Showing posts with label ព្រះពុទ្ធសាសនា. Show all posts
Showing posts with label ព្រះពុទ្ធសាសនា. Show all posts

Monday, June 18, 2012

ជីវិត


ក្នុងយាមព្រឹកព្រាងពន្លឺព្រះអាទិត្យចាប់ផ្ដើមរះព្រាងបំភ្លឺសត្វលោក
ជីវិតអណ្ដែតត្រសែតតាមគន្លងដំណើររស់នៅ
ក្នុងយាមព្រះអាទិត្យឡើងខ្ពស់ពន្លឺក៏បំភ្លឺចិត្តយ៉ាងដែលដឹង
ពិនិត្យមើលក៏ចាប់ផ្ដើមក្ដៅខ្លាំងជាអនិច្ចំ  
ល្មមដល់យាមត្រង់ព្រះអាទិត្យក្ដៅទឹកពុះរីងស្ងួតមួយរំពេច
តែមិនរាំងរីងទឹកចិត្តមនុស្សដូចពុះពារក្នុងសុបិន
ល្មមដល់យាមរសៀលយើងយល់ចិត្តគ្នានឹងគ្នា
រួមសាងច្នៃលម្អផ្ទះរបស់យើងគប្បីជួយគ្នាថែទាំ
ល្មមដល់យាមល្ងាចយើងក៏បានឃើញភាពប្រែប្រួល
ផ្លាស់ប្ដូររៀងរាល់ថ្ងៃតាមកិលេសដូចជួបនឹងសំណាញ់
បើសិនយើងជារដ្ឋនាំគ្នាជាប់ស្អិតល្មួតមិនក្រឡេកមើលអើពើ
ប្រហែលនឹងចាញ់នូវចំណង់កិលេសជាតិនឹងលិចលង់នៅថ្ងៃណាមួយជាពុំខាន!
មានតែមួយដែលនឹងជួយបានគឺគប្បីប្រើធម្មៈចូលមកជួយប្រៀនប្រដៅ
ជួយអង្វរករនាំគ្នាដើរផ្លូវកណ្ដាលដ៏បវរតាមព្រះពុទ្ធអង្គលោកបានប្រៀនប្រដៅឲ្យជួយឧបត្ថម្ភគ្នានឹងគ្នា   
គង់តែមានថ្ងៃណាមួយដែលសង្គមនឹងជួបសុខក្សេមក្សាន្ត..។
(..គិត ពិចារណា ឧបត្ថម្ភ ​ មានមេត្រីចិត្ត  យ៉ាងចិត្តពិត..)

Thursday, June 14, 2012

ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​


ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​«ជីវិត»​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។
កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះ មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយ គួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​ សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ថា​តែវ័យ​ក្មេង វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​ និង​តណ្ហា​។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​ គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​ នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។

Monday, January 9, 2012

សិល្បសាស្ត្រ ១៨ ប្រការ


1.    យុទ្ធសាស្ត្រ វិជ្ជាស្តីពីការច្បាំងតតាំងនឹងសត្រូវ
2.    រដ្ឋសាស្ត្រ វិជ្ជាស្តីពីការគ្រប់គ្រងរដ្ឋ
3.    នីតិសាស្ត្រ វិជ្ជាស្តីពីច្បាប់ និង ប្រពៃណីទំនៀមទម្លាប់ 
4.    ពាណិជ្ជសាស្ត្រ វិជ្ជាស្តីពីការគ្រប់គ្រង ធ្វើពាណិជ្ជកម្ម គឺ ជំនួញ
5.    អក្សរសាស្ត្រ វិជ្ជាស្តីពីក្បួនអក្សរ
6.    និរុត្តិសាស្ត្រ វិជ្ជាស្តីពីដើមកំណើតភាសា និងភាសាបរទេស ភាសាទូត
7.    គណិតសាស្ត្រ វិជ្ជាស្តីពីការគិតគណនា
8.    ជោតិយសាស្ត្រ វិជ្ជាស្តីពីការគន់មើលដំណើរគោចររបស់ផ្កាយ
9.    ភូមិសាស្ត្រ វិជ្ជាស្តីពីផ្ទៃដី ផែនទីរបស់ប្រទេសផ្សេង
10.  ហោរាសាស្ត្រ វិជ្ជាស្តីពីការទស្សន៍ទាយហេតុការណ៍ផ្សេង ឬថា ការសិក្សាវិធីគិត និង វិធីសម្រេចចិត្ត
11.  វេជ្ជសាស្ត្រ វិជ្ជាស្តីពីការព្យាបាលរោគ
12.  សត្តសាស្ត្រ វិជ្ជាស្តីពីការសង្កេតមើលលក្ខណៈនិងសម្លេងរបស់សត្វ
13.  ហេតុសាស្ត្រ  តក្កសាស្ត្រ វិជ្ជាស្តីពីការឈ្វេងយល់ហេតុដែលជាដែនកើតនៃផល
14.  យោគសាស្ត្រ  យន្តសាស្ត្រ វិជ្ជាស្តីការផ្គុំគ្រឿងយន្ត ផលិតគ្រឿងយន្តផ្នែកឧស្សាហកម្ម
15.  សាសនសាស្ត្រ វិជ្ជាស្តីពីលទ្ធិ សាសនា ដើមកំណើតនៃទំនៀមទម្លាប់ដែលមហាជនគោរពបូជា វិជ្ជាចងឆ្វាក់ទាក់ទឹកចិត្តមហាជន
16.  មាយាសាស្ត្រ វិជ្ជាកលល្បិច វិជ្ជាពិជ័យសង្គ្រាម
17.  គន្ធព្វសាស្ត្រ វិជ្ជាតន្ត្រី ចម្រៀង(គីតិ) របាំ(នាដ្យ) វិចិត្តសិល្បៈ
18.  ឆន្ទសាស្ត្រ វិជ្ជាតែងនិពន្ធ កំណាព្យ កាព្យ ឃ្លោង ស្លោក ឫសីប្លែងសារ

Saturday, April 2, 2011

ទស្សនៈបដិរូបប្រជាធិបតេយ្យតាមវិធីពុទ្ធសាសនា

              នៅក្នុងលោកយើងនេះរបៀបនៃការគ្រប់គ្រងមានច្រើនសណ្ឋានច្រើន
រូបបែបណាស់មានដូចជា៖ របបរាជាធិបតេយ្យ របបអភិជនាធិបតេយ្យ របប
គណាធិបតេយ្យ របបប្រជាធិបតេយ្យ របបកម្មុយនិស្តជាដើម មានលក្ខណៈ
ផ្សេងៗគ្នានៃរបបគ្របគ្រងនិមួយៗហើយរមែងសរសើរថាជារបស់ខ្លួនល្អតែរៀង
ៗខ្លួន។ ចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គមិនបាន សំដែងថាប្រព័ន្ធនៃការគ្របគ្រង
ណាល្អឬអាក្រក់នោះទេព្រោះវាសជាទស្សនៈរបស់ក្រុមឬក៏ខ្លួនបុគ្គលម្នាក់ៗ
ប៉ុណ្ណោះតែសំខាន់គឺត្រូវប្រកបទៅដោយធម៌ទើបទទួល្គាល់ថារបៀបនៃការគ្រប់
គ្រងអាចថាល្អត្រឹមត្រូវបាននៅក្នុងអធិបតេយ្យសូត្រនៃគម្ពីរព្រះពុទ្ធសាសនា
បានចែងរបៀបនៃការគ្របគ្រងជាអធិបតេយ្យ៣ប្រការគឺ ១អត្តាធិបតេយ្យ យក
ខ្លួនជាធំ ២លោកាធិបតេយ្យយកលោកជាធំ ៣ធម្មាធិបតេយ្យយកធម៌ជាធំ។
១) អត្តាធិបតេយ្យ (សម្បូរណាជ្ញាសិទ្ធិរាជ) គឺប្រជាជនប្រគល់អំណាចទាំង
ស្រុងដល់ព្រះមហាក្សត្រដោយផ្ទាល់ ប៉ុន្តែជួនកាលព្រះមហាក្សត្រក៏ផ្ទេរអំ
ណាចដល់ព្រះរាជវង្សានុវង្ស បុរោហិត មហាអមាត្យ ឬ មន្ត្រីរាជការ ឲ្យបដិបត្តិ
រាជកិច្ចជំនួសព្រះអង្គវិញក៏មាន ដែលហៅថា រាជានុសិទ្ធិ(regen) របបរាជា
ធិបតេយ្យ សម័យដើមប្រទេសភាគច្រើនគ្រប់គ្រងដោយរបបនេះ គឺអំណាច
ដែលលបានមកពីការប្រព្រឹត្តិឬការប្រកាន់ភ្ជាប់ភ្ជួននូវទស្សនៈ ផលប្រយោជន៍
កិត្តិយស បុណ្យសក្តិ ឋានៈ ខ្លួនឯងជាធំ ឬរបៀបនៃការក្តាប់អំណាចនៅក្នង
ដៃបុគ្គលខ្លួនឯងឬក្រុមគ្រួសារបស់ខ្លួនលក្ខណៈបែបនេះជាការគ្រប់គ្រងតាម
របបរាជាធិបតេយ្យហើយរបបនេះសោតអាចល្អឬផ្តាច់ការនោះអាស្រ័យព្រះ
មហាក្សត្រមានគុណធម៌ឬអត់។
២) លោកាធិបតេយ្យ គឺអំណាចដែលបានមកពីការធ្វើនិងប្រកាន់ភ្ជាប់នូវមតិ
ចំនួនច្រើនជាធំ ឬអំណាចរបស់ខ្លួនភាគច្រើន លោកាធិបតេយ្យគ្រឹះអំណាច
នៃការគ្របគ្រងដៃលកើតពីការរួមអំណាចខាងផ្លូវលោក (secularity) ឬធ្វើឲ្យ
ដូចជាអំណាចខាងសាសនា ( spiriTualauthority) របបនៃការគ្របគ្រងលោកា
ធិបតេយ្យជាទ្រឹស្តីខាងការគ្រប់គ្រងជាប្រមុខបរបសរដ្ឋដោយចំពោះខ្លួនឯង ជាលក្ខណៈការគ្របគ្រងរូបបែបលោកាធិបតេយ្យ។
៣) ធម្មាធិបតេយ្យគឺអំណាចដែលបានមកពីអត្តាធិបតេយ្យនិងលោកាធិប
តេយ្យមានន័យថាការផ្លាស់ប្តូរពីការធ្វើការប្រកាន់ភ្ជាប់នូវសេចក្តីត្រឹមត្រូវ
សុច្ចរិតការពិតគឺយកធម៌ជាធំរមែងជាទង្វើដែលធ្វើឲ្យករកើតជាប្រយោជន៍
សុខដល់ខ្លួនឯងនិងអ្នកដទៃធម្មាធិបតេយ្យការកាន់យកធម៌ជាធំ គឺថាការប្រ
កាន់យកនូវសច្ចធម៌ ភាពត្រឹមត្រូវ សេចក្ដីល្អ ហេតុផលគោលការណ៍ និង
ច្បាប់ត្រឹមត្រូវ គោរពលើកតម្កើងរក្សាខ្លួន និងតាំងខ្លួននៅក្នុងសច្ចភាពនិង
ប្រតិបត្តិតាមគោលការណ៍ទាំងនោះចាំបាច់ត្រូវតែសិក្សាបរិស្ថានក្នុងជាតិភូមិ
របស់ ព្រះពុទ្ធសាសនាជាមុនសិន ព្រោះបរិស្ថានជួយឲ្យយើងកំណត់ឥរិយាបទ
 មុខបាឋ គុណលក្ខណៈ និងរូបបែបនៃសង្គមព្រះពុទ្ធសាសនាបានយ៉ាងជាក់
លាក់ ដើម្បីឲ្យមានធម៌ទាំងនេះនៅក្នុងខ្លួនចូររក្សាឲ្យបាននូវ. អទោសៈ គឺការ
មិនខឹងមិនមួម៉ៅហើយទទួលដឹងនូវហេតុផល ដោយមិនមានសេចក្ដីក្រោធ អ្នកដឹកនាំមិនត្រូវបញ្ចេញកំហឹងចេញមកក្រៅទាំងកំរោល មិនត្រូវវិនិច្ឆ័យអ្វី
ទាំងកំហឹងឡើយ តែត្រូវមានចិត្តធ្ងន់ សង្កត់កំហឹងនោះមិនឲ្យចេញមកខាង
ក្រៅបាន មិនសម្រេចចិត្តអ្វីនៅពេលមានកំហឹងក្នុងខ្លួននោះទេ ព្យាយាមប្រ
ព្រឹត្តឲ្យសុក្រឹតត្រឹមត្រូវក្នុងចិត្តដែលមានភាពល្អិនល្អន់ និងត្រជាក់ជានិច្ន ។
 អវិហិង្សា ការមិនបៀតបៀន បានដល់ការធ្វើឲ្យមានស្ថេរភាពនិងសន្តិភាព
តាមបែបអហិង្សាមិនត្រូវ វង្វេងឬឈ្លក់និងអំណាច ឬក៏ប្រើប្រាស់អំណាច
នោះដើម្បីសង្កត់សង្កិនអ្នកតូចទាបដែលនៅក្រោមបង្គាប់របស់ខ្លួននោះទេ ត្រូវជាអ្នកមានសន្ដានចិត្តល្អ មិនស្វែងរកកំហុសដើម្បីចោទប្រកាន់អ្នក
ក្រោមបង្គាប់ ព្រោះការសងសឹក និងសេចក្ដីមិនពេញចិត្តដោយប្រការណា
មួយឡើយ ។ ខន្តី សេចក្ដីអត់ធន់ បានដល់ការយកឈ្នះឧបសគ្គដោយភាព
អំណត់ ត្រូវមានភាពអំណត់ចំពោះកិច្ចការលំបាក ហើយនិងតស៊ូនូវរាល់ភារ
កិច្ចដោយមិនគិតពីភាពនឿយហត់ មិនថាកិច្ចការនោះលំបាក ឬស្មុគស្មាញ
យ៉ាងណាក្ដី មិនត្រូវចុះចាញ់ ឬចុះញ៉មនឹងអំពើអាក្រក់ដែលគេប្រព្រឹត្តចំពោះ
ខ្លួន មិនថាជារឿងចំអក ជាពាក្យអសុរោះ និងពាក្យគួរឲ្យធុញទ្រាន់យ៉ាងណា
ក្ដី មិនអាក់អន់ចិត្ត ហើយនិងមិនតបតជាដាច់ខាតនូវភាពមិនចំបាច់។សង្គម
ខ្មែរយើង គឺលក្ខណៈសម្បត្តិដ៏វិសេសវិសាលនេះហើយ ដែលឆ្លុះឲ្យយើង
ឃើញអំពីនិមិត្តរូប និងតួនាទីរបស់មេដឹកនាំ ហើយបានផ្លាស់ប្តូរពីការគ្រប
គ្រងបែបអត្តាធិបតេយ្យមកជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញបានដល់
ការប្តូរពីរបបសម្បូរណាជ្ញាសិទ្ធិរាជមកជាអំណាចប្រជាជនវិញដូចដែលបាន
ចែងនៅក្នុងរដ្ឋធម្មនុញថាព្រះមហាក្សត្រសោយរាជ្យតែមិនកាន់អំណាច ការ
គ្របគ្រងឬដឹកនាំដោយរដ្ឋាភិបាលដែលបានមកពីការបោះឆ្នោតពីប្រជាពល
រដ្ឋ បើទោះជាមានការផ្លាស់ប្តូររបៀបនៃការគ្របគ្រងហើយក៏ដោយតែបញ្ហា
នយោបាយនមានភាពកំសោយនៅឡើយរហូតមកដល់បច្ចុប្បន្នស្តែងឲ្យ
ឃើញថានៅស្រុកខ្មែរមេដឹកនាំភាគច្រើនមិនសូវដែលបានយកចិត្តទុកដាក់
នឹកចង់អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចំរើនកសាងសន្តិភាពជូនជាតិឬក៏
បណ្តុះបណ្តាលកូនខ្មែរដើម្បីឲ្យក្លាយជាមេដឹកនាំម្តងណាឡើយ ផ្ទុយទៅ
វិញតែងតែព្យាយាមធ្វើប្រជាភិថុតិដើម្បីកេងជំនេញនយោបាយលើប្រជា
ពលរដ្ឋខ្លួនឯងតួយ៉ាងដូចជាពេលបោះឆ្នោតម្តងៗពួកគេរមែងទៅឃោសនា
បញ្ឆោតប្រជាពលរដ្ឋដោយសន្យាថាធ្វើនេះធ្វើនោះជាដើមតែនៅពេលខ្លួន
ជាប់ឆ្នោតមិនដែលបានមកអើតមុខប្រជាពលរដ្ឋម្តងសោះ អ្នកណាចង់អត់
បាយស្លាប់ក៏ស្លាប់ទៅ អ្នកណាចង់កាប់សម្លាប់អ្នកណាក៏សម្លាប់ទៅ ឈ្មួញ
ឈូសឆាយផ្ទះសំបែង ដីកេរកោះប្រជាពលរដ្ឋក៏មិនខ្វល់មិនឈឺក្បាល់
ព្រោះខ្លួនមិនបានរងគ្រោះនូវអំពើទាំងនោះ។ វាផ្ទុយទៅនឹងពួកបស្ចឹម
ប្រទេសគេតែងបណ្តុះបណ្តាលលើកទឹកចិត្តប្រពលរដ្ឋរបស់គេឲ្យមាន
ចំណេះដឹងមានការងារធ្វើមានប្រាក់ខែខ្ពស់មានភាពសម្បូរសប្បាយលុយ
ចាយហឺហាមានសិទ្ធិសេរីភាពប៉ុនគ្នាហើយមានឆន្ទះដើម្បីក្លាយជាមេដឹក
នាំគ្រប់ៗគ្នាដូចជាប្រទេសមហាអំណាចសហរដ្ឋអាមេរិកជាតួយ៉ាងស្រាប់
សព្វថ្ងៃគេខំដឹកនាំប្រទេសជាតិគេតាមមាគ៌ាដែលប្រកាន់គោលការណ៍សច្ច
ភាពផ្នែកទៅលើប្រយោជន៍ប្រជាជាតិជាធំជាងប្រយោជន៍បុគ្គលឬបក្សពូក
ខ្លួន។
              តាមទ្រឹស្តីលទ្ធិប្រជាធិបតេយ្យសេរីពិតបា្រកដប្រជាពលរដ្ឋត្រូវមាន
យុត្តិធម៌ សមធម៌ និង សិទ្ធិជាសារវ័ន្ត គ្នានបុគ្គលណា មានសិទ្ធិអំណាចទ្រាប់
ច្បាប់អង្គុយបានឡើយគ្រប់គ្នាត្រូវតែស្ថិតនៅក្រោមច្បាប់តែមួយពិសេសរដ្ឋ
ធម្មនុញនេះតែម្តង។តាមពិតទៅទស្សនះការកែប្រែនយោបាយ ធ្វើឲ្យមាន
រង្វិលនៃទស្សនៈក្នុងការធ្វើបដិរូបប្រជាធិបតេយ្យដោយវធីពុទ្ធសាសនាមាន
ពីរយ៉ាងគឺ ១ បដិរូបប្រជាធិបតេយ្យដែលតាំងជាមូលដ្ឋានរបស់របបបដិបត្តិការ
 ២ បដិរូបប្រជាធិបតេយ្យដែលតាំងជាមូលដ្ឋានរបស់បុគ្គលសឹងជារង្វិលនៃ
ទស្សនះពីរប្រការសុទ្ធិតែតាំងនូវមូលដ្ឋានរបស់ធម្មាធិបតេយ្យនោះឯង។ បដិរូបប្រជាធិបតេយ្យដែលតាំងនូវមូលដ្ឋានរបស់របបប្រតិបត្តិការ បានដល់
វិធីសាស្រ្តដែលទាក់ទងរបបប្រជាធិបតេយ្យដូចជាវិធីនៃការជ្រើសរើសបុគ្គល
អ្នកចាំមកបំរុងដំណែងក្នុងជួរដ្ឋាភិបាលឬអ្នកតំណាងរាស្រ្តវិធីការកែប្រែបញ្ហាន
យោបាយសេដ្ឋកិច្ចសង្គមនិងផ្សេងទៀតរបបក្នុងទីនេះយើងអធិប្បាយខ្លឹមសារ
សេចក្តីនៃការស្វែងយល់ព្រះពុទ្ធសាសនាការពិភាក្សាហ្វឹកហាត់ប្រតិបត្តិសាង
សេចក្តីពិចារណានាំគ្រឹះបញ្ញាសភាពបញ្ហាជីវិតសភាពបរិស្ថានចូលមកជាផ្នែក
រួមមួយរបស់វិធីការស្វែងយល់ដើម្បីឲ្យមានសេចក្តីយល់ដឹងមានតម្លៃក្នុងរឿង
នេះ។ដ្បិតការបដិរូបសង្គមតាមបែបខ្លឹមសារនិងសេចក្តីសំខាន់ខាងព្រះពុទ្ធ
សាសនារឿងលក្ខណះប្រជាធិបតេយ្យនៃព្រះពុទ្ធសាសនាការហ្វឹកហាត់អប់រំ
ខ្លួនការទីពឹងខ្លួនឯងនិងការបង្កើតឥស្សរះភាពការគិតតាមន័យព្រះពុទ្ធសាសនា
និងការគិតបែបវិទ្យាសាស្រ្តពុទ្ធប្រវត្តិ ពិគ្រោះពុទ្ធប្រវត្តិផ្នែកការបង្រៀន ការ
ផ្សព្វផ្សាយព្រះពុទ្ធសាសនាតាមផ្នែកពុទ្ធចរិយាជាតកសំខាន់ខាងមូលធម៌គតិ
ធម៌ដែលទាក់ទងថ្ងៃសំខាន់ខាងព្រះពុទ្ធសាសនាថ្ងៃធម្មសវណវត្ថុនិងសាសន
ដ្ឋាន។ព្រះពុទ្ធបានទូន្មានប្រៀនប្រដៅ យើងឲ្យរស់ នៅក្នុងភាព ភ្លឺស្វាងនៃ ពុទ្ធិ
និងបញ្ញា ដោយផ្អែកតាមគោលការណ៍កម្មផលវៀរចាកអវិជ្ជាបានន័យថា មិន
ជឿជាតិដទៃដែលគេមានបំណងឈ្លានពានខ្មែរមិនចេះឈប់ឈរចង់លេបត្រ
បាក់ទឹកដីខ្មែរគ្នានការអៀនខ្មាស់ឥតចេះសាងប្រាសាទបានតែមកប្លន់ខ្មែរទៅ
ដាក់ជាបិតិកភ័ណ្ឌពិភពលោកដើម្បីបង្អួតអន្តរះជាតិថាប្រទេសជាតិខ្លួនអស្ចារ្យ ដូច្នេះកូនខ្មែរគ្រប់រូបមិនត្រូវតក់ស្លុតឬកំសាកជនបរទេសមុខក្រាស់ឡើយត្រូវ
តែក្រោកឡើងតស៊ូការពារឲ្យបានជាដាច់ខាតនូវទឹកដីដូនតាយើងសូម្បីមួយ
ចង្អាមក៏ដោយក៏មិនត្រូវឲ្យបាត់ចាប់តាំងពីថ្ងៃនេះតទៅហើយត្រូវមានស្មារតី
ជាតិខ្ពស់ស្រឡាញ់អភិរក្សប្រកបទៅដោយវិចារណញ្ញាណរកហេតុផលនោះ
ទើបប្រសើរ បើយើងធ្វើអំពើយ៉ាងណា នឹងទទួលមកវិញនូវផលបែបនោះ ឬអាចថាបើយើងដាំពោតផលបានមកវិញជាផ្លែពោតបើយើង មានមេត្តា
ដោយ ភាពល្ងង់ខ្លៅ នឹងបានផលមកវិញនូវការបាត់បង់និងរលាយហិនហោច
ជាមិន
ខាន៕

                                                                  ថ្ងៃ សៅរ៍ ទី ២៦ កុម្ភៈ ឆ្នាំ ២០១១
                                                                  ដោយ៖ ភិ. ស៊ន សង្វាត