Showing posts with label កំណាព្យ. Show all posts
Showing posts with label កំណាព្យ. Show all posts

Tuesday, August 28, 2012

ទឹកភ្នែករាស្រ្តខ្មែរ


28-08-2012
ដោយ: ឃ្លាំង វឌ្ឍនជាតិ 

 v  ស្រុកគេអភិវឌ្ឍន៍រាស្រ្តថ្កើងថ្កាន     ស្រុកខ្មែររាស្រ្តបានធ្លាក់អវចីយ៍
       ‹‹អភិវ័ធ››លើខ្នងរាស្រ្តក្រកី            ធំធាត់សេដ្ឋីឈ្មួញទុច្ចរិត។

v  អ្នកខ្លះតូចចិត្តលែងចង់រស់          ចងកលោតជ្រោះផ្តាច់ជីវិត
   មន្រ្តីរលួយជួញឃុបឃិត              លាងលុយងងឹតខ្មៅកខ្វក់។

v  រដ្ឋាភិបាលខ្ញុំបរទេស                   យួនចិនប្រវេសន៍ល្បិចចចក
   បង្កមហន្តរាយកករល្អក់                កំចាយរាស្រ្តព្រាត់បា្រសនិរទេស។

v  ក្បត់ជាតិសាសនាដូនតាខ្លួន         លាក់លួចបំពួនឆ្មាំកិលេស
   ធ្វើចិត្តជាទមិឡរឹងចចេស             ទាត់ចោលមតិស្ថាបនា។

v  នយោបាយឈ្នះឈ្នះពិតមិនខុស  ឈ្នះរាស្រ្តស្រីប្រុសញ៉មបច្ចា
   ដុតផ្ទះសម្បែងដាក់ទោសា            រាស្រ្តខ្មែរមរណាវិនាសបង់។

v  លែងស្គាល់គុណទោសអាក្រក់ល្អ  ក្លាយជាឃាតករព្រោះចំណង់
   លោភបិទមោឃ៍បាំងខ្លៅល្ងិតល្ងង់   ជាន់ជាតិលិចលង់អន្លង់ខ្មោច​។

v  ដឹកនាំប្រទេសបីទស្សវត្សរ៍            អំណាចរុំព័ទ្ធភាយអសោច
   បំផ្លាញធនធានស្ទើរហិនហោច       រួចស្រែកប៉ប៉ោចអួតគ្រាន់បើ។

v  តាំងខ្លួនអ្នកជាគ្មានគេដល់             បញ្ចេញឥទ្ធិពលតាមគេប្រើ
   ស៊ីជោរឫកអើងយួនសរសើរ           នេះចំជាភ្លើមិនមើលខ្លួន។

v  ឥឡូវរឿងថ្មីមិនកាឡៃ                  សាញ្ញេកាត់ដីខ្មែរអោយយួន
   ពលរដ្ឋទឹកភ្នែកទុក្ខផ្ទួនៗ               ទឹកដីត្រូវយួនប្លន់យកអស់។៚                                                                                                       

Sunday, August 26, 2012

ហ៊ុន សែនក្បត់ជាតិកាត់ដីខ្មែរអោយួន


2012-08-26
ដោយឃ្លាំង វឌ្ឍនជាតិ
  
 vហ៊ុនសែនអាងចៅហ្វាយហាណូយ       ស្រែកយកឡូយបំភ្លឺសភា 
   សភាសមាជិកសុទ្ធគ្នាវា                          លើកដៃការពារហ៊ុនសែនក្បត់។

v  ទឹកដីខ្មែរយួនយកពីរស្រុក                    ពលរដ្ឋសំកុកកេរស្រែបាត់
    ជោរហ៊ុនសែនកាងអាងកំចាត់              ស្រែកអុងអាត់គំរាមសម្លុត។

v  ភ្នែកសែនមានម្ខាងមើលមិនច្បាស់       និយាយផ្ដេសផ្ដាស់តាមយួនក្រិត
   បំភ័ន្តផែនទីក្លែងការពិត                         សែនបនឧក្រិដ្ឋពិតក្បត់ជាតិ។

v  ហារឡើងនិយាយប្រាំពីរម៉ោង                ស្រែកចំកោងជំទាលចោលម្សៀត
   សំដីអាមឹងឥតមារយាទ                           អញអ្ហែងតែព្រាតទាំងចាស់ក្មេង។

v  នេះហើយជនក្បត់កុម្មុយនិស្ដខ្មែរ          ឱនក្បាលធ្វើឆ្កែយសវង្វេង
   លើកទូលលើក្បាលកោតក្រៃលែង         សម្លាប់ខ្មែរឯងវិនាសបង់។

v  សតវត្សរ៍ម្ភៃមួយសែនចូរចាំ                 ខ្មែរមិនសំងំព្យាយាមផ្ជង់
   មូលមីសាមគ្គីជាកម្លាំង                            ក្រោកឡើងតតាំងជនផ្ដាច់ការ។

v  កើតមកជាខ្មែរមិនខ្លាចស្លាប់                 គោរពច្បាប់ធម្មនុញ្ញរដ្ឋា
    តស៊ូប្រឆាំងអហិង្សា                               រំដោះខេមរាស្ដារជាតិវិញ។៚

Monday, August 13, 2012

កំណាព្យ៖ បំពេរ បញ្ជា


អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 12 Aug 2012; ក្រោមប្រធានបទ​៖ ព័ត៌មាន
ចុចត្រង់នេះ ដើម្បីទាញយកកំណាព្យ “បំពេរ បញ្ជា”

Saturday, August 4, 2012

កំណាព្យ៖ ហ៊ុនសែនក្បត់ជាតិ កាត់ដីខ្មែរអោយួន

Friday, July 6, 2012

សុភាសិតខ្មែរ

Tuesday, June 26, 2012

កំណាព្យ៖ ស្ម័គ្រស្លាប់ការពារទឹកដី

Friday, June 8, 2012



(បទពាក្យប្រាំពីរ)
-ព្រលឹមព្រលប់យប់ស្ងប់ស្ងាត់         ខំប្រឹងឆ្វែលឆ្វាត់ស្កាត់រកដំណឹង
ផ្សព្វផ្សាយហេតុការណ៍ឲ្យគេដឹង      ជួនត្រូវគេខឹងញ៉ឹងសង្ខារ ។
-ទោះជួបភ្លៀងផ្គរញ័រធរណី               តក់ស្លុតជីវីព្រួយវាសនា
នៅតែពុះពារដោយហានក្លា               ដើម្បីខេមរាសាសនារដ្ឋ ។
-ជួនគេគំរាមឆក់ជីវិត                           ចងរឹតដេរភ្ជិបបូរមាត់
មិនឲ្យចុះផ្សាយរឿងធ្លោយភ្លាត់         អាស្រូវមុខមាត់របស់គេ ។
-គេនឹងរីករាយពេលផ្សាយល្អ             ដំណឹងបវរកាន់ជើងមេ
បើហ៊ានរិះគន់គេនឹងជេរ                      មិនឲ្យសុខទេទ្វេទុក្ខា ។
-អាជីពគ្រាន់តែជួយសង្គម                  គេគុំបំផ្លាញឲ្យខ្លោចផ្សា
គេវាយគេប្តឹងតុលាការ                       គេថាអាចម៍អីកាសែតហ្នឹង? ។
-ឱះឱជីវិតអ្នកកាសែត                     ផ្សាយហេតុទាំងចិត្តភ័យស្លុតស្លឹង
សរសើរគេអរបង្អាប់គេខឹង                ចោទថាដំណឹងដឹងក្លែងក្លាយ ។
-ជីវិតក្នុងភាពភ័យខ្លាច                       រស់គ្មានអំណាចការពារកាយ
គេកៀបគេរឹតឲ្យអន្តរាយ                    គេឆ្នឹះកម្ចាយឲ្យវេទនា ។
-នេះឬជីវិតអ្នកកាសែត?                     រស់មួយចម្អែតបែរជាប់ពៀរ
តាមប៉ងដោយមនុស្សមានចិត្តមារ    ផ្តន្ទាឲ្យរស់ស្ទើរដូចស្លាប់ ។
-គិតទៅជីវិតអ្នកកាសែត                    ប្រៀបបាននឹងប្រែតជាប់តង្កាប់
ត្រូវគេធ្វើទោសស្រុះចាក់កាប់            ចងចាប់ដោយប្ញទ្ធីចេស្តា ។
-តើថ្ងៃណាទៅទើបប្រពៃ?                  រស់គ្មានព្រួយភ័យរឿងសង្ខារ
ស្រណុកសុខស្រួលជុំគ្រួសារ             ឱរាធូរស្បើយល្ហើយអារម្មណ៍ ។
    (ដោយ​  ពៅ សុខ)

Wednesday, June 6, 2012

កំណាព្យ៖ បញ្ញើក្អែក


                                 បញ្ញើក្អែក
                                               (បទពាក្យប្រាំពីរ)
១.ពូជ​បញ្ញើក្អែក​ដូចគ្នា​ទេ                    ប្តូរ​ហៅ​អ័រគី​ដេ​ដាំទុក​តាំង​
    ចេញ​ផ្កា​លាស់​ស្លឹក​ឈ្មោះ​បារាំង       បិទបាំង​រឿង​ដើម​នៅឯ​ព្រៃ ។​
២.រីបញ្ញើក្អែក​តោង​ដើម​ស្វាយ             ត្រសុំ​រាងកាយ​គន់​ត្រ​ឈៃ​
  ម្ចាស់​ស្វាយ​ឃើញ​ភ្លាម​កើត​ទុក្ខភ័យ    លកលៃ​កាប់​ចោល​ខ្លាច​សាយ​ញាតិ ។
៣.គេ​មិន​ឱ្យ​តោង​ព្រោះ​ចង្រៃ               នាំ​ស្វាយ​ឱ្យ​ក្ស័យ​លែង​ផ្លែ​ទៀត​
    គេ​ជេរ​គេ​ដៀល​ពាក្យ​ស៊កសៀត       បញ្ញើក្អែក​បៀត​សម្លាប់​ស្វាយ ។​
៤.បញ្ញើក្អែក​ខ្លះ​តោង​ព្រៃ​ខ្ពស់              បាន​សុខ​បាន​រស់​ផ្កា​គ្រប់​កាយ​
    មនុស្ស​ឃើញ​កាប់​ផ្សាំ​ដាំ​សប្បាយ​    ផ្សព្វ​ផ្សា​យឈ្មោះថា ផ្កា​ប្រពៃ ។​
៥.តាមពិត​អ័រគី​ដេ​បញ្ញើក្អែក                ពូជ​គ្មានអ្វី​ប្លែក​ស្រុក​ដូច​ព្រៃ​
    តែ​រស់​មិន​ស្មើ​ខ្លះ​ជួប​ជ័យ​                ឯ​ខ្លះ​ជួប​ភ័យ​គេ​ខ្ពើម​ស្អប់ ។​
 ៦.នេះឯង​ធម្មជាតិ​នៃ​លោកា​               ខ្លះ​លិច​កាយា​ព្រោះ​ឈាមកប់​
    ខ្លះ​ឈាមអណ្តែត​ព្រោះ​ប្រសប់​          ជីក​កប់​សមធម៌​លិច​បាត់ទៅ ៕
  (ដោយ​   ប៉ែន សមិទ្ធិ)

Tuesday, June 5, 2012


                               ស្រីតា……សង្សាស្ទាវ
                                            (បទពាក្យប្រាំពីរ)
១.តាៗយកប្រាក់ទិញស្នេហា               ហើយតែងអួតថាពួកគាត់ឆ្លាត
    ប្រើប្រាក់ជាថ្នូរដូរស្រីស្អាត                តែដូចប្រមាថទាំងខ្លួនឯង ។
២.ស្នេហ៍ពិតបរិសុទ្ធមិនទិញលក់          ដូចជានំគ្រក់ក្នុងអំបែង
    ស្នេហ៍នេះឃើញពិតជាក់ស្តែង         គ្រាន់តែជាល្បែងកែកំសាន្ត ។
៣.តាជិះក្របីចម្លងផុក                         ស្វែងរក្តីសុខសួគា៍ឋាន
    ឯស្រីរូបស្រស់ដែលប្តូរប្រាណ         ព្រោះតែចង់បានប្រាក់ លោកតា ។
៤.នាងស្នេហ៍តាតែមាត់ក្រៅ                 តែមិនមែនខ្លៅដូចវាចា
    ដឹងច្បាស់តាមានក្រុមគ្រួសារ           ស្រីល្អឯណានឹងប្រថុយ ?
៥.អំណាចទេវប្រាក់ទាក់ចិត្តស្រី           តាមានឡានថ្មីសំបូរលុយ
    តាយកដុល្លារធ្វើជានុយ                   ស្ទួចបានប្រុយៗអណ្តើកមាស ។
៦.នាងៗកាច់រាងព្រោះអាងតា              តែងខ្លួនហ៊ឺហា ដើរតែពាស
    តាអាចមានស្រីដោតជន្លាស             ឯអណ្តើកមាសរកប្រុសក្មេង ។
៧.ប្រុសស្ទាវសម្លឹងឃើញទឹកប្រាក់       លួងលោមថ្នមថ្នាក់ឲ្យវង្វេង
    ស្រីតាផ្គត់ផ្គង់សង្សាក្មេង                   មិននិយាយលេងមានច្រើនណាស់ ។
៨.ស្រីញៀនដុល្លារ តាញៀនស្នេហ៍       ឯស្ទៀវញៀវដែរ ញៀនបោកប្រាស់
    អណ្តាតផ្អែមល្ហែមប៉ិនក្រឡាស់         លុយចាយមិនខ្វះ នាងចិញ្ចឹម ។
(និពន្ធដោយ  ព្រំ គឹមជឿន)

Monday, March 26, 2012

សង្គម​ស៊ីវិល ចង់ឲ្យ​រដ្ឋសភា កោះហៅ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បំភ្លឺ​ករណី​ដោះដូរ​ព្រំដែន​កម្ពុជា​-​វៀតណាម​

ថ្ងៃទី 26 មីនា 2012, ម៉ោង 01:15:PM) | ដោយ: សុខ ភក្តី
 
ភ្នំពេញ: តំណាង​ក្រុមប្រឹក្សា​គាំ​មើល​កម្ពុជា ដែលជា​អង្គការ​សង្គម​ស៊ីវិល បាន​ជម្រាប​ទៅកាន់​សម្តេច​ហេង សំរិន ប្រធានរដ្ឋសភា និង​ចម្លង​ជូន​សមាជិក​រដ្ឋ​សភា​ទាំង ១២៣ រូប ដើម្បី​ស្នើឲ្យ​រដ្ឋសភា កោះហៅ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ឱ្យ​បំភ្លឺ​ករណី​ដោះដូរ​ភូមិ​ខ្មែរ​ជាមួយ​ភូមិ​វៀតណាម ក្នុង​កិច្ចព្រមព្រៀង​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១២ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ជម្រាបជូន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន និង​សមាជិក​រដ្ឋសភា មេត្តា​ជ្រាប​ថា ក្នុង​ពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​យល់ព្រម​ជា​មួយ​ភាគី​វៀតណាម​អំពី​ការដោះដូរ​ភូមិ​គ្នា រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។​
​      
​លោក រ៉ុង ឈុន ដែល​ជាប់​ពន្ធនាគារ​ក្នុង​រឿង​រិះគន់​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម ឆ្នាំ​២០០៥ បាន​លើកឡើង​ថា ការដោះដូរ​ភូមិ​គ្នា គឺជា​បញ្ហា​ជាតិ និង​ជា​ប្រវត្តិសាស្ត្រ ត្រូវតែ​មាន​ភាពច្បាស់លាស់ ប្រកាស​ឱ្យ​សាធារណៈជន​បាន​ដឹង​ជៀសវាង​ការសង្ស័យ នឹង​ត្រូវ​សុំ​រដ្ឋសភា​ផ្ដល់​សេចក្ដីទុកចិត្ត​លើ​ការដោះដូរ​ភូមិ​នេះ​។​

​ ដូច្នេះ​លោក រ៉ុង ឈុន បានស្នើ​ស​សូម​យ៉ាងទទូច​ដល់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​អ្នកតំណាងរាស្ត្រ​ទាំងអស់ ដើម្បី​អញ្ជើញ​រាជរដ្ឋាភិបាល កម្ពុជា ឬ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ចូលមក​បំភ្លឺ​ករណី​ដោះដូរ​ភូមិ​នេះ ឱ្យបាន​ច្បាស់ ជៀសវាង​កុំឱ្យ​កម្ពុជា​យើង​មាន​ការខាតបង់ ឬ​បាត់បង់​ទឹកដី​ដោយ​សារ ការបោះបង្គោល​ព្រំដែន​មិន​ត្រឹមត្រូវ និង​ធ្វើ​យ៉ាងណា​ត្រូវ​ឱ្យមាន​ការគោរព​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០​។​

​ មិនទាន់​មាន​អត្ថាធិប្បាយ​បែប​ណា​ពី​សម្តេច​ប្រធានរដ្ឋសភា ជុំវិញ​លិខិត​របស់​លោក​រ៉ុង​ឈុន ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋសភា កោះអញ្ជើញ​តំណាង​រាជរដ្ឋាភិបាល ឬ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​មក​បំភ្លឺ​ករណី​ការដោះដូរ​ភូមិ​ រវាង​កម្ពុជា និង​វៀតណាម​នេះ​នៅឡើយ​ទេ​៕​

Sunday, March 18, 2012

ស្តេចអាយ



    ពូជស្តេចអាយសប្បាយតែនិងល្បែង            រាស្រ្តយំក្តែងៗយៀងកុងប្លន់ដី
    អំពើរលួយពុកស្អុយពេញបូរី                      ស្តេចពុលល្បែងស្រីស្រាភ្លេចទុក្ខរាស្រ្ត។

    តែងភ្លេងស្រែកច្រៀងដូចដូចមនុស្សវិកល    ថតកុនឱបវល់ស្រីយួនថាមាស
    សម្លាប់វីរជនចាក់ផ្សាយពេញពាស              ព្រោះតែមានៈយកឈ្នះឥតគិត។

   ដឹកស្រូវអង្កថ្នាំពេទ្យត្រីងៀត                         អោយយួនចោរម្សៀតចិញ្ចឹមជីវិត
   បំប៉នកងទ័ព្វយៀកកុងអមិត្ត                        រួចតាំងតូចចិត្តជេរគេក្រពើ​។

   មេរៀនជីវិតនៅមិនព្រមចាំ                           សេ្តចក្លែងបន្លំចរិតសែនភ្លើ
   បណ្តេញអ៊ិនតាក់រៀបចំសើរើ                       បោះឆ្នោតអន្លើដោយខ្មែរគ្នាឯង។

   យួនគេឆ្លាតជាងព្រោះគេមានល្បិច                នយោបាយឆ្ពោះលិចកាន់កាបហួងហែង
    បង្វិលមនោគមអោយខ្មែរចំបែង                   បច្ចុប្បន្នហួសថ្លែងព្រោះតែស្តេចអាយ។

                                                                    ថ្ងៃអាទិត្យ ទី ១៨ ខែ មីនា ឆ្នាំ ២០១២
ដោយៈ ខ្ទម កវី

Wednesday, March 7, 2012

កំណាព្យ៖ បណ្តាំជីតាខ្ញុំ


Sunday, February 26, 2012

ទំនួញកូនខ្មែរ អ្នកស្នេហាជាតិ

 

             ទំនួញកូនខ្មែរទួញយំថា                ពេលនេះខេមរាត្រូវរងទុក្ខ
             សូមអ្នកតស៊ូជួយទំនុក                  រំដោះកងទុក្ខនៃខ្មែរផង

            ថ្វីបើរូបខ្ញុំធ្វើពុំបាន                        រកភាពក្សេមក្សាន្តជូនប្អូនបង
            រស់នៅឈឺចាប់ពេកកន្លង              ទាំងក្តីសៅហ្មងក្នុងជីវិត ។

           
ដូច្នេះខ្ញុំសូមលើកហត្ថា                 សូមឲ្យខេមរាជាបព្វជិត
            ភ្ញាក់ខ្លួនក្រោកឡើងកុំងងឹត           អវិជ្ជាបាំងបិទស្រាយពុំបាន

           
ប្អូនៗ បច្ឆាជនជាន់ក្រោយ             គួរកុំបណ្តោយនាំខកខាន
            ត្រូវខំសិក្សាវិទ្យាស្ថាន                   រក្សាឲ្យបានតំណែលជាតិ ។

           
ខ្លាចអ្វីជីវិតដែលបាត់បង់               ព្រោះតែស្មោះត្រង់ពុទ្ធសាសន៍ជាតិ
            ស្លាប់ខ្លួនស្លាប់ចុះឲ្យរស់ជាតិ         ស្លាប់ព្រោះជួយជាតិគួរខិតខំ ។

           
បងជ្រុលជាតែងដំណើរជាតិ         បងក៏សូមឆ្លៀតផ្តែផ្តាំម៉ុម
           ថាកុំភ្លើតភ្លើនតាមសង្គម              គួរតែមាសម៉ុមត្រិះឲ្យច្បាស់

          
ហើយកុំសប្បាយភ្លើនភ្លេចខ្លួន        លក់កេរ្តិ៍ឲ្យយួនភ្លេចច្បាប់ចាស់
           ដើររាំស៊ីចាយព្រោះអាងប្រាក់        ឬមួយរើផ្ទះទៅនៅស្រែ

          
ហើយកុំធ្វើឆ្កែបំរើយួន                   បានចេះកុំពួនចោលកូនខ្មែរ
           ជួយយឹតយោងផងណាមាសមេ     អាសូរគ្នាខ្មែរខ្មៅដូចគ្នា ។

          
បងលាហើយពៅស្ងួនពិសី             ព្រោះអីវេលាតែងរួញរា
           នៅមិនបានទេណាពុំងា                ខ្មែរខ្ញុំសូមលាទាំងទឹកភ្នែក ៕

Tuesday, January 31, 2012

ជំងឺបាត់ស្រុក


  ( ពាក្យ ៤  ) 
     
   រដូវរងា                   ចិត្តកាយកំព្រា        រស់ឆ្ងាយមេបា
   ហៅសែនចំបែង       អាប់អួអន្ធកា           នឹកអនុស្សា
   គ្រាធ្លាប់ជួបជុំ។

   ១០ឆ្នាំខ្លួនឃ្លាត        ពុកម៉ែញោមញាតិ    បងប្អូនពូអ៊ំ
   រលកទឹកភ្នែក           ហូរជ្រែកថ្ពល់ខ្ញុំ       ក្តុកក្តួលផ្សាងំ
   សឹងរៀងរាល់ថ្ងៃ។

   នឹកស្រុកម្តងៗ          ឱរាមួហ្មង              ស្រយង់អាល័យ
   ខ្សឹកខ្សួលអួលអាក់    កប់ក្នុងហឫទ័យ     ស្ទើរប្រេះទ្រូងក្ស័យ
   ចាកទ្វីបលោកីយ៍។

   ឃើញម៉ែមានទុក្ខ      កូនយំរំអុក              ពួនក្នុងគុម្ភព្រៃ
   ចង់លួចទៅសួរ        សុខទុក្ខម្តាយថ្លៃ       តែកម្មចង្រៃ
   បង្វែរបំណង។

   កូនមានកំហុស         ក្លាយជាអ្នកទោស    ខ្មាំងតាមប៉ុនប៉ង
   គំរាមកំហែង             សម្លុតចាប់ចង         ក្នុងគ្រានេះម្តង
   ខានបានវិលវៃ។

   ខ្លួនជាម្ចាស់ស្រុក          បែរជារងទុក្ខ               រស់គ្មានសេរី
   រសាត់ខ្ចាត់ព្រាត់           ប្រាសឆ្ងាយព្រឹក្យព្រៃ   សុវណ្ណបូរី
   ទឹកដីដូនតា

   យួនយ៉ង់អបលក្ខណ៍  កំណាចដូចយក្ស    សហាវជាងខ្លា
   លេបទឹកដីម៉ុង           រូមនិងចម្ប៉ា           ចោរមារឫស្សា
   នៅមិនឆ្នែតឆ្អន់។

   វាត្បាញផែនការ         រំកិលសីមា           វាតទីឆក់ប្លន់
   ដីកម្ពុជាក្រោម           អតីតភូនន់            វាលរាបទឹកជន់
   តំបន់ជីរជាតិ។

   ប្រវត្តិចុកចាប់            ខ្មែររស់ដូចស្លាប់    និរាសចាកឃ្លាត
   រងទារុណកម្ម            ឆ្មាំយួនចង្អៀត      លបលួចពិឃាត
   ខ្មែរម្ចាស់ទឹកដី។

   ខ្មែរខ្លះតវ៉ា                 វាគំហកថា            អ្ហែងក្រោកធ្វើអ្វី?
   អញប្រាប់ឱ្យហើយ     អាកំពូជដី             គ្មានថ្ងៃទេវ៉ី
   កុំដេកយល់សប្ត។


   យួនប្រឡូយពាក្យ      ត្មះខ្មែរក្រោមម្នាក់   ចេតនាបង្អាប់
   អាកុំប្រឆាំង               តិចលងាប់ឆាប់     ដីនេះអញប្រាប់
   ជារបស់យួន។

   នេះឬស្រកី?             ចោរអន្តិរ្ថិយ           ស៊ីឆ្កែពាក់ដួន
   ភ្លេចជាតិកំណើត       កញ្ជះលក់ខ្លួន         បេស្យាបំពួន
   ក្នុងសួនរាត្រី។

   យើងប្រាប់ឱ្យដឹង       ផ្តាំជាដំណឹង          កុម្មុយនិស្តចង្រៃ
   ភ្លើងធូបតូចមែន         តែវាមានន័យ        អាចដុតស្រកី
   ឆេះក្រុងហាណូយ។

   យុត្តិធម៌ក្នុងលោក      យើងស្រែកប្រកូ៎ក   ប្តឹងមិនអោយធ្លោយ
   សិទ្ធិស្វ័យសម្រេច      ឯករាជតែមួយ        គ្រាន់តែមុនក្រោយ
   ដែនដីស្វ័យភាព៕

                                                      ទីក្រុងភ្នំពេញ
                                        ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១២
                                       និពន្ធដោយៈ ខ្ទម កវី (ខេមរៈ បូព៌ា)