Monday, August 27, 2012

ព្រះវិហារវត្តបឹងកក់ ត្រូវឆេះដោយភ្លើងទៀនវស្សា


ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ព្រះវិហារវត្តបឹងកក់ ឋិតនៅក្នុងភូមិបឹងកក់ ស្រុកពងទឹក ខេត្តឃ្លាំង (ấp Bưng Cóc, 
xã Phú Mỹ, huyện Mỹ Tú, tỉnh Sóc Trăng) ត្រូវបានភ្លើងឆេះទៀតហើយ បន្ទាប់ពី
ព្រះវិហារវត្តប្រសាទគង់ដែលមានអាយុជិត ៨០០ ឆ្នាំ ត្រូវឆេះដោយភ្លើងទៀននៅ
ក្នុង ខែសីហានេះដែរ ។  នេះជាលើកទី ២ ហើយ ដែលព្រះវិហារវត្តខ្មែរនៅកម្ពុជា
ក្រោមត្រូវឆេះដោយភ្លើងទៀនក្នុង ទេសកាលចូលព្រះ វស្សាជាបន្តបន្ទាប់ ក្នុងអំ
ឡុងពេល២សប្ដាហ៍តែ ប៉ុណ្ណោះ ។

ប្រភពព័ត៌មានវៀតណាមក្នុងស្រុកបានរាយការណ៍ថា នៅថ្ងៃទី ២៥ ខែសីហា ម្សិល
មិញនេះវេលា ម៉ោងមួយកន្លះ រសៀល (ម៉ោង ១៥:៣០ នាទី) ភ្លើងបានចាប់ផ្ដើមឆាប់
ឆេះព្រះវិហារវត្តបឹងកក់ ដោយទៀនព្រះវស្សារលំហើយឆេះរាលតគ្នា ។

លោក ត្រឹង វ៉ាំង ហ្វាង(Trần Văn Quang)លេខាធិការឃុំភូម៉ី (xã Phú Mỹ)បានប្រាប់ 
សារព័ត៌ មានវៀតណាមអំពីមូលហេតុនៃការឆេះនេះថា ដោយសារទៀនព្រះវស្សារ
លំ ហើយឆេះរាលទៅ ទៀន ផ្សេងដែលនៅក្នុងព្រះវិហារ ។​  លោកបានបន្តទៀតថា 
មុនពេលភ្លើងឆេះ មានទៀនចំនួន ២៤ដើមក្នុង មួយដើមៗទម្ងន់ប្រមាណពី៩ទៅ១០ 
គីឡូក្រាម  នៅក្នុងព្រះវិហារនេះ 

មនុស្សរាប់រយនាក់ ក្នុងនោះមានពុទ្ធបរិស័ទដែលនៅជុំវិញវត្ត និងកម្លាំងសន្តិសុខស
ង្គ្រោះអគ្គិភ័យ នៃអាជ្ញាធរ វៀតណាម ផងដែរ បានមកជួយពន្លត់គ្រោះអគ្គិភ័យនេះ ។ 
រយៈពេលពីរម៉ោង នៃការ ឆេះភ្លើងត្រូវបានពន្លត់ តែវត្ថុផ្សេងៗក្នុងព្រះវិហារ ដូចជា 
ព្រះពុទ្ធរួប ជាដើមត្រូវបាន ឆេះកម្លោច ។

វត្តបឹងកក់ បានកកើតឡើងក្នុង ព. ស. ២២៧១ គ. ស. ១៧២៧ គិតមកទល់ពេល
នេះ មានអាយុកាល ២៨៥ ឆ្នាំ ហើយ ។

នេះជាលើកទី ២ ហើយ ដែលវត្តខ្មែរនៅខេត្តឃ្លាំង ត្រូវបានឆេះក្នុងរដូវព្រះវស្សា
នេះជាបន្តបន្ទាប់ ក្នុងរយៈពេលពីរ សប្ដាហ៍កន្លងមកនេះ ក្រោយពីវត្តប្រាសាទគង់
 ជាវត្តបុរាណដែលមានអាយុកាល ៧៨៨ ឆ្នាំ ត្រូវបានឆេះកាលពីព្រឹកថ្ងៃទី១៣ ខែ
សីហា កន្លងទៅនេះ ។ 

សូមរំឭកឡើងវិញផងដែរថា កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ព្រះវិហារវត្ត
សេរីតេ ជោ មហាទុប ឋិតនៅក្នុងខេត្តឃ្លាំង ត្រូវបានឆេះ ដោយករណីភ្លើងទៀន 
ព្រះវស្សានេះដែរ ។ 

ខេត្តឃ្លាំងមានវត្តទាំងអស់ចំនួន ៩១  ដែលជាកន្លែងសក្ការបូជារបស់ពលរដ្ឋខ្មែរ
ក្រោម  កន្លែងព្រះ សង្ឃ សិក្សាប្រតិបត្តិតាម ពុទ្ធោវាទ  និងជាមជ្ឈមណ្ឌលអក្សរ 
សាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម ៕
ក្រុមពន្លត់អគ្គិភ័យនៅក្នុងព្រះវិហារក្រោយពេលភ្លើងបានរលត់ ។

0 comments:

Post a Comment