ព្រះករុណា ជនរួមជាតិខ្មែរ និងសមាជិក-សមាជិកា នៃ ចលនា អំណាចពលរដ្ឋខ្មែរ ជាទីគោរព!
ជ័យជំនះនៃកម្លាំង ចលនា អំណាចពលរដ្ឋលីប៊ី ដែលរួមគ្នាផ្តួលរំលំរបបដឹកនាំផ្តាច់ការរបស់ ហ្គាដាហ្វី នៅក្នុងប្រទេសលីប៊ី ពេលថ្មីៗនេះ ជាគំរូទី៣បន្ទាប់ពីការផ្លាស់ប្តូរដោយ អំណាចពលរដ្ឋ ធ្វើ ការផ្លាស់ប្តូររបបដឹកនាំ នៃនៅក្នុងប្រទេស ទុយណេស៊ី និងប្រទេសអេស៊ីប ។
ពេលវេលា នៃការផ្លាស់ប្តូរបានមកដល់ហើយ យើងជាពលរដ្ឋខ្មែរទាំងអស់គ្នា មិនត្រូវជឿការ បំពុលរបស់ គណៈបក្សនយោបាយ ដែលកំពុងដឹកនាំនិងត្រៀមខ្លួនទៅចូលរួមការបោះឆ្នោតបង្គ្រប់កិច្ច ដើម្បីបន្តអំណាចអោយពួក អាយ៉ងយួនកាន់អំណាច ត្រួតត្រាប្រទេសរបស់យើងនោះទេ ។ យើងជា ពលរដ្ឋខ្មែរ ជាម្ចាស់ប្រទេស ជាម្ចាស់អំណាច និងម្ចាស់ នៃជោគវាសនាជាតិ របស់យើង ។
ដូច្នោះយើងជាពលរដ្ឋខ្មែរ យើងមានសិទ្ធិ និងមានអំណាច ទំលាក់រដ្ឋាភិបាល ទំលាក់មេដឹកនាំ និងផ្លាស់ប្តូររបបនយោបាយ រួចហើយជ្រើសរើសមេដឹកនាំថ្មី និងជ្រើសរើសរបបនយោបាយថ្មី ដែល យើងគ្រប់គ្នាចង់បាន ។ ពិភពលោកកំពុងតែផ្លាស់ប្តូរពីពណ៌ក្រហម ទៅជាពណ៌ខៀវ ដូចគ្នានឹងរបប ផ្តាច់ការកុម្មុយនីស្ត ដឹកនាំដោយជនផ្តាច់ការ ដែលកំពុងដួលរលំជាបន្តបន្ទាប់ ។ ដូចនេះ ប្រទេសខ្មែរ របស់យើងក៏មិនត្រូវការអោយពួកជនកុម្មយនីស្ត ផ្តាច់ការ និងពួកយោធានិយម នៅបន្តកាន់អំណាច គ្រប់គ្រងប្រទេសរបស់យើង និងលក់ប្រទេសជាតិរបស់យើងអោយពួកបរទេស យួន ឈ្លានពាន តទៅ ទៀតនោះទេ ។
ការបោះឆ្នោតដែលមិនអាចជឿទុកចិត្តបាន វាគ្រាន់តែជាប្រព័ន្ធបោះឆ្នោតបង្គ្រប់កិច្ចមួយ ដែល ពួកកុម្មុយនីស្ត យ៉ាងយួន នៅភ្នំពេញបង្កើតឡើងដើម្បី អូសទាញពួកអ្នកនយោបាយបល់បាយ និងពួក គណៈបក្សនយោបាយ ទៅចូលរួមល្បែងបោះឆ្នោត ដែលជាឧបការណ៍នយោបាយបង្គ្រប់កិច្ច របស់ ពួកគេ ។ ដូច្នោះពលរដ្ឋខ្មែរយើង មិនត្រូវពុលវង្វេងនឹងល្បែងបោះឆ្នោតបង្គ្រប់កិច្ច តាមពួកគណៈបក្ស នយោបាយ និងពួកអ្នកនយោបាយបល់បាយ ទាំងអស់នោះទៀតទេ ។
ដូច្នោះពលរដ្ឋខ្មែរត្រូវតែត្រៀមលក្ខណៈក្រោកឡើងទាំងអស់គ្នា ដើរតាមគំរូពលរដ្ឋទុយណេស៊ី ពលរដ្ឋអេស៊ីប និងពលរដ្ឋលីប៊ី ដើម្បីទាញទំលាក់រដ្ឋាភិបាល អាយ៉ងយួននៅភ្នំពេញ ចេញពីអំណាច ហើយបង្កើតរដ្ឋាភិបាលជាតិ ប្រជាធិបតេយ្យសេរី សាធារណៈរដ្ឋនិយមមួយ ដែលបង្កើតឡើងដោយ ពលរដ្ឋ ជារបស់ពលរដ្ឋ និងបម្រើពលរដ្ឋ ។
រដ្ឋតិចសាស់ សហរដ្ឋអាមេរិក
ថ្ងៃទី ២២ សីហា ២០១៣
0 comments:
Post a Comment