Tuesday, August 28, 2012

ទឹកភ្នែករាស្រ្តខ្មែរ


28-08-2012
ដោយ: ឃ្លាំង វឌ្ឍនជាតិ 

 v  ស្រុកគេអភិវឌ្ឍន៍រាស្រ្តថ្កើងថ្កាន     ស្រុកខ្មែររាស្រ្តបានធ្លាក់អវចីយ៍
       ‹‹អភិវ័ធ››លើខ្នងរាស្រ្តក្រកី            ធំធាត់សេដ្ឋីឈ្មួញទុច្ចរិត។

v  អ្នកខ្លះតូចចិត្តលែងចង់រស់          ចងកលោតជ្រោះផ្តាច់ជីវិត
   មន្រ្តីរលួយជួញឃុបឃិត              លាងលុយងងឹតខ្មៅកខ្វក់។

v  រដ្ឋាភិបាលខ្ញុំបរទេស                   យួនចិនប្រវេសន៍ល្បិចចចក
   បង្កមហន្តរាយកករល្អក់                កំចាយរាស្រ្តព្រាត់បា្រសនិរទេស។

v  ក្បត់ជាតិសាសនាដូនតាខ្លួន         លាក់លួចបំពួនឆ្មាំកិលេស
   ធ្វើចិត្តជាទមិឡរឹងចចេស             ទាត់ចោលមតិស្ថាបនា។

v  នយោបាយឈ្នះឈ្នះពិតមិនខុស  ឈ្នះរាស្រ្តស្រីប្រុសញ៉មបច្ចា
   ដុតផ្ទះសម្បែងដាក់ទោសា            រាស្រ្តខ្មែរមរណាវិនាសបង់។

v  លែងស្គាល់គុណទោសអាក្រក់ល្អ  ក្លាយជាឃាតករព្រោះចំណង់
   លោភបិទមោឃ៍បាំងខ្លៅល្ងិតល្ងង់   ជាន់ជាតិលិចលង់អន្លង់ខ្មោច​។

v  ដឹកនាំប្រទេសបីទស្សវត្សរ៍            អំណាចរុំព័ទ្ធភាយអសោច
   បំផ្លាញធនធានស្ទើរហិនហោច       រួចស្រែកប៉ប៉ោចអួតគ្រាន់បើ។

v  តាំងខ្លួនអ្នកជាគ្មានគេដល់             បញ្ចេញឥទ្ធិពលតាមគេប្រើ
   ស៊ីជោរឫកអើងយួនសរសើរ           នេះចំជាភ្លើមិនមើលខ្លួន។

v  ឥឡូវរឿងថ្មីមិនកាឡៃ                  សាញ្ញេកាត់ដីខ្មែរអោយយួន
   ពលរដ្ឋទឹកភ្នែកទុក្ខផ្ទួនៗ               ទឹកដីត្រូវយួនប្លន់យកអស់។៚                                                                                                       

0 comments:

Post a Comment