Sunday, March 18, 2012

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ស្នើ​ឲ្យ​តំណាងរាស្ត្រ​បក្សប្រឆាំង អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​មក​សួរ​រឿង​ដោះដូរ​ដី​ជាមួយ​វៀតណាម​


(ថ្ងៃទី 18 មីនា 2012, ម៉ោង 09:34:AM) | ដោយ: រតនា
 ភ្នំពេញ​:លោក​រ៉ុង​ឈុន​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​នៅ​កម្ពុជា​មាន ​ផែនការ​ស្វែងរក​ការអន្តរាគមន៍​ពី​សមាជិកសភា​គណបក្ស​សមរង្ស៊ី​ឲ្យ​ជួយ​ ធ្វើការ​កោះ​ហោះ​លោក វ៉ា​គឹមហុង​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​ឲ្យ​ចូលមក​ ឆ្លើយបំភ្លឺ​ចំពោះ​សភាជាតិ ពាក់​ព​ន្ធ័​និង​ការចុះ​អនុស្សរណៈ​ជាមួយ​ប្រទេស​វៀតណាម​ស្តីពី​ការដោះដូរ​ ភូមិ​មួយចំនួន​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​គោក ជាមួយនិង​ប្រទេស វៀតណាម​នោះ​។​

​     ​លោក​រ៉ុង​ឈុន​បាន​និយាយថា​“​ក្នុងនាម​ក្រុមប្រឹក្សា​ឃ្លាំ​មើ​កម្ពុជា យើង​មិន​គាំទ្រ​ទៅនឹង​ដំណើរការ​ដោះដូរ​ភូមិ របស់​ពលរដ្ឋ​ខ្មែរ​មួយចំនួន នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះទេ ដោយសារតែ លោក វ៉ា គឹមហុង បាន​លើកឡើងថា ភូមិ​មួយចំនួន​នោះ បារាំង​គូស​ផែនទី ចូលទៅក្នុង​ទឹកដី​របស់​វៀតណាម​តាំងពី​សម័យ​បារាំង​នោះ​ជាការ​មិន​ត្រឹមត្រូវ ​ទេ​”​។

​    ​លោក បាន​បន្តថា​៖ បើ​យើង​ងាក​ទៅ​មើល​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​គឺមាន​ទឹកដី​ធំធេង​ណាស់​។ បើ​ចង់​មានការ​ដោះដូរ ដី​ភូមិ​មួយចំនួន​នៅតាម​ប​ណ្តោ​ព្រំដែន​ជាមួយ​វៀតណាម​នោះ​គណៈកម្មាធិការ​ កិច្ច​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ត្រួវ​តែ​សុំ​ការយល់ព្រម​ពី​រដ្ឋសភាជាតិ​ ជាមុនសិន​មុននឹង​សម្រេច​បែបនេះ​។​លោក​បាន​បន្ទោស​ថា​ការបោះ​ប​ង្កោ​ល​ ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​គឺ​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​រួចទៅហើយ​ដោយ សារតែ​សន្ធិសញ្ញា​បំពេញបន្ថែម​ជាមួយ​វៀតណាម​ឆ្នាំ​១៩៨២.១៩៨៣.១៩៨៥​ហើយ​ វៀតណាម​ប្រើបាស់​មាត្រដ្ឋាន​១​លើ​៥០​ពាន់​ផ្ទុយ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ។

​    ​លោក​ឈុន​បាន​បន្តថា​ នេះ​ជា​បញ្ហា​ជាតិ ដូច្នេះ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នឹងមាន​គំរោង​ធ្វើលិខិត​ជូន​សមាជិកសភា គណបក្សប្រឆាំង​និង​សមាជិកសភា ដទៃទៀត​ដែល​ស្រឡាញ់​ទឹកដី ឲ្យ​រួមគ្នា​ធ្វើលិខិត​កោះហៅ លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​រាជរដ្ឋាភិបាល​ឲ្យ​ចូលមក​ឆ្លើយ បំភ្លឺ​ចំពោះមុខ​សភាជាតិ​លើ​ករណី ចុះ​អនុស្សរណៈ​ជាមួយ​វៀតណាម ដោះដូរ​ដី​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម​នោះ​។ លោក បញ្ជាក់ថា​លិខិត​នោះ លោក​នឹង​ដាក់ជូន ក្រុម​សមាជិកសភា គណបក្ស​សមរង្ស៊ី នៅ​សបា្តហ៍​ក្រោយ​។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី ដែល លោក រ៉ុង ឈុន គ្រោង​នឹង​ពឹងពាក់​នោះ មិនបាន​លើក​ទូរ​សព្ទ័​ទេ ទោះបីជា​ទូរ​សព្ទ័ រោទិ៍​ជា ច្រើ​លើក នៅតែ​គ្មាន​អ្នកទទួល​។​

​    ​លោក វ៉ា គឹមហុង  នៅពេលនេះ​មិនអាច​ទាក់ទង សុំ​ការបំភ្លឺ​បានទេ​។ ក៏ប៉ុន្តែ​លោក ធ្លាប់បាន​មានប្រសាសន៍ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា កិច្ចការ​ព្រំដែន​នេះ លោក​បាន​ឆ្លង​ការយល់ព្រម​ពី​សភាជាតិ រួចហើយ​។​

​ សូមបញ្ជាក់ថាៈ​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១២ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​ចុះ កិច្ចព្រមព្រៀង លើ​ការអនុវត្ត​អនុស្សារណៈ យោគយល់​គ្នា ឆ្នាំ​២០១១ ស្តីពី​ការ ផ្លាស់ប្តូរ​ដី​មួយចំនួន​នៅតាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​និង​វៀតណាម​)​។ ពាក់​ព​ន្ធ័​និង​ករណីនេះ លោក​ទេសរដ្ឋមន្ត្រី បាន​ពន្យលថា ដូចជា​ភូមិ​ខ្លះ របស់​ពលរដ្ឋ​ខ្មែរ នៅក្នុង​ដី​វៀតណាម តាំងពី​ជំនាន់​បារាំង​មក បើ​យើង​ចង់ទុក​ភូមិ​នោះ​ឲ្យ​បងប្អូន​ខ្មែរ​យើង​នៅ​ដដែល​ឥឡូវ​វៀតណាម​ឯកភាព​ ឲ្យ​ដូរ​គ្នា​ទៅវិញទៅមក​ដើម្បី​ឲ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ​យើង​នៅ​កន្លែង​នោះ ​ដដែល​។​

​ឧទាហរណ៍ ភូមិ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន គឺ​ភូមិ​ថ្លុក​ត្រាច (​ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​) បារាំង​គូស​ផែនទី​ចូលទៅក្នុង ទឹកដី​វៀតណាម មិនមែន ស្ថិតនៅក្នុង​ទឹកដី​ខ្មែរ​យើង​ទេ ឥឡូវ​ទាមទារ​បានមក​កម្ពុជា​វិញ​ហើយ តែ​យើ​ត្រូវរ​កដី​ដោះដូរ ឲ្យ​ទៅ​វៀតណាម​វិញ នៅ​ខេត្តកំពង់ចាម ច្រើនជាងគេ ការដោះដូរ ហើយ​នៅ​ខេត្តតាកែវ​ក៏​អីចឹង​ដែរ ភាគច្រើន​ពលរដ្ឋ​ខ្មែរ​ចូលទៅ​ធ្វើស្រែ ហួស​ខ្សែ​ព្រំដែន កម្ពុជា​យើង​។​

​ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​បន្តថាៈ “​វៀតណាម​ក៏មាន​ចូលមក​ខាងយើង​ខ្លះ​ដែរ អីចឹង​ចូល​ចេញ​ទៅវិញទៅមក ដើម្បី​នឹង​ឲ្យ​ប្រជាជន​យើង​លោក រក្សាបាន​នៅ​ស្រែចំការ​ភូមិករ របស់លោក​តទៅទៀត យើង​ក៏​ធ្វើ​អនុស្សរណៈ យោគយល់​គ្នា​ដើម្បី​សំរួល​ការរស់នៅ របស់​ប្រជាជន​យើង កុំ​ឲ្យ​មានការ ពិបាក រុះរើ​ផ្ទះសម្បែង បាត់បង់​ដីស្រែ​ចំការ សម្រាប់ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​។​

​ ជាគោលការណ៍​យើង​បាន​ឯកភាពគ្នា លើ​គោលការណ៍​មួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ទះ​មួយចំនួន​”​។ ហើយ​ខាង​វៀតណាម ក៏​អីចឹង​ដែរ បើ​ចង់បាន​ដី​ដែល​ចូលក្នុង​ដី​ខ្មែរ​យើង​វៀតណាម​ត្រូវរ​កដី​មក​សង​ឲ្យ​ខ្មែរ ​វិញ​បើ​មិន​អីចឹង​ទេ​ឲ្យ​ដី​នោះមក​ខ្មែរ​មក​។​

​លោក​បាន​បន្តថាៈ​ សម្តេច​តេ​ជោ បានអនុញ្ញាត​ឲ្យ​យក យន្តការ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា ដែល​នៅ​រាំងស្ទះ នៅតាម​បណ្តោយ​ព្រំដែន ប្រទេស​ទាំងពីរ​ពីព្រោះ​នេះ​ជា​បញ្ហា​ធំ​ណាស់​។​ចំពោះ​ខេត្ត​ដែលមាន​បញ្ហា​ ស្មុគស្មាញ​ច្រើនជាងគេ​គឺ​ខេត្តកំពង់ចាម​.​ស្វាយរៀង​.​ព្រៃវែង​.​តាកែវ​.​ កំពត​.៕
​​

0 comments:

Post a Comment