ពូជស្តេចអាយសប្បាយតែនិងល្បែង រាស្រ្តយំក្តែងៗយៀងកុងប្លន់ដី
អំពើរលួយពុកស្អុយពេញបូរី ស្តេចពុលល្បែងស្រីស្រាភ្លេចទុក្ខរាស្រ្ត។
តែងភ្លេងស្រែកច្រៀងដូចដូចមនុស្សវិកល ថតកុនឱបវល់ស្រីយួនថាមាស
សម្លាប់វីរជនចាក់ផ្សាយពេញពាស ព្រោះតែមានៈយកឈ្នះឥតគិត។
ដឹកស្រូវអង្កថ្នាំពេទ្យត្រីងៀត អោយយួនចោរម្សៀតចិញ្ចឹមជីវិត
បំប៉នកងទ័ព្វយៀកកុងអមិត្ត រួចតាំងតូចចិត្តជេរគេក្រពើ។
មេរៀនជីវិតនៅមិនព្រមចាំ សេ្តចក្លែងបន្លំចរិតសែនភ្លើ
បណ្តេញអ៊ិនតាក់រៀបចំសើរើ បោះឆ្នោតអន្លើដោយខ្មែរគ្នាឯង។
យួនគេឆ្លាតជាងព្រោះគេមានល្បិច នយោបាយឆ្ពោះលិចកាន់កាបហួងហែង
បង្វិលមនោគមអោយខ្មែរចំបែង បច្ចុប្បន្នហួសថ្លែងព្រោះតែស្តេចអាយ។
ថ្ងៃអាទិត្យ ទី ១៨ ខែ មីនា ឆ្នាំ ២០១២
ដោយៈ ខ្ទម កវី
0 comments:
Post a Comment