ក្រោយពីមានបដិវត្ត នៃ ចលនា អំណាចពលរដ្ឋ ដែលបានធ្វើការផ្តួលរំលំមេដឹកនាំនៅប្រទេស ទុយណេស៊ី ប្រទេស អេស៊ីប និងថ្មីៗនេះកំពុងរុញច្រានមេដឹកនាំផ្តាច់ការនៅក្នុងប្រទេស លីប៊ី អោយចុះចេញពីអំណាចនោះ មានសំណួរជាច្រើនបានចោទសួរថា តើអាចមាន ចលនា អំណាចពលរដ្ឋខ្មែរ ងើបឡើងបះបោរធ្វើការប្រឆាំងមេដឹក នាំផ្តាច់ការ អាយ៉ងយួន ក្រុងហាណូយ ដែលកំពុងកាន់អំណាចនៅភ្នំពេញឬទេ ? សំណួរដ៏មានសារៈសំខាន់នេះ បានចោទសួរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងពីក្រុមនយោបាយមួយ ទៅក្រុមនយោបាយមួយ តែក្រុមពួកមេដឹក នាំ នៃគណៈបក្សនយោបាយ ដែលប្រាថ្នាទៅចូលរួមបោះឆ្នោតបង្គ្រប់កិច្ច ជាមួយនឹងគណៈបក្សអាយ៉ងយួន នៅ ភ្នំពេញនោះ គេមិនបានអោយចំលើយពិតប្រាកដណាមួយនៅឡើយទេ ។
ប្រសិនបើអ្នកតាមដានសភាពការណ៍ ទាំងអស់គ្នាបានអាននូវអត្ថបទរបស់ខ្ញុំដែលធ្លាប់បានចុះផ្សាយនៅ លើទំព័រ សារព័ត៌ United Press Internal នាឆ្នាំ២០០៨ ក្តី ឬនៅលើទស្សនាវដ្តី សារព័ត៌មានសេរី ឬក៏ធ្លាប់បាន ស្តាប់នូវបទវិភាគនយោបាយ របស់ខ្ញុំ ដែលធ្វើការវិភាគនៅក្នុងវិទ្យុខ្មែរប៉ុស្តិ៍ ដែលមានមូលដ្ឋាននៅទីក្រុង ឡុងប៊ិច សហរដ្ឋអាមេរិក ក្តី នោះគ្រប់គ្នាពិតជាបានចាំនិងបានយល់យ៉ាងច្បាស់ថា ខ្ញុំបាទ សួន សេរីរដ្ឋា បាននិយាយប៉ុន្មាន ដង និងប៉ុន្មានលើកពីប្រសិទ្ធភាព នៃ អំណាចពលរដ្ឋ ដែលពលរដ្ឋខ្មែរ និងអ្នកនយោបាយខ្មែរ ត្រូវជ្រើសរើសយក មកប្រើប្រាស់ និងដើម្បីរួមគ្នាប្រឆាំងពួក កុម្មុយនិស្ត អាយ៉ងយួន និងប្រឆាំងពួក សក្តិភូមិ និយមចិន ។
ចលនា អំណាចពលរដ្ឋខ្មែរ Khmer People Power Movement (KPPM) ដែលមានរូបខ្ញុំ សួន សេរីរដ្ឋា ជាស្ថាបនិកក្នុងទឹកដីសហរដ្ឋអាមេរិក និងមានសហការីជាច្រើននាក់ទៀតបានជួយជ្រោមជ្រែង មិនមែនទើបតែកើត ឡើងក្នុងស្ថានភាព ដែលមានការផ្លាស់ប្តូរមេដឹកនាំ និងរបបដឹកនាំ នៅក្នុងប្រទេស ទុយណេស៊ី ប្រទេស អេស៊ីប និង ប្រទេស លីប៊ី នោះទេ តែគឺជាចលនា ដែលបានចាប់កំណើតតាំងពីឆ្នាំ ២០០៩ ពេលដែលខ្ញុំប្រកាស់អោយបង ប្អូន ជនរួមជាតិខ្មែរ ចូលរួមក្នុងយុទ្ធនាការប្រមូលស្នាមមេដៃចំនួនមួយលាន ជាមួយនឹង គណៈកម្មាធិការប្រព្រឹត្តិកម្ម ខ្មែរ ដើម្បីយុត្តិធម៌ និងសមធម៌ ក្នុងគោលបំណងដាក់ពាក្យបណ្តឹងផ្លូវការ ក្នុងនាមពលរដ្ឋខ្មែរ ជាម្ចាស់ប្រទេស ប្តឹង សុំអោយ តុលាការ យុត្តិធម៌អន្តរជាតិ និងតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ធ្វើការពិនិត្យសើររើឡើងវិញនូវការ អនុវត្តន៍ កិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ សម្រាប់ កម្ពុជា និងប្តឹងមេដឹកនាំខ្មែរគ្រប់ជំនាន់ដែលបាន ប្រព្រឹត្តិបទល្មើស ឧក្រិដ្ឋកម្ម សង្គ្រាមប្រឆាំងមនុស្សជាតិ ដែលផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិ និងអំណាចពលរដ្ឋ ដែលជាម្ចាស់ប្រទេស និងម្ចាស់ជោគវាសនាជាតិ ។
ដោយឆ្លងកាត់ប្រវត្តិសាស្ត្រសង្គ្រាម និងចលាចលនយោបាយវឹកវរបន្តរគ្នា មកជាច្រើនជំនាន់ ពលរដ្ឋខ្មែរ បានកំពុងរស់នៅក្នុងភាពងងឹត ដែលមេដឹកនាំ និងក្រុមពួកអ្នកនយោបាយ បល់បាយ បោកប្រាស់ទាំងអស់នោះ យកអាយុជីវិតរបស់គាត់ ជាពលរដ្ឋ មកធ្វើជាឈ្នាន់នយោបាយ និងធ្វើជាកាំជណ្តើរ ដើម្បីជាន់ឡើងបានទៅអង្គុយ កៅអីដែលពួកគេប្រាថ្នាចង់បាន ។ ពួកអ្នកនយោបាយទុច្ចរិតមកពីក្រុមរាជានិយមសក្តិភូមិ និយមចិន មកពីក្រុម កុម្មុយនិស្តនិយមយួន និងមកពីក្រុមអ្នកប្រជាធិបតេយ្យក្លែងក្លាយ បានប្រើប្រាស់អាយុជីវិតពលរដ្ឋខ្មែរធ្វើជាកំណល់ នយោបាយ ដើម្បីសម្រេចភាពជោគជ័យរបស់ខ្លួន គឺតស៊ូរដើម្បីអោយយួន ឬចិនទុកចិត្ត ព្រមទទួលយកមកធ្វើជា អាយ៉ងនយោបាយ ។
បច្ចុប្បន្ន បើទោះបីជាមានការផ្លាស់ប្តូររបបនយោបាយ និងផ្លាស់ប្តូរមេដឹកនាំ នៅបណ្តាប្រទេសមួយចំនួន ក្នុងឧបទ្វីបអារ៉ាប់ ដែលពលរដ្ឋបានងើបបះបោរប្រឆាំងមេដឹកនាំផ្តាច់ការ ដែលក្រាញនឹងអំណាច ហើយ ចលនា អំណាចពលរដ្ឋ នេះបានធ្វើអោយរំភើបដល់សហគមន៍អន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ និងបណ្តាប្រទេស ក្រុមសម្ព័ន្ធមិត្ត ប្រជាធិបតេយ្យ ដែលបានសម្រេចិត្តដ៏ត្រឹមត្រូវ គឺគាំទ្រចលនា អំណាចពលរដ្ឋ ដែលជាចលនា នយោបាយស៊ីវិល ប៉ុន្តែនៅក្នុងប្រទេសខ្មែរវិញ ក្រុមពួកអ្នកនយោបាយ ដែលជ្រកក្រោមផ្លាកអ្នកប្រជាធិបតេយ្យ គឺ នៅមិនទាន់មានការសម្រេចចិត្តជាក់លាក់ថា តើក្រុមខ្លួនមានយុទ្ធសាស្ត្រនយោបាយអ្វីអាចផ្តួលរំលំរបបនយោបាយ ផ្តាច់ការបរស់ ពួកកុម្មុយនិស្ត អាយ៉ងយួន នៅភ្នំពេញ ក្រៅអំពីករទៅចូលរួមបៅឆ្នោតបង្គ្រប់កិច្ច ជាមួយនឹងពួកនោះ ឡើយ ។ ការបោះឆ្នោត ដែលបានក្លាយទៅជាល្បែងដ៏ឆោតល្ងង់របស់ក្រុមអ្នកប្រឆាំងនៅភ្នំពេញ វាមិនមែនត្រឹមតែ អាចទប់អំណាចរបស់ពួក កុម្មុយនិស្ត អាយ៉ងយួន អោយរឹងមាំប៉ុណ្ណោះទេ តែវាថែមទាំងបានជួយលាបពណ៌អោយ ក្រុមមេដឹកនាំនយោបាយ បល់បាយ នៅភ្នំពេញ វាយតប់គ្នាឯង ឈ្លោះគ្នាឯង និងមានអំណួតដោយឯកតោភាគី យ៉ាងមិនចេះអៀនខ្មាស់ ក្នុងពេលដែលខ្លួនកំពុងធ្វើនយោបាយក្រោមគ្រែរបស់ពួក កុម្មុយនិស្ត ដែលពួកកុម្មុយនិស្ត អាយ៉ងយួន នេះអង្គុយពីលើយ៉ាងសប្បាយ ។
ចរន្តពិតប្រាកដមួយ ដែលជាឧបសគ្គមិនអាចអោយពលរដ្ឋខ្មែរ ប្រើប្រាស់អំណាចរបស់ខ្លួន ហ៊ានងើប ឡើងបះបោរនៅទូទាំងប្រទេស បានគឺដោយសារតែមានក្រុម គណៈបក្សនយោបាយ ដែលកំពុងធ្វើនយោបាយចាក់ ខ្សែ និងមិនប្រាកដទិសថាទៅខាងណា ? ក្រុម គណៈបក្សនយោបាយ ដែលកំពុងធ្វើនយោនយោបាយ ក្រោមគ្រែ របស់ពួកកុម្មុនិស្ត អាយ៉ងយួន នៅភ្នំពេញគឺសុទ្ធតែមានមោទនៈភាព និងក្រអើតក្រទមជាមួយនឹងការទទួលបាននូវ សំណល់កៅអីសភា ដែលគណៈបក្សប្រជាជនកម្ពុជា ជម្រុះទុកអោយចែកគ្នា ។ ការក្រអើតក្រទមនេះបានក្លាយទៅ ជាវប្បធម៌មួយដែលតម្រូវអោយក្រុមគណៈបក្សនយោបាយ ដែលជ្រកក្រោមផ្លាកអ្នកប្រជាធិបតេយ្យ ត្រូវតែរណែប រណបពួកមេដឹកនាំអាយ៉ងយួន នៅភ្នំពេញ ដែលមានពេលខ្លះដោយសារដណ្តើមបានឆ្អឺងមួយដុំ ដែលគណៈបក្ស ប្រជាជនកម្ពុជា បស់អោយនោះ ពួកអ្នកនយោបាយខ្មែរដែលកំពុងឃ្លានអំណាច សុខចិត្តប្រខាំគ្នា ជាន់កែងគ្នា និង សម្លាប់គ្នា ដើម្បីដណ្តើមបានឆ្អឺងមួយដុំនេះ ។
យុគ្គសម័យថ្មីនេះ ជាពិសេសដើមឆ្នាំ ២០១១ គ្រាន់តែក្នុងរយៈពេលបីខែប៉ុណ្ណោះ ប្រទេសចំនួនបី នៅក្នុង សព័ន្ធអារ៉ាប់ បានត្រូវផ្លាស់ប្តូរមេដឹកនាំដោយ ចលនា អំណាចពលរដ្ឋ ។ ចំណែកនៅក្នុងប្រទេសខ្មែរ បើទោះបីជា ដឹងរួចហើយថា ការបោះឆ្នោតនៅក្នុងប្រទេសនេះវាគ្រាន់តែជា ល្បែងនយោបាយបោកបញ្ឆោត តែមេដឹកនាំក្រុម បក្សនយោបាយ ដែលចាញ់កល់ចូលបោះឆ្នោតជាមួយនិង គណៈបក្សប្រជាជនកម្ពុជា នៅតែមិនព្រមសិក្សាមើលពី គំរូរនៃការផ្លាស់ប្តូរនៅប្រទេសអារ៉ាប់ទាំងបីនោះឡើយ ។
នៅលើកំណាត់ផ្លូវនៃការផ្លាស់ប្តូរ ប្រទេសខ្មែរជាទីតាំងភូមិសាស្ត្រមួយដ៏សំខាន់នៅក្នុងតំបន់អាស៊ី ដែលត្រូវ ផ្លាស់ប្តូររបបនយោបាយពីកុម្មុយនិស្ត ទៅសេរី និងរាជានិយមសក្តិភូមិ ទៅជាប្រទេសសាធារណៈរដ្ឋប្រជាធិតេយ្យ សេរី ដូចការចង់បានរបស់ពលរដ្ឋ ។ ប៉ុន្តែឧបសគ្គសំខាន់នៃការផ្លាស់ប្តូររបបនយោបាយនៅក្នុងប្រទេសខ្មែរនាពេល នេះមិនមែនដោយសារពលរដ្ឋខ្មែរ មិនមានសេចក្តីក្លាហាន ឬមិនមានមនៈសិការ ដូចបណ្តាពលរដ្ឋនៃប្រទេស ទុយណេស៊ី ប្រទេស អេស៊ីប និងប្រទេស លីប៊ី នោះទេ តែកត្តាសំខាន់គឺមកមេដឹកនាំ នៃគណៈបក្សនយោបាយ នៅក្នុងប្រទេសខ្មែរនាពេលនេះ មិនមានឆន្ទៈចង់អោយមានការផ្លាស់ប្តូរ ។ ពួកមេដឹកនាំ គណៈបក្សនយោបាយ នៅ ក្នុងប្រតេសខ្មែរ ដែលមាននិន្នាការយ៉ាងជិតស្និទជាមួយនិងពួក កុម្មុយនិស្ត អាយ៉ងយួន និងពួកសក្តិភូមិនិយមចិន គឺគេមិនដែលមានបំណងចង់អោយមានបដិវត្តន៍ នៃអំណាចពលរដ្ឋ ដើម្បីផ្តួលរំលំរបបដឹកនាំនាពេលបច្ចុប្បន្ននេះ ទេ ពោលគឺពួកគេធ្វើនយោបាយបង្គ្រប់កិច្ច ដើម្បីតែចែកអំណាច ឬក៏រក្សាពូជនិងត្រកូលរបស់គ្រួសារពួកគេមួយ ក្រុមតូចតែប៉ុណ្នោះ ។
ដូច្នោះនៅលើកំណាត់ផ្លូវ នៃការផ្លាស់ប្តូររបបនយោបាយ និងអនាគត់នៃជោគវាសនាប្រទេសជាតិខ្មែរគឺ ស្ថិតនៅលើដៃពលរដ្ឋខ្មែរទាំងស្រុង ដែលជាម្ចាស់ប្រទេស និងជាអ្នកដឹកនាំជោគវាសនាជាតិ ៕
0 comments:
Post a Comment