1. យុទ្ធសាស្ត្រ វិជ្ជាស្តីពីការច្បាំងតតាំងនឹងសត្រូវ
2. រដ្ឋសាស្ត្រ វិជ្ជាស្តីពីការគ្រប់គ្រងរដ្ឋ
3. នីតិសាស្ត្រ វិជ្ជាស្តីពីច្បាប់ និង ប្រពៃណីទំនៀមទម្លាប់
4. ពាណិជ្ជសាស្ត្រ វិជ្ជាស្តីពីការគ្រប់គ្រង ឬ ធ្វើពាណិជ្ជកម្ម គឺ ជំនួញ
5. អក្សរសាស្ត្រ វិជ្ជាស្តីពីក្បួនអក្សរ
6. និរុត្តិសាស្ត្រ វិជ្ជាស្តីពីដើមកំណើតភាសា និងភាសាបរទេស ឬ ភាសាទូត
7. គណិតសាស្ត្រ វិជ្ជាស្តីពីការគិតគណនា
8. ជោតិយសាស្ត្រ វិជ្ជាស្តីពីការគន់មើលដំណើរគោចររបស់ផ្កាយ
9. ភូមិសាស្ត្រ វិជ្ជាស្តីពីផ្ទៃដី ឬ ផែនទីរបស់ប្រទេសផ្សេង ៗ
10. ហោរាសាស្ត្រ វិជ្ជាស្តីពីការទស្សន៍ទាយហេតុការណ៍ផ្សេង ៗ ឬថា ការសិក្សាវិធីគិត និង វិធីសម្រេចចិត្ត
11. វេជ្ជសាស្ត្រ វិជ្ជាស្តីពីការព្យាបាលរោគ
12. សត្តសាស្ត្រ វិជ្ជាស្តីពីការសង្កេតមើលលក្ខណៈនិងសម្លេងរបស់សត្វ
13. ហេតុសាស្ត្រ ឬ តក្កសាស្ត្រ វិជ្ជាស្តីពីការឈ្វេងយល់ហេតុដែលជាដែនកើតនៃផល
14. យោគសាស្ត្រ ឬ យន្តសាស្ត្រ វិជ្ជាស្តីការផ្គុំគ្រឿងយន្ត ឬ ផលិតគ្រឿងយន្តផ្នែកឧស្សាហកម្ម
15. សាសនសាស្ត្រ វិជ្ជាស្តីពីលទ្ធិ សាសនា ឬ ដើមកំណើតនៃទំនៀមទម្លាប់ដែលមហាជនគោរពបូជា ឬ វិជ្ជាចងឆ្វាក់ទាក់ទឹកចិត្តមហាជន ។
16. មាយាសាស្ត្រ វិជ្ជាកលល្បិច ឬ វិជ្ជាពិជ័យសង្គ្រាម
17. គន្ធព្វសាស្ត្រ វិជ្ជាតន្ត្រី ចម្រៀង(គីតិ) របាំ(នាដ្យ) ឬ វិចិត្តសិល្បៈ
18. ឆន្ទសាស្ត្រ វិជ្ជាតែងនិពន្ធ កំណាព្យ កាព្យ ឃ្លោង ស្លោក ឫសីប្លែងសារ៕



0 comments:
Post a Comment