ដោយ : មុនីរ័ត្ន/CEN (ថ្ងៃទី 1 កុម្ភៈ 2012,04:57:PM)
1 of 4

ភ្នំពេញ: ប្រជាពលរដ្ឋជិត ២០០ នាក់ ដែលមកពីសហគមន៍បុរីកីឡា និងអតីតអ្នករស់នៅតំបន់បឹងកក់ បានប្រមូលផ្តុំគ្នា នៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ ដើម្បីដាក់លិខិតឲ្យអភិបាលសាលារាជធានីភ្នំពេញ លោក កែប ជុតិមា ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។ ក៏ប៉ុន្តែការប្រមូលតវ៉ានោះ ត្រូវបានសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ វាយបំបែក និងចាប់ខ្លួនពលរដ្ឋ ៦ នាក់ ដាក់ឡានឃ្លុបរបស់ប៉ូលិស។ រីឯស្ត្រីអ្នកតវ៉ា ២ នាក់ បានដួលសន្លប់នៅនឹងកន្លែង។
ក្រុមពលរដ្ឋបុរីកីឡា បានតវ៉ាចំពោះការបាត់បង់ផ្ទះសម្បែង ដោយសារតែក្រុមហ៊ុន ផាន អ៊ីម៉ិច បានឈូសឆាយផ្ទះសម្បែងរបស់ពួកគាត់ ( បុរីកីឡា ) ។ រីឯអតីតអ្នកភូមិបឹងកក់ បានស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយដោះស្រាយផ្តល់ថវិកាឧបត្ថម្ភបន្ថែមដល់ខ្លួន ដែលចាកចេញពីតំបន់អភិវឌ្ឍន៍បឹងកក់។
នៅក្នុងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនៅមុខសាលារាជធានីភ្នំពេញ គឺមានការលើកបដា ផ្ទាំងរូបភាព ដែលអាជ្ញាធរមានសមត្ថកិច្ចឈូសឆាយផ្ទះប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា និងការបូមខ្សាច់បាញ់ពន្លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋតំបន់បឹងកក់។ រូបថតសម្តេចហ៊ុនសែន និងលោកជំទាវ ក៏ត្រូវបានលើកផុតក្បាលអ្នកតវ៉ា ជាមួយនឹងសម្រែកមេក្រូ ទទូចស្នើសុំដំណោះស្រាយ។
ស្ថានភាពនៅចំហៀងសាលារាជធានីភ្នំពេញ នៅព្រឹកមិញ បើទោះបីជាប្រជាពលរដ្ឋស្រែកតវ៉ាទាមទាររកដំណោះស្រាយយ៉ាងណាក៏ដោយ ក៏មិនមានមន្ត្រីសាលារាជធានីភ្នំពេញណាម្នាក់ ចេញមុខមកដោះស្រាយឲ្យប្រជាពលរដ្ឋនោះទេ។
ជាមួយគ្នានេះដែរ ក៏មានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋបុរីកីឡា ដែលសុទ្ធតែជាស្ត្រី និងមានអ្នកខ្លះផ្ទុកមេរោគអេដស៍ និងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយក្នុងនោះ មានកម្លាំងបង្ក្រាបបាតុកម្ម កម្លាំងព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ខណ្ឌដូនពេញរាប់សិបនាក់ និងប្រដាប់ដោយដំបងឆក់ ខែល ដោយបានប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក។
ការប្រើអំពើហិង្សារបស់អាជ្ញាធរមានសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ ទៅលើប្រជាពលរដ្ឋបុរីកីឡា គឺបន្ទាប់ពីប្រជាពលរដ្ឋ បាននាំគ្នាដើរទៅប្រមូលផ្តុំគ្នា នៅចំពីមុខសាលារាជធានីភ្នំពេញ ដោយឈរលើកំណាត់ផ្លូវព្រះមុនីរង្ស ដោយមានលើកបដា និងស្រែកឲ្យអភិបាលសាលារាជធានីភ្នំពេញ ដោះស្រាយដល់ពួកគាត់។
កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ និងកម្លាំងប៉ូលិសបង្ក្រាបបាតុកម្មរាប់សិបនាក់ បានរុញច្រានប្រជាពលរដ្ឋ ឲ្យចេញពីទ្រូងផ្លូវ ហើយឡើងលើចញ្ចើមផ្លូវ ដើម្បីបើកចរាចរណ៍ឡើងវិញ។ នៅពេលនោះ ក៏កើតមានការប្រតាយប្រតប់គ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរ រហូតដល់មានការប្រើអំពើហិង្សា ដាក់គ្នាទៅវិញទៅមក។ ខាងសមត្ថកិច្ចសុទ្ធតែជាបុរសពេញកម្លាំង ប្រដាប់ដោយខែល និងដំបង។ រីឯភាគីប្រជាពលរដ្ឋ សុទ្ធតែជាស្ត្រីទន់ខ្សោយ ដៃមិនមានកាន់អ្វីឡើយ។
ទីបំផុតទៅ ការប៉ះទង្គិចនោះ បានធ្វើឲ្យស្ត្រីអ្នកតវ៉ាមួយចំនួន សម្រេចចិត្ត ដោះអាវរបស់ពួកគាត់ ដោយមានកាន់រូបសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ បិទដោះ ហើយស្រែកយំ ដើម្បីស្វែងរកអន្តរាគមន៍។
ជាលទ្ធផល អាជ្ញាធរបានសម្រេចបំបែកក្រុមប្រជាពលរដ្ឋបុរីកីឡា មិនឲ្យឈរប្រមូលផ្តុំគ្នាតវ៉ា លើទ្រូងផ្លូវព្រះមុនីវង្ស នៅចំពីមុខសាលារាជធានីភ្នំពេញ។ សមត្ថកិច្ចចម្រុះ បានប្រើអំពើហិង្សា ចាប់អូសស្ត្រីអ្នកតវ៉ា ដែលរឹងរូស។ សមត្ថកិច្ចបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៥នាក់ រុញទាំងបង្ខំ បញ្ចូលទៅក្នុងឡានឃ្លុបបិទជិត របស់ស្នងការនគរបាលរាជធានីភ្នំពេញ។ ក្នុងនោះមានស្ត្រី ២ នាក់ បានដួលសន្លប់ ដោយសារតែការបំបែករបស់អាជ្ញាធរមានសមត្ថកិច្ច។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីទាំង ៥ នាក់ ដែលសមត្ថកិច្ចចាប់បង្ខំឲ្យចូលក្នុងឡាននោះ ត្រូវបានបញ្ជូនទៅដាក់នៅស្នងការនគរបាលរាជធានីភ្នំពេញ។ ប៉ុន្តែមិនបានបញ្ជាក់ប្រាប់ឈ្មោះស្ត្រីទាំង ៥ នាក់នោះ និងពីបទល្មើសអ្វីទេ។
អ្នកស្រី ទូច វណ្ណា ប្រជាពលរដ្ឋបុរីកីឡាបានឲ្យដឹងថា ប្រជាពលរដ្ឋបុរីកីឡា មកមុខសាលារាជធានីភ្នំពេញ គឺចង់ដឹងថា តើសាលាក្រុងធ្វើការដោះស្រាយយ៉ាងណា ចំពោះប្រជាពលរដ្ឋបុរីកីឡា បន្ទាប់ពីប្រធានរដ្ឋសភា ចារទៅលើលិខិតសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋបុរីកីឡា បញ្ជូនទៅលោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២។
ស្ត្រីរូបនោះ ក៏បានឲ្យដឹងថា ក្រុមពលរដ្ឋប្រមូលផ្តុំនោះ ក៏ដើម្បីស្នើឲ្យអាជ្ញាធរ ដោះលែងប្រជាពលរដ្ឋ ដែលជាប់ក្នុងពន្ធនាគារព្រៃសជាបន្ទាន់ និងឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច សងការខូចខាតផ្ទះរបស់ពួកគាត់ ដែលក្រុមហ៊ុនបានឈូសឆាយបំផ្លាញ ( ថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ )។
អ្នកស្រី ទូច វណ្ណា បានបញ្ជាក់ថា “បើសិនជាក្រុមហ៊ុន មិនសងអ្វី ដែលជាការខូចខាតរបស់ពួកខ្ញុំ បើសិនជាក្រុមហ៊ុន មិនធ្វើអគារជូនពួកខ្ញុំគ្រប់ពីរទៀត បើសិនជាអាជ្ញាធរ និងរាជរដ្ឋាភិបាល មិនដោះលែងអ្នកជាប់ក្នុងពន្ធនាគារ ៨ នាក់ទេ គឺពួកយើងខ្ញុំ នៅតែតវ៉ាដល់ទីបញ្ចប់”។
លោក ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលមានវត្តមាននៅកន្លែងកើតហេតុ មិនធ្វើអត្ថាធិប្បាយបែបណាទេ ជុំវិញការប្រើអំពើហិង្សារវាងសមត្ថកិច្ច និងប្រជាពលរដ្ឋបុរីឡា នៅព្រឹកមិញ។
ចំណែកលោក កើត ឆែ នាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋអតីតបឹងកក់ ដែលសុំថវិកាបន្ថែម គឺមិនអាចធ្វើបានទេ ពីព្រោះពួកគាត់ បានចុះកិច្ចសន្យាជាមួយគេរួចហើយ។ ការធ្វើនេះ មិនមែនជាលើកទី១ ទេ។
ចំពោះការប៉ះទង្គិចគ្នា រវាងពលរដ្ឋបុរីកីឡា និងសមត្ថកិច្ចចម្រុះ ត្រូវបានលោក កើត ឆែ លើកឡើងថា "អាជ្ញាធរ គ្រាន់តែរុញពួកគាត់ឲ្យចូលកៀនផ្លូវ។ តែប្រជាពលរដ្ឋ គប់ដបទឹកលើសមត្ថកិច្ច ហើយកិច្ចការដែលប្រជាពលរដ្ឋ ស្នើសុំសាលារាជធានីភ្នំពេញ កំពុងតែធ្វើកិច្ចការនេះ"៕ R

0 comments:
Post a Comment