Wednesday, June 6, 2012

កំណាព្យ៖ បញ្ញើក្អែក


                                 បញ្ញើក្អែក
                                               (បទពាក្យប្រាំពីរ)
១.ពូជ​បញ្ញើក្អែក​ដូចគ្នា​ទេ                    ប្តូរ​ហៅ​អ័រគី​ដេ​ដាំទុក​តាំង​
    ចេញ​ផ្កា​លាស់​ស្លឹក​ឈ្មោះ​បារាំង       បិទបាំង​រឿង​ដើម​នៅឯ​ព្រៃ ។​
២.រីបញ្ញើក្អែក​តោង​ដើម​ស្វាយ             ត្រសុំ​រាងកាយ​គន់​ត្រ​ឈៃ​
  ម្ចាស់​ស្វាយ​ឃើញ​ភ្លាម​កើត​ទុក្ខភ័យ    លកលៃ​កាប់​ចោល​ខ្លាច​សាយ​ញាតិ ។
៣.គេ​មិន​ឱ្យ​តោង​ព្រោះ​ចង្រៃ               នាំ​ស្វាយ​ឱ្យ​ក្ស័យ​លែង​ផ្លែ​ទៀត​
    គេ​ជេរ​គេ​ដៀល​ពាក្យ​ស៊កសៀត       បញ្ញើក្អែក​បៀត​សម្លាប់​ស្វាយ ។​
៤.បញ្ញើក្អែក​ខ្លះ​តោង​ព្រៃ​ខ្ពស់              បាន​សុខ​បាន​រស់​ផ្កា​គ្រប់​កាយ​
    មនុស្ស​ឃើញ​កាប់​ផ្សាំ​ដាំ​សប្បាយ​    ផ្សព្វ​ផ្សា​យឈ្មោះថា ផ្កា​ប្រពៃ ។​
៥.តាមពិត​អ័រគី​ដេ​បញ្ញើក្អែក                ពូជ​គ្មានអ្វី​ប្លែក​ស្រុក​ដូច​ព្រៃ​
    តែ​រស់​មិន​ស្មើ​ខ្លះ​ជួប​ជ័យ​                ឯ​ខ្លះ​ជួប​ភ័យ​គេ​ខ្ពើម​ស្អប់ ។​
 ៦.នេះឯង​ធម្មជាតិ​នៃ​លោកា​               ខ្លះ​លិច​កាយា​ព្រោះ​ឈាមកប់​
    ខ្លះ​ឈាមអណ្តែត​ព្រោះ​ប្រសប់​          ជីក​កប់​សមធម៌​លិច​បាត់ទៅ ៕
  (ដោយ​   ប៉ែន សមិទ្ធិ)

0 comments:

Post a Comment