ហ្នឹង​មិន​មាន​ពេល​កំណត់​របស់​ខ្លួន​ទេ គឺ​តុលាការ​ហ្នឹង នឹង​មាន​ជីវិត​ចាប់​ពី​ពេល​គេ​បង្កើត​ជា​រៀង​រហូត ដរាប​ណា​សមាជិក​នៃ​តុលាការ​ហ្នឹង គាត់​សម្រេច​នៅ​ក្នុង​សភា​របស់​ខ្លួន​ថា តុលាការ​ហ្នឹង​ត្រូវ​បិទ ទើប​តុលាការ​ហ្នឹង​បិទ​តែ​ម្ដង។ ក៏​ប៉ុន្តែ ជា​ករណី​មួយ​មិន​មាន​ភាព​ងាយ​ស្រួល​ទេ ហើយ​យើង​អះអាង​ថា តុលាការ​ហ្នឹង​មាន​ជីវិត​ជា​រៀង​រហូត»

ព្រះវិហារវត្តបឹងកក់ ត្រូវឆេះដោយភ្លើងទៀនវស្សា


ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ព្រះវិហារវត្តបឹងកក់ ឋិតនៅក្នុងភូមិបឹងកក់ ស្រុកពងទឹក ខេត្តឃ្លាំង (ấp Bưng Cóc, 
xã Phú Mỹ, huyện Mỹ Tú, tỉnh Sóc Trăng) ត្រូវបានភ្លើងឆេះទៀតហើយ បន្ទាប់ពី
ព្រះវិហារវត្តប្រសាទគង់ដែលមានអាយុជិត ៨០០ ឆ្នាំ ត្រូវឆេះដោយភ្លើងទៀននៅ
ក្នុង ខែសីហានេះដែរ ។  នេះជាលើកទី ២ ហើយ ដែលព្រះវិហារវត្តខ្មែរនៅកម្ពុជា
ក្រោមត្រូវឆេះដោយភ្លើងទៀនក្នុង ទេសកាលចូលព្រះ វស្សាជាបន្តបន្ទាប់ ក្នុងអំ
ឡុងពេល២សប្ដាហ៍តែ ប៉ុណ្ណោះ ។

ប្រភពព័ត៌មានវៀតណាមក្នុងស្រុកបានរាយការណ៍ថា នៅថ្ងៃទី ២៥ ខែសីហា ម្សិល
មិញនេះវេលា ម៉ោងមួយកន្លះ រសៀល (ម៉ោង ១៥:៣០ នាទី) ភ្លើងបានចាប់ផ្ដើមឆាប់
ឆេះព្រះវិហារវត្តបឹងកក់ ដោយទៀនព្រះវស្សារលំហើយឆេះរាលតគ្នា ។

លោក ត្រឹង វ៉ាំង ហ្វាង(Trần Văn Quang)លេខាធិការឃុំភូម៉ី (xã Phú Mỹ)បានប្រាប់ 
សារព័ត៌ មានវៀតណាមអំពីមូលហេតុនៃការឆេះនេះថា ដោយសារទៀនព្រះវស្សារ
លំ ហើយឆេះរាលទៅ ទៀន ផ្សេងដែលនៅក្នុងព្រះវិហារ ។​  លោកបានបន្តទៀតថា 
មុនពេលភ្លើងឆេះ មានទៀនចំនួន ២៤ដើមក្នុង មួយដើមៗទម្ងន់ប្រមាណពី៩ទៅ១០ 
គីឡូក្រាម  នៅក្នុងព្រះវិហារនេះ 

មនុស្សរាប់រយនាក់ ក្នុងនោះមានពុទ្ធបរិស័ទដែលនៅជុំវិញវត្ត និងកម្លាំងសន្តិសុខស
ង្គ្រោះអគ្គិភ័យ នៃអាជ្ញាធរ វៀតណាម ផងដែរ បានមកជួយពន្លត់គ្រោះអគ្គិភ័យនេះ ។ 
រយៈពេលពីរម៉ោង នៃការ ឆេះភ្លើងត្រូវបានពន្លត់ តែវត្ថុផ្សេងៗក្នុងព្រះវិហារ ដូចជា 
ព្រះពុទ្ធរួប ជាដើមត្រូវបាន ឆេះកម្លោច ។

វត្តបឹងកក់ បានកកើតឡើងក្នុង ព. ស. ២២៧១ គ. ស. ១៧២៧ គិតមកទល់ពេល
នេះ មានអាយុកាល ២៨៥ ឆ្នាំ ហើយ ។

នេះជាលើកទី ២ ហើយ ដែលវត្តខ្មែរនៅខេត្តឃ្លាំង ត្រូវបានឆេះក្នុងរដូវព្រះវស្សា
នេះជាបន្តបន្ទាប់ ក្នុងរយៈពេលពីរ សប្ដាហ៍កន្លងមកនេះ ក្រោយពីវត្តប្រាសាទគង់
 ជាវត្តបុរាណដែលមានអាយុកាល ៧៨៨ ឆ្នាំ ត្រូវបានឆេះកាលពីព្រឹកថ្ងៃទី១៣ ខែ
សីហា កន្លងទៅនេះ ។ 

សូមរំឭកឡើងវិញផងដែរថា កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ព្រះវិហារវត្ត
សេរីតេ ជោ មហាទុប ឋិតនៅក្នុងខេត្តឃ្លាំង ត្រូវបានឆេះ ដោយករណីភ្លើងទៀន 
ព្រះវស្សានេះដែរ ។ 

ខេត្តឃ្លាំងមានវត្តទាំងអស់ចំនួន ៩១  ដែលជាកន្លែងសក្ការបូជារបស់ពលរដ្ឋខ្មែរ
ក្រោម  កន្លែងព្រះ សង្ឃ សិក្សាប្រតិបត្តិតាម ពុទ្ធោវាទ  និងជាមជ្ឈមណ្ឌលអក្សរ 
សាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម ៕
ក្រុមពន្លត់អគ្គិភ័យនៅក្នុងព្រះវិហារក្រោយពេលភ្លើងបានរលត់ ។

Sunday, August 26, 2012

បក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​បញ្ជូន​អ្នក​អង្កេត​ការណ៍​ពិនិត្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត


2012-08-24
គណបក្ស​សិទ្ធិ​មនុស្ស និង​សម រង្ស៊ី ធ្វើ​ពហិការ​មិន​បញ្ជូន​ភ្នាក់ងារ​ចុះ​អង្កេត​ការណ៍​ពី​សកម្មភាព​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១២ ទេ។
RFA/Sok Serey/ តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ
ការ​ធ្វើ​ពហិការ​នេះ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ដោយ​សារ​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មិន​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ដែល​មាន​ភាព​សាំញ៉ាំ​នោះ​ទេ។
កាល​បរិច្ឆេទ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ នៅ​តាម​ឃុំ-សង្កាត់ មាន​រយៈពេល​៤២​ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។
ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​២០១២ ជា​ការ​កសាង​បញ្ជី​បោះ​ឆ្នោត​មួយ សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
យ៉ាង​នេះ​ក្តី មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​២ មាន​គណបក្ស សិទ្ធិ​មនុស្ស និង​សម រង្ស៊ី បាន​ប្រកាស​ថា មិន​បញ្ជូន​ភ្នាក់ងារ ឬ​សមាជិក​របស់​ខ្លួន​ចូល​រួម​អង្កេត​ការណ៍​សកម្មភាព​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ នេះ​ទេ។
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី លោក​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​បក្ស​ប្រឆាំង មិន​បញ្ជូន​អ្នក​អង្កេត​ការណ៍ ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ ដោយ​សារ​តែ គ.ជ.ប មិន​បាន​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត ដែល​មាន​ភាព​សាំញ៉ាំ​នោះ​ទេ។

ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន​ជួប​ប្រជុំ​រៀបចំ​សេចក្ដី​ព្រាង​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន


2012-08-25
ក្រុម​ឧត្តម​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន មក​ពី​បណ្ដា​ប្រទេស​ចំនួន​១០ បាន​ចាប់​ផ្ដើម​ជួប​ប្រជុំ​គ្នា​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​សីហា ដើម្បី​រៀបចំ​សេចក្តី​ព្រាង​ជាច្រើន ព្រម​ទាំង​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​របាយការណ៍​មួយ​ចំនួន សម្រាប់​ទុក​ជា​ឯកសារ​ត្រៀម​ដាក់​ជូន​ទៅ​ក្នុង​អង្គ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី៤៤ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​២ថ្ងៃ​ខាង​មុខ​ទៀត​នេះ។
ក្រុម​ឧត្តម​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០ ជួប​ប្រជុំ​គ្នា​ធ្វើ​
សេចក្តី​ព្រាង និង​ពិនិត្យ​ទៅ​លើ​របាយការណ៍​មួយ​ចំនួន ដើម្បី​ត្រៀម​
ដាក់​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ជួប​ប្រជុំ​នៅ​ពេល​ឆាប់ៗ
នា​សណ្ឋាគារ​អប្សរា​អង្គរ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១២។
ក្រុម​អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន ទាំង​នោះ កំពុង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ស្វែងរក​ផល​ចំណេញ​ខាង​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ក្រៅ​តំបន់។
លោក កាន់ ច័ន្ទមេត្តា ជា​អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម របស់​ប្រទេស​កម្ពុជា លោក​បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​សម្រាក​ពី​កិច្ច​ប្រជុំ​ថា ក្រុម​ឧត្តម​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​សីហា គឺ​បាន​ធ្វើ​ការ​ពិភាក្សា​រួម​គ្នា​អំពី​តំបន់​វិនិយោគ និង​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​របាយការណ៍​មួយ​ចំនួន ស្ដីពី​តំបន់​សេរី​អាស៊ាន៖ «កាល​ពី​ព្រឹក​មិញ​ហ្នឹង កិច្ចប្រជុំ​មាន​ការ​ពិភាក្សា​គ្នា ដោយ​ផ្លាស់​ប្ដូរ​នូវ​យោបល់​ជាច្រើន។ ប៉ុន្តែ​អត់​ទាន់​បាន​លទ្ធផល​នោះ​ទេ។ ប្រហែល​ជា​បាន​លទ្ធផល នៅ​ពេល​ដែល​ចប់​ព្រឹក​នេះ ឬ​ក៏​អាច​ជា​រសៀល​នេះ ឬ​ក៏​អាច​ថ្ងៃ​ស្អែក។ របាយការណ៍​នេះ​ជា​ធម្មតា កាល​ណា​ឧត្តម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន គាត់​នឹង​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដើម្បី​អនុម័ត​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ»
ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​រយៈពេល​៧ថ្ងៃ នៅ​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ក៏​នឹង​មាន​ការ​ជួប​ពិភាក្សា​រវាង​ក្រុម​រដ្ឋមន្ត្រី​បណ្ដា​ប្រទេស​អាស៊ាន ជាមួយ​នឹង​ប្រទេស​ក្រៅ​តំបន់​ចំនួន​៨​ផ្សេង​ទៀត​ដែរ។
ប្រទេស​ចំនួន​៨ គឺ​មាន​សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ឥណ្ឌា នូវែលហ្សេឡង់ រុស្ស៊ី ចិន និង​ជប៉ុន មាន​គម្រោង​បញ្ជូន​មន្ត្រី​របស់​គេ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​បណ្ដា​ប្រទេស​អាស៊ាន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​នេះ។
សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​មាន​គម្រោង​នឹង​បញ្ជូន​លោក រ៉ន ខឺក (Ron Kirk) ដែល​ជា​ទីប្រឹក្សា​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​របស់​លោក​ប្រធានាធិបតី អូបាម៉ា (Obama) មក​កាន់​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៣០-៣១ ខែ​សីហា ដើម្បី​ចូល​រួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ជួប​ប្រជុំ​ផ្នែក​ធុរកិច្ច​កំពូល​រវាង​សហរដ្ឋអាមេរិក អាស៊ាន ផង៕