Wednesday, April 6, 2011

សម្រែករាស្រ្តខ្មែរ


 v   ខ្មែរបង់សេរីលើដីខ្លួនឯង                ស្រែកយំក្តែងៗស្វែងរកអ្នកធំ
       ឲ្យគេអាណិតជួយអន្តរាគមន៍          ដែលឈ្មួញបង្ខំឈូសឆាយគេហា។
       v   បិទរូបបុរសមានអំណាចខ្លាំង          ជំទាវសចាំងដាក់ក្នុងបដា
       ដង្ហែជាក្បួនទំនួញខ្លោចផ្សា            រាយរាប់ប្រាប់ថាជួយកូនចៅផង! ។
       v   អាសូរអ្នកចេះតម្រេះក្បួនច្បាប់        តម្រួតចងចាប់វាយនឹងដំបង
      ទាត់ធាក់ទះតប់ឈាមហូរជោកខ្នង   កម្មកាចកន្លងអ្នកស្នេហាជាតិ។
       v   ពូកែខ្លាំងណាស់តម្រួតតិរច្ឆាន        សាហាវសាមាន្យឫស្យាចោលម្សៀត
       ចិត្តពាលកម្លៅថោកឥតមារយាទ     ព្យាបាទបៀនបៀតតែខ្មែរគ្នាឯង។
       v   រាស្រ្តទ្រហោយំគ្មានគេមកជួយ       ទ្រូងសែនរំជួលព្រួយចិត្តចំបែង
       បាត់បង់ដីធ្លីនិងផ្ទះសំបែង              តើឲ្យរាស្រ្តស្វែងទីពឹងអ្នកណា?
       v   ពឹងព្រះរាជាឬពឹងមន្រ្តី                   ឧត្តមសេនីយ៍ឬអ្នកឧកញ៉ា
       រដ្ឋាភិបាលឬក៏អង្គការ                   ទីពឹងមួយណាទៅលោកម្ចាស់ថ្លៃ?
       v   ប្រជាធិបតេយ្យលោកីយ៍វិវឌ្ឍន៍       ច្បាប់ជាបន្ទាត់ឧត្តមពេកក្រៃ
       មានតែក្នុងក្បួនអនុវត្តច្បាប់ព្រៃ       រាស្រ្តយំរាល់ថ្ងៃស្ទើរក្ស័យសង្ខារ។
       v   ល្មមភ្ញាក់ខ្លួនហើយពួកកញ្ជះយួន    ឈប់មករុកកួនជីវិតខេមរា
       ព្រោះសុទ្ធិឈាមខ្មែរទាំងជាតិសាសនា គ្មានប្រទេសណាគេជួយខ្មែរទេ។
       v   បញ្ឈប់ភ្លាមទៅគំនុំហិតឈាម        កំហែងគំរាមគ្មានពេលទំនេរ
       បំផ្លាញជាតិឯងបំរើជាតិគេ             ខ្មែរទុកគ្នាន់គ្នេរពេលណាទើបចប់។
       v   សម្រែករាស្រ្តខ្មែរអ្នកស្រែចម្ការ       ពលករសិស្សាដង្ហោយសាស័ព្ទ
       ប្រាប់មេដឹកនាំពួកអ្នកល្មើសច្បាប់    កុំធ្វើលេះឡប់ងេះងោះចចេស។
       v   ខ្មាស់សាសន៍ដទៃគេរីកលូតលាស់ អភិវឌ្ឍន៍ឥតខ្ជោះចាំងភ្លឺត្រចះ
       ប្រជាសុខសាន្តរស់មានតម្រេះ        មន្រ្តីសំពះគោរពកោតខ្លាច។
       v   ប្រទេសជាតិឯងម្តេចអភ័ព្វម្លេះ        កម្មតោងចាក់ស្រេះឃ្លាំលងបន្លាច
       ធ្លាក់ក្នុងជ្រោះជ្រងអន្លង់បិសាច       តើកម្ពុជាអាចរស់ដល់ពេលណា?៕

0 comments:

Post a Comment