Monday, April 18, 2011

សង្គមសត្វ


       v   សុនខឫកខែងសម្តែងឫទ្ធិ              សត្វស្លាបវរវឹកនឹកខ្លាចក្ស័យ
         ភិតភ័យតក្កមាហួសវិស័យ             ញ័រញាក់ល្ហិតល្ហៃស្តីលែងចេញ។
       v   បន់ព្រះសំពះអស់ទេវតា                សូមជួយអសារផុតទោម្នេញ
         សុនខបានចិត្តហិតញេញធ្មេញ       ប្រឹងស្រែកខ្ទរចេញពេញព្រឹក្សព្រៃ។
       v   គួរឲ្យអាសូរពួកសត្វស្លាប              ខំលុតលូនក្រាបសុំអភ័យ
         សូមទុក្ខជីវិតកុំប្រល័យ                  ទោះឲ្យធ្វើអ្វីក៏មិនថា។
       v   សត្វតោឃើញច្នោះស្ទុះចេញភ្លែត    មុខស្លាំងសស្លេកគ្មានបានការ
         បែរជាលន់តួសុនខថា                   សូមលោកមេត្តាម្តងផងចុះ។
       v   មិនគួរឲ្យជឿស្តេចម្រឹគា                 ធ្លាប់មានឫទ្ធាខ្លាំងឥតខ្ចោះ
         ខាំស៊ីសត្វព្រៃឥតសណ្តោស           តែប្រែជាចុះញ៉មសុនខ។
       v   ឯស្វានុះវិញពេញហៅខ្លាច             លេចធ្មេញសស្ងាចភ្នែកម៉ក់ៗ
         បិទមាត់ស្ងាត់ឈឹងមិនហ៊ានក្អក      ព្រោះខ្លាចសុនខតាមប្រហារ។
       v   សត្វស្វាមានភ្នែកដូចងងិត             អង្គុយចំតិតចុងព្រឹក្សា
         យកតែរួចខ្លួនពួនអាត្មា                 នេះហៅមហាឆ្កួតឥតជា។
       v   ធាតុពិតចិត្តពាលសុនខព្រៃ            កោងកាចអប្រីយ៍អស់ម្រឹគា
         ធ្វើតាមតែតា្រប់ម្ចាស់បញ្ជា             ខាំជ្រូកមាន់ទាលាសេះឆ្មា។
       v   កាលដើមគ្រាន់តែសត្វសម្រែ          ដូចជាសត្វឆ្កែស្រែធម្មតា
         រត់លេងតត្រុកទៅវត្តវ៉ា                  ប៉មឆ្អឹងមច្ឆាជាចំណី។
       v   ក្រោយពេលវាមានអំណាចខ្លាំង       វាកំចាត់ចាំងឥតប្រណី
         សត្វស្លាបតូចទាបរាបដល់ដី           គ្មានត្រាប្រណីដល់គេឯង។
       v   ពិតណាស់កំពូជសត្វតិរច្ឆាន           សាហាវសាមាន្យឥតបើថ្លែង
         ឃោរឃៅសំឡេះសត្វគ្នាឯង          ពុំមានរអែងច្បាប់កម្មពៀរ។
       v   នេះហើយហៅថាសង្គមសត្វ           រស់រងវិបត្តិពេញកម្ពុជា
         អ្នកដែលមានឫទ្ធិមានជ័យា            អ្នកស្លូតគ្រប់គ្នាស្លាប់មរណា៕

0 comments:

Post a Comment