មានពិធីភ្ជាប់ពាក្យដ៏សែនចម្លែកមួយ រវាងគូស្នេហ៍មួយគូ បានប្រព្រឹត្តិណ៍ទៅនៅទឹកដី
ខេត្តសុរិន្ទ្រ ប្រទេសថៃ ដោយមានបុរសម្នាក់បានភ្ជាប់ពាក្យរៀបការ ជាមួយសពដែល
ជាអតីតសង្សាររបស់ខ្លួន មុននឹងសម្រេចធ្វើឈាបនកិច្ច ហើយបុរសជាគូដណ្តឹងក៏បាន
បួសមុខភ្លើងដើម្បីបញ្ជូនកុសលដល់ សង្សារផងដែរ។
![]() |
| នាងមានអាយុ ២៨ ឆ្នាំ ជាជនជាតិខ្មែរសុរិន្ទ្រ |
![]() |
រៀបការនិងសព
នេះជារឿងពិត រឿងស្នេហ៍កាមនិត ហេតុកើតជាក់ស្ដែង
ស្រីស្នេហ៍បុប្ផា សង្ខារតាក់តែង អាសូរចំបែង
ស្រីទៅឆ្ងាយហើយ។
ប្អូនទៅសែនឆ្ងាយ បងសែនសោកស្ដាយ ទុក្ខមិនរហើយ
នឹកឃើញតែពៅ ធ្លាប់បានកៀកកើយ បំពេរត្រាណត្រើយ
ភ្លៅខ្នើយវាសនា។
កាលពៅរស់នៅ ពៅប្រាប់បងទៅ ស្ដីដណ្ដឹងការ
រៀបចំជាក្បួន មានខន្ធម្លូរស្លា ប្រពៃណីដូនតា
រៀបការគូគ្រង។
ឱអនិចារ! ព្រហ្មមិនព្រមចារ ស្នេហ៍ប្អូននឹងបង
ព្រហ្មញែកគូស្នេហ៍ ប្អូនចេញពីបង ទុក្ខសែនចម្បង
ប្អូនមិនវិលវិញ។
ប្អូនទៅឆ្ងាយហើយ ស្រស់ស្រីត្រាណត្រើយ បងសែនទោម្នេញ
ឃើញតែសពថ្លៃ ចិត្តរិតទោម្នេញ បងនឹកទន្ទេញ
តែឈ្មោះបុប្ផា។
ប្អូនអើយប្អូនថ្លៃ បងសូមចងដៃ ភ្ជាប់ពាក្យរៀបការ
ភ្ជាប់ពាក្យនឹងសព ស្នេហ៍ស្មោះជីវ៉ា សូមកើតជាតិណា
ជូបពៅរហូត៕






0 comments:
Post a Comment