Tuesday, September 4, 2012

ចរឹកអ្នកនយោបាយឆ្មាលាក់ក្រចក


ថ្ងៃទី០៤ កញ្ញា ឆ្នាំ ២០១២
ដោយ ស៊ន សង្វាត
សព្វថ្ងៃមានអ្នកយោបាយដែលខ្វះសីលធម៌នយោបាយជាច្រើន បានប្រើចរឹក
ថោកទាបបំពានលើសិទ្ធិបុគ្គលឯកជនដោយបានលួចយកឈ្មោះអ្នកដទៃ មក
ប្រើដើម្បីជាមធ្យោបាយ វាយប្រហារខ្មែរអ្នកជាតិនិយម ក្រោមសេចក្ដីច្រណែន
ឈ្នានីស នូវលាភសក្ការបន្តិចបន្ដួច ។ 

អ្នកនយោបាយឆ្មាលាក់ក្រចក ដែលតែងតែក្លែងបន្លំឯកសារក្លែងក្លាយ និងប្រើ
ប្រាស់ឈ្មោះ អនាមិក ឬក៏លួចយកឈ្មោះអ្នកដទៃមកប្រើ ហើយលួចវាយថ្នក់ 
ពីក្រោយខ្នងនោះ ជាអ្នកនយោបាយកំសាកជាទីបំផុត បញ្ចេញឥទ្ធិពលបិសាច
ដែលមានសារធាតុពិសពុល ដ៏សែនមហាគ្រោះថ្នាក់ មកលើប្រទេសជាតិខ្មែរ
ជាទីកំសត់របស់យើង ។

ប្រជាពលរដ្ឋខ្មែរ ប្រាកដជាមិនបានដឹងច្បាស់ទេ ថាអ្នកនយោបាយបច្ចុប្បន្ន 
សុទ្ធសឹងតែជាអ្នកនយោបាយសុប្បនិម្មិត ប្រើពាក្យសំដីធ្វើប្រជាភិថុតិ ដើរ
បោកបញ្ឆោតប្រជាពលសាមញ្ញ ដោយសំដែងឫកពារ ជាអ្នកសុភាពរាបសារ 
តែតាមការពិត គឺជាមនុស្សអាក្រក់ជូរជាតិ មាននិស្ស័យពាលតាំងអំពីកំណើត 
បន្ថោកបន្ទាបកិត្តិយសជាតិ ក្រោមមហច្ឆិតា អំណាចខ្យល់របស់ខ្លួន និងបក្ស
ពួក។

ក្នុងនាមខ្ញុំខ្មែរ អ្នកជាតិនិយមម្នាក់ ខ្ញុំសូមអំពាវនាវ ដល់មហាជនខ្មែរ គ្រប់ស្រ
ទាប់វណ្ណៈ ទាំងរស់នៅក្នុងប្រទេស និងរស់នៅជុំវិញពិភពលោក សូមមេត្តាកុំ
ចាញ់បោកពាក្យឃោសនាអកុលសរបស់អ្នកនយោបាយ ឆ្មាលាក់ក្រចកអោយ
សោះ ហើយសូមសំគល់មនុស្សអោយបានច្បាស់មុននឹងជឿលើនរណាម្នាក់
ដូចមានពាក្យស្លោកមួយឃ្លា និយាយថាកុំជឿលើអ្វីដែលកុម្មុយនិស្ដនិយាយ
ត្រូវមើលនូវអ្វីដែលកុំមនុស្ដធ្វើ›› ពាក្យនេះ ជាគតិមួយសម្រាប់ដាស់ស្មារតី
យើង កុំអោយស្លុងជឿលើបុគ្គល ដោយខ្វះការពិចារណា ។

សំដីមនុស្សគឺជាអាវុធមុខពីរ អាចនិយាយធ្វើអោយយើងរស់ និងអាចនិយាយ
ធ្វើអោយយើងស្លាប់បាន នៅពេលគេចង់បានអ្វីពីយើង គេព្យាយាមនិយាយ
អោយយើងទន់ចិត្ត តែនៅពេលដែលយើង ជឿស៊ប់ហើយនោះ គេនឹងចេញ
ចង្កូមពិសរបស់គេ ខាំទំពារស៊ីក្បាលយើង យ៉ាងងាយស្រួល។

សេចក្ដីដូចខ្ញុំ បានបញ្ជាក់ខាងលើនេះ គឺវាបានកើតឡើងរួចខ្លះមកហើយ ហើយ
បាននិងកំពុងបន្តកើតឡើងទៀត នៅក្នុងឆាកល្ខោននយោបាយឆ្ពិនភ្នែក របស់
ក្រុមបុគ្គលអាត្មានិយម ដែលយកពាក្យនយោបាយមកបោកប្រាស់ពលរដ្ឋដើម្បី
ដូរយកបាយស៊ី ពេលស៊ីបាយគេអស់ហើយ ក៏បោកឆ្នាំងចោល។

របត់នយោបាយ ដែលបត់មកដល់ ច្រាំងទល់មួយនេះ បានកំពុងតែបំផ្លាញ 
វាសនាអនាគតប្រទេសជាតិ ដោយស្នាដៃកូនខ្មែរខ្លួនឯងមួយចំនួន ច្រើនជាង
គេបំផ្លាញ នេះដោយសារ ភាពលោភលន់ហួសប្រមាណ របស់ក្រុមមនុស្ស
ធុនកាកសំណល់សង្គម ហើយដែលជាមេរោគ បំផ្លាញសង្គមជាតិ យ៉ាង
ហាវជាទីបំផុត៕

0 comments:

Post a Comment