Thursday, January 5, 2012

ជូនពរឆ្នាំថ្មី ឆ្នាំសាកល ២០១២

អហំរីខ្ញុំ                             លើកហត្ថបង្គំ                    បង្អោនសិរសា
គោរពចំពោះ                      ព្រះពុទ្ធបដិមា                   គុណបុព្វាចារ្យ
ខ្មែរគ្រប់ជំនាន់។

ឱកាសឆ្នាំថ្មី                       សូមជនប្រុសស្រី                ផុតក្តីជិះជាន់
ពីនឹមផ្តាច់ការ                     កុម្មុយនិស្តបំភ័ន្ត                 យកខ្មែរជាឈ្នាន់
លាងឈាមឧក្រិដ្ឋ។

ពីរពាន់ដប់ពីរ                    ខ្មែរគ្រប់ជីវី                        ត្រូវទាមទារសិទ្ធិ
ប្រឆាំងដាច់ខាត                 របបជំរិត                          អាយ៉ងទុច្ចរិត
រដ្ឋបាលភ្នំពេញ។

សង្ឃឹមមុតមាំ                    ខ្មែរមិនត្រូវទ្រាំ                    កើតទុក្ខទោម្នេញ
ហ៊ានក្រោកតស៊ូ                 រំដោះជាតិចេញ                  ពីខ្មែរយៀកមិញ
អាយ៉ងទុរយស។

បើពិតជាខ្មែរ                     មិនត្រូវត្អូញត្អែ                ពីរឿងលាភយស
ឥស្សរជនឆ្នើម                   ព្រះសង្ឃអ្នកបួស               រួមជនរង្រ្គោះ
សាមគ្គីស្មារតី។

សាងកេរ្តិ៍ឈ្មោះខ្មែរ            អោយខ្លាំងពូកែ                  អង្គរល្បាញល្បី
បញ្ចេញស្នាដៃ                   នាមកុលបុត្រថ្មី                  ដេញយួនស្រកី
ពីដែនខេមរា។

ដើម្បីរំដោះ                       ពលរដ្ឋទាំងអស់                 ឈប់ចាញ់ឃោសនា
ទី១-គណបក្ស                   ទី២-អង្គការ                       ទី៣-ចលនា
មហាចាត់តាំង។

នយោបាយទ-៣                កុម្មុយនិស្តអប្រិយ               ប្រើជារបាំង
មានទ័ពមានទុន                 មានទូតទើបខ្លាំង                អ្នកដែលប្រឆាំង
ត្រូវតែកំចាត់។

វាប្រើកងទ័ព                      ធ្វើជាកងឈ្លប                   ដើរលួចស្ងាត់ៗ
ឯអ្នកលក់មាស                  ខោអាវកំណាត់                  ពួកវាអុងអាត់
បាញ់ប្លន់គ្មានខ្លាច។

ពេលមានលុយច្រើន           ទ័ពវាចម្រើន                      ការពារអំណាច
ធ្វើឃាតអ្នកជា                   ខ្ចាយឈាមហូរល្ហាច            រួចស្រែកចេកចាច់
តាមចាប់ឃាតករ។

ល្បិចជល់លើល្បិច             វាបាញ់កម្ទេច                     ពីរជាន់បន្ត
បំបាត់ភស្តុតាង                  សម្លាប់ឃាតករ                  ក្រោយមកលាបពណ៌
ជនគ្មានទោសា។

ជំនន់ទឹកភ្នែក                    ខ្មែរហូរចោះជ្រែក               ញែកឆ្នេរជលស្សា
រស់ដូចជាស្លាប់                  ឥតន័យខ្លឹមសារ                 រងចាំមរណា
ត្រាផុតពូជអស់។

ច្នោះខ្មែរចូរគិត                   ស្រុះស្រួលគំនិត                ក្រោកឡើងរំដោះ
សិទ្ធសេរីភាព                    ពលរដ្ឋស្រីប្រុស                 ទើបជាតិយើងរស់
ឈ្មោះសន្តិភាព។

ទីក្រុងភ្នំពេញ
ថ្ងៃ  ពុធ ទី ៤ ខែ មករា ឆ្នាំ ២០១២
និពន្ធដោយៈ ខ្ទម កវី (ខេមរៈ បូព៌ា)




0 comments:

Post a Comment