( ពាក្យ ៤ )
រដូវរងា
ចិត្តកាយកំព្រា
រស់ឆ្ងាយមេបា
ហៅសែនចំបែង អាប់អួអន្ធកា
នឹកអនុស្សា
គ្រាធ្លាប់ជួបជុំ។
១០ឆ្នាំខ្លួនឃ្លាត
ពុកម៉ែញោមញាតិ បងប្អូនពូអ៊ំ
រលកទឹកភ្នែក
ហូរជ្រែកថ្ពល់ខ្ញុំ ក្តុកក្តួលផ្សាងំ
សឹងរៀងរាល់ថ្ងៃ។
នឹកស្រុកម្តងៗ
ឱរាមួហ្មង ស្រយង់អាល័យ
ខ្សឹកខ្សួលអួលអាក់ កប់ក្នុងហឫទ័យ
ស្ទើរប្រេះទ្រូងក្ស័យ
ចាកទ្វីបលោកីយ៍។
ឃើញម៉ែមានទុក្ខ
កូនយំរំអុក ពួនក្នុងគុម្ភព្រៃ
ចង់លួចទៅសួរ
សុខទុក្ខម្តាយថ្លៃ តែកម្មចង្រៃ
បង្វែរបំណង។
កូនមានកំហុស
ក្លាយជាអ្នកទោស ខ្មាំងតាមប៉ុនប៉ង
គំរាមកំហែង
សម្លុតចាប់ចង ក្នុងគ្រានេះម្តង
ខានបានវិលវៃ។
ខ្លួនជាម្ចាស់ស្រុក បែរជារងទុក្ខ រស់គ្មានសេរី
រសាត់ខ្ចាត់ព្រាត់ ប្រាសឆ្ងាយព្រឹក្យព្រៃ សុវណ្ណបូរី
ទឹកដីដូនតា
យួនយ៉ង់អបលក្ខណ៍ កំណាចដូចយក្ស
សហាវជាងខ្លា
លេបទឹកដីម៉ុង
រូមនិងចម្ប៉ា ចោរមារឫស្សា
នៅមិនឆ្នែតឆ្អន់។
វាត្បាញផែនការ រំកិលសីមា វាតទីឆក់ប្លន់
ដីកម្ពុជាក្រោម
អតីតភូនន់ វាលរាបទឹកជន់
តំបន់ជីរជាតិ។
ប្រវត្តិចុកចាប់ ខ្មែររស់ដូចស្លាប់ និរាសចាកឃ្លាត
រងទារុណកម្ម ឆ្មាំយួនចង្អៀត លបលួចពិឃាត
ខ្មែរម្ចាស់ទឹកដី។
ខ្មែរខ្លះតវ៉ា វាគំហកថា អ្ហែងក្រោកធ្វើអ្វី?
អញប្រាប់ឱ្យហើយ អាកំពូជដី
គ្មានថ្ងៃទេវ៉ី
កុំដេកយល់សប្ត។
យួនប្រឡូយពាក្យ ត្មះខ្មែរក្រោមម្នាក់
ចេតនាបង្អាប់
អាកុំប្រឆាំង តិចលងាប់ឆាប់ ដីនេះអញប្រាប់
ជារបស់យួន។
នេះឬស្រកី? ចោរអន្តិរ្ថិយ
ស៊ីឆ្កែពាក់ដួន
ភ្លេចជាតិកំណើត កញ្ជះលក់ខ្លួន បេស្យាបំពួន
ក្នុងសួនរាត្រី។
យើងប្រាប់ឱ្យដឹង ផ្តាំជាដំណឹង
កុម្មុយនិស្តចង្រៃ
ភ្លើងធូបតូចមែន តែវាមានន័យ អាចដុតស្រកី
ឆេះក្រុងហាណូយ។
យុត្តិធម៌ក្នុងលោក យើងស្រែកប្រកូ៎ក ប្តឹងមិនអោយធ្លោយ
សិទ្ធិស្វ័យសម្រេច ឯករាជតែមួយ
គ្រាន់តែមុនក្រោយ
ដែនដីស្វ័យភាព៕
ទីក្រុងភ្នំពេញ
ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១២
និពន្ធដោយៈ ខ្ទម កវី (ខេមរៈ បូព៌ា)
0 comments:
Post a Comment