ពួកកញ្ជះយួន ល្បិចស៊ីត្រកួន បង្កប់ចារកិច្ច
ទិញក្បាលជនថោក ស៊ើបការណ៍ជានិច្ច រួចហើយកម្ទេច
អ្នកស្នេហាជាតិ។
ខ្មែរបែកបាក់គ្នា សប្បាយពួកមារ ដែលខំប្រើស្នៀត
បញ្ចូលមនោគមន៍ កុម្មុយនិស្តចោលម្សៀត មហាពិឃាត
ប្រល័យពូជសាសន៍។
សំដីសំដៅ បើស្តាប់មើលទៅ ហាក់ស្នេហ៍ជាតិណាស់
តែតាមការពិត ប្រឌិតបោកប្រាស់ នយោបាយមុខក្រាស់
ដើរភរប្រជា។
អង្គការចាត់តាំង ជាឧបាយខ្មាំង អាយ៉ងពាលា
បង្កើតចលនា ប្រាថ្នាចងពៀរ អោយខ្មែរអ្នកជា
លោតចូលអន្ទាក់។
ព្រះសង្ឃនិស្សិត បញ្ញាវន្តពិត ឮហើយស្ទើរស្ទាក់
វិភាគមិនត្រូវ ទ្រឹស្តីអបលក្ខណ៍ ព្រោះសុទ្ធខ្សែញាក់
ទាក់ខ្មែរអោយលង់។
ខ្មែរខ្លះជិនណាយ នូវពាក្យនយោបាយ រឿងរ៉ាវក្រៅក្នុង
បិទភ្នែកត្រចៀក ធ្វើបែបជាល្ងង់ ដ្បិតខ្លាចជាប់ផុង
អន្លង់អាយ៉ង។
ដើម្បីអំណាច ជនពាលមិនខ្លាច កម្មកាចតាមចង
សម្លាប់ប្រយោល និងចំពោះផង ពលរដ្ឋសៅហ្មង
គ្រប់ៗអង្គា។
ខ្មែរនៅក្នុងស្រុក អង្គុយសំកុក លែងហ៊ានទាមទារ
សិទ្ធិសេរីភាព អំណាចប្រជា រស់ដូចសត្វលា
កំព្រាឯកា។
រីខ្មែរក្រៅស្រុក ប្រឹងវាយសម្រុក សង្គ្រាមប៉ាកកា
ស្រែកតាម Pall Talk កូ៎កកាកឡូឡា Yahooផ្ញើសា
ជេរពួកខ្ញុំយួន។
មួយចំនួនទៀត វាយប្រហារព្រាត ពាក្យពេចន៍ផ្ទួនៗ
បញ្ចេញទស្សនៈ កំណាព្យចុងចួន Face book បំពួន
លាក់ខ្លួនវាចា។
នឹកឡើងសង្វេគ តឹងទ្រូងស្ទើរបែក ស្រក់ទឹកនេត្រា
ឃើញជាតិហិនហោច វិនាសមរណា ក្រោមមហិច្ឆិតា
អាយ៉ងមោឃះ។
ស្មេរសូមអង្វរ ដោយចិត្តស្មោះស លើកហត្ថសំពះ
ឈប់ចាញ់បោកយួន និងពួកកញ្ជះ ខ្មែរគួររូតរះ
សាមគ្គីក្លាខ្លាំង។
ពូជខ្មែរទាំងបី ចូរប្រុងស្មារតី រួបរួមកម្លាំង
កំចាត់ពួកក្បត់ កំចាយពួកខ្មាំង ក្រោកឡើងតតាំង
តាមផ្លូវអហិង្សា។
កុំបាក់ទឹកចិត្ត ត្រូវសង្ឃឹមពិត ទើបមានវាសនា
ច្បាប់អន្តរជាតិ ការពារខេមរា ស្រោចស្រង់រដ្ឋា
ស្តាជាតិឡើងវិញ។
ទីក្រុងភ្នំពេញ
ថ្ងៃ សៅរ៍ ទី ៧ ខែ មករា ឆ្នាំ ២០១១
និពន្ធដោយ៖ ខ្ទម កវី (ខេមរៈ បូព៌ា)



0 comments:
Post a Comment