Monday, January 16, 2012

មូរ សុខហួរ: លោក ហ៊ុនសែន ជាអ្នកអនុញ្ញាតឲ្យមានការបណ្តេញ និងឈួសបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ



15 - 01 - 2012
ដោយ: ឆាំ ឆានី 

អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកំពត លោកស្រី មូរ សុខហួរបានមានប្រសាសន៍ប្រាប់វិទ្យុសម្លេងខ្មែរប្រចាំទ្វីបអាមេរិកខាងជើង កាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០១២នេះថា:ការរំលោភដីធ្លី ឈួសបំផ្លាញផ្ទះសម្បែង និងបណ្តេញប្រជាពលរដ្ឋយ៉ាងឃោឃៅពី សំណាក់ក្រុមហ៊ុនឯកជននិងអ្នកមានបុណ្យសក្តិនៅក្នុង ព្រះរាជាណា ចក្រកម្ពុជាសព្វថ្ងៃគឺមកពីក្រុមហ៊ុនឯកជន និងអ្នកមានបុណ្យ
សក្តិទាំងនោះ បានទទួលនូវការអនុញ្ញាតពីលោកហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកស្រីបានបញ្ជាក់ថា រាល់ការអភិវឌ្ឍន៍នៅតំបន់ណាមួយ បើសិន ជាគ្មានការយល់ព្រមពី លោក ហ៊ុនសែន ទេនោះ ក្រុមហ៊ុននិងអ្នក មានបុណ្យសក្តិទាំងនោះមិនអាចទទួលបាននូវដីរាប់សិបហិកតាដូចពេលនេះទេ សូម្បីតែមួយហិកតាក៏មិនបានផង តែដោយមានការ យល់ព្រមពីលោក ហ៊ុន សែន ទើបក្រុមហ៊ុន និង អ្នកមានបុណ្យសក្តិ ទាំងនោះ អាចទទួលបានដីរាប់សិប ហិតា និងមាន សិទ្ឋិបញ្ជាឲ្យកម្លាំង អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងប្រពន្ឋតុលាការទៅកំ រាមកំហែងឈួសបំផ្លាញលំនៅដ្ឋាន និងចាប់ប្រជាពលរដ្ឋដែលហ៊ាន តវ៉ានិងការលោភបំពានដាក់ពន្ឋនាគារយ៉ាងអយុត្តិធម៍ដូចសព្វថ្ងៃ។

លោកស្រីបានបន្តរថា គណបក្ស សម រង្ស៊ី និងក្នុងនាមលោកស្រីជា អ្នកតំណាងរាស្រ្តយើងតែងតែប្រឆាំងចំពោះទង្វើដ៏សាហាវឃោឃៅដែលក្រុមហ៊ុន កម្លាំងអាជ្ញាធរមានសមត្ថកិច្ចប្រពន្ឋ័ តុលាការនិង អ្នកមានអំណាចបានធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់ ។ និងតស៊ូ ទាមទារយុត្តិធម៍ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត បើទោះជាដឹងថា ប្រជាពលរដ្ឋនៅកន្លែងខ្លះជាអ្នកគាំទ្រគណបក្សប្រជាជនក្តី ដូច
ជាតំបន់បឹងកក់ និងបុរីកីឡា ចៅសង្កាត់ជាចៅសង្កាត់មកពីកូតា គណបក្សប្រជាជនកម្ពុជាតែលោកស្រីមិនគិតពីបញ្ហានេះឡើយ អ្វី ដែលលោកស្រីគិតនិង ត្រូវតែធ្វើនោះគឺការការពារជនរងគ្រោះ ។

លោកស្រីក៏បានសម្តែងនូវការសោកស្តាយផងដែរថាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាមានចំនួន៩០រូបបើសិនជាតំណាងរាស្ត្រទាំងនោះគិតពីសុខទុក្ខរបស់ប្រពលរដ្ឋខែ្មរដូចជាអ្នកតំណាងរាស្រ្តមកពីគណបក្ស សម រង្ស៊ី នោះ ម្លេះសមប្រជាពលរដ្ឋខែ្មរ និងប្រទេស ជាតិមិនមានបញ្ហានៃការលោភដីធ្លី ការបាត់បង់នូវបូរណាភាព ទឹកដីដូចពេលនេះទេ ។ ផ្ទុយទៅវិញអ្វីដែលតំណាងរាស្ត្ររបស់គណ បក្សប្រជាជនកម្ពុជាធ្វើនោះ គឺចាំតែលើកដៃអនុមត្តិច្បាប់ដែល រដ្ឋាភិបាលបានស្នើរ បើទោះជាច្បាប់នោះមិនបំរើឲ្យផល ប្រយោជន៍ ជាតិ និងប្រជាពលក្តី ។

ជាងនេះទៀតគឺការយល់ព្រមដកអភ័យឯកសិទ្ឋិ របស់តំណាងរាស្រ្ត មកពីគណបក្ស សម រង្ស៊ី ដែលហ៊ានចេញមុខការពារផលប្រយោជន៍
ជាតិ និងប្រជាពលខ្មែរទៅវិញ ។ លោកស្រីបន្តទៀតថា សង្រ្គាម បដិវត្តន៍ដីធ្លី និងអាចកើតមាននៅក្នុងប្រទេសកម្ពុជាដូចការ លើក ឡើងរបស់លោក ហ៊ុន សែន ប្រសិនបើលោក ហ៊ុន សែន ខ្លួនឯងនៅ
តែអនុញ្ញាតឲ្យមានការបណ្តេញ និងឈូសបំផ្លាញលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋតទៅទៀត៕

0 comments:

Post a Comment