Sunday, February 26, 2012

ទំនួញកូនខ្មែរ អ្នកស្នេហាជាតិ

 

             ទំនួញកូនខ្មែរទួញយំថា                ពេលនេះខេមរាត្រូវរងទុក្ខ
             សូមអ្នកតស៊ូជួយទំនុក                  រំដោះកងទុក្ខនៃខ្មែរផង

            ថ្វីបើរូបខ្ញុំធ្វើពុំបាន                        រកភាពក្សេមក្សាន្តជូនប្អូនបង
            រស់នៅឈឺចាប់ពេកកន្លង              ទាំងក្តីសៅហ្មងក្នុងជីវិត ។

           
ដូច្នេះខ្ញុំសូមលើកហត្ថា                 សូមឲ្យខេមរាជាបព្វជិត
            ភ្ញាក់ខ្លួនក្រោកឡើងកុំងងឹត           អវិជ្ជាបាំងបិទស្រាយពុំបាន

           
ប្អូនៗ បច្ឆាជនជាន់ក្រោយ             គួរកុំបណ្តោយនាំខកខាន
            ត្រូវខំសិក្សាវិទ្យាស្ថាន                   រក្សាឲ្យបានតំណែលជាតិ ។

           
ខ្លាចអ្វីជីវិតដែលបាត់បង់               ព្រោះតែស្មោះត្រង់ពុទ្ធសាសន៍ជាតិ
            ស្លាប់ខ្លួនស្លាប់ចុះឲ្យរស់ជាតិ         ស្លាប់ព្រោះជួយជាតិគួរខិតខំ ។

           
បងជ្រុលជាតែងដំណើរជាតិ         បងក៏សូមឆ្លៀតផ្តែផ្តាំម៉ុម
           ថាកុំភ្លើតភ្លើនតាមសង្គម              គួរតែមាសម៉ុមត្រិះឲ្យច្បាស់

          
ហើយកុំសប្បាយភ្លើនភ្លេចខ្លួន        លក់កេរ្តិ៍ឲ្យយួនភ្លេចច្បាប់ចាស់
           ដើររាំស៊ីចាយព្រោះអាងប្រាក់        ឬមួយរើផ្ទះទៅនៅស្រែ

          
ហើយកុំធ្វើឆ្កែបំរើយួន                   បានចេះកុំពួនចោលកូនខ្មែរ
           ជួយយឹតយោងផងណាមាសមេ     អាសូរគ្នាខ្មែរខ្មៅដូចគ្នា ។

          
បងលាហើយពៅស្ងួនពិសី             ព្រោះអីវេលាតែងរួញរា
           នៅមិនបានទេណាពុំងា                ខ្មែរខ្ញុំសូមលាទាំងទឹកភ្នែក ៕

0 comments:

Post a Comment