កាលពីថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ ២០១១ កន្លងទៅនេះ។
យោងតាមប្រភពព័ត៌មានគេហទំព័រ KI Media
បានចុះផ្សាយកាលពីថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១១ កន្លងទៅ នេះ ថា
ព្រះសង្ឃខ្មែរ ៣ ព្រះអង្គដែលត្រូវបានអជ្ញាធរចាប់ឃុំនោះមានព្រះនាម
១ ព្រះតេជគុណ ឡឹម ពិចិត្រជាព្រះសង្ឃខ្មែរកម្ពុជាក្រោម ២ ព្រះ
តេជគុណ មុនី ៣ ព្រះតេជគុណ ទីដែលសព្វថ្ងៃកំពុងសិក្សានៅមហា
វិទ្យាល័យ មហាចុឡាលុងកន រាជវិទ្យាល័យ ប្រទេសថៃ ។ប្រភពព័ត៌
មានដដែលបានឲ្យដឹងទៀតថាព្រះសង្ឃ ៣ ព្រះអង្គនេះ ត្រូវបានជាប់
ចោទពីបទធ្ចើចារកម្ម បំរើនយោបាយឲ្យពួកប្រឆាំងដែលមានបំណង
ផ្តួលរំលំរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្ន តែបើតាមការអះអាងរបស់អ្នក
បញ្ចេញមតិ តាមរយះគេហទំព័រខេ អាយ មី ឌៀ ម្នាក់បានឲ្យដឹងថា ជន
ជាប់ចោទមិនបានប្រព្រឹត្តិអំពើដូចការចោទប្រកាន់របស់ មន្រី្តនគរបាលខ្មែរ
ឡើយ លោកថា មូលហេតុដែលអជ្ញាធរខ្មែរចាប់ខ្លូនព្រះសង្ឃទាំង ៣ ព្រះ
អង្គខាងលើនេះគឺព្រះអង្គបាននិមន្តទៅចូលរួមប្រជុំក្នុងវេទិកា សាធារណៈ
មួយ ដែលបានរៀបចំឡើងដោយលោក សួន សេរីរដ្ឋា ប្រធាន គណៈកម្ម
ការប្រព្រឹត្តិកម្មខ្មែរ ដើម្បីយុត្តិធម៌ និងសមធម៌ ( Cambodia Action Committee
for Justice – Equity )ឬ ចលនាអំណាចពលរដ្ឋខ្មែរ ( Khmer people Power
Movement ) បានប្រព្រឹត្តិទៅកាលពីថ្ងៃ ១៣ខែ វិច្ឆិកា ឆ្នាំ២០១០ នៅ ក្នុងវត្ត
ស៊ីសុតារាម សាខាមាហាវិទ្យាល័យមហាចុឡាលុងកន នាទីក្រុងបាងកក
ប្រទេសថៃ គឺជាអ្វីដែលគេហៅថា ជាសកម្មភាពបះបោរ មានបំណងប្រឆាំង
និងរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ហើយការចូលរួមប្រជុំនេះ
ទៀតសោត ពួកគេបានថតសម្លេង និងវីដេអូ លោកសង្ស័យថា ការប្រជុំនោះ
ប្រហែលជាមានភ្នាក់ងារសម្ងាត់របស់រដ្ឋាភិបាល ដូច្នេះបានជាអជ្ញាធរខ្មែរ
មានឯកសារទាំងនេះ ហើយក៏ជាហេតុធ្វើឲ្យអជ្ញាធរខ្មែរងាយស្រួ
លក្នុងការ តាមប្រមាញ់ ជនសង្ស័យ តែទោះជាយ៉ាងនេះក្តីរហូតមកដល់
ពេលនេះនៅមិនទាន់មានប្រភពព័ត៌មាន ឬសាក្សីណាម្នាក់បញ្ជាក់ឲ្យ
បានច្បាស់នៅឡើយទេទាក់ទិនរឿងនេះ ដែរ ព្រះភិក្ខុនិល ភិរិទ្ធ ជាមិត្តភ័គ្រ
របស់ព្រះតេជគុណ ឡឹម ពិចិត្រ បានមានសង្ឃដីកាថា“ ព្រះអង្គ ឡឹម ពិចិត្រ
មិនធ្លាប់ពាក់ព័ន្ធរឿងបញ្ហានយោអ្វីនោះទេ ការចាប់ខ្លួនព្រះអង្គ គឺជាអំពើ
អយុត្តិធម៌ បំផុតសម្រាប់មនុស្សស្លូតត្រង់ដូចជាព្រះ អង្គ“ ព្រះភិក្ខុ និល ភិរិទ្ធ
0 comments:
Post a Comment